ព័ត៌មានអន្ដរជាតិ
សុន្ទរកថាដំបូងនៅ UN លោក Lee ស្នើរំសាយអាវុធនុយក្លេអ៊ែរ ហើយថា «សន្តិភាពពិត គឺមិនប្រយុទ្ធគ្នា»
ប្រធានាធិបតី Lee Jae Myung បានស្នើគំនិតផ្តួចផ្តើមថ្មីមួយដើម្បីបញ្ចប់អរិភាព និងនាំមកនូវសន្តិភាពនៅលើឧបទ្វីបកូរ៉េ ដោយផ្តោតលើការផ្លាស់ប្តូរ និងការរំសាយអាវុធនុយក្លេអ៊ែរ នៅក្នុងសុន្ទរកថាដំបូងរបស់លោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃ ២៣ ខែកញ្ញា ឆ្នាំ២០២៥។

លោក Lee Jae Myung បានមានប្រសាសន៍ ខណៈដែលលោកបង្ហាញខ្លួនជាលើកដំបូង នៅអង្គការសហប្រជាជាតិ (UN) ដោយថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា «សន្តិភាពពិតប្រាកដ គឺជារដ្ឋដែលមិនចាំបាច់ត្រូវប្រយុទ្ធគ្នាឡើយ»។
ប្រធានាធិបតីកូរ៉េរូបនេះក៏បានអំពាវនាវឲ្យបញ្ចប់យុគសម័យនៃអរិភាព និងការប្រឈមមុខដាក់គ្នានៅលើឧបទ្វីបកូរ៉េ ហើយឈានទៅរកយុគសម័យថ្មីនៃការរួមរស់ដោយសន្តិភាព និងការរីកចម្រើនរួម តាមរយៈការសន្ទនាដ៏ទូលំទូលាយជាមួយទីក្រុងព្យុងយ៉ាង ដែលផ្តោតលើការផ្លាស់ប្តូរ ការធ្វើឲ្យមានលក្ខណៈធម្មតា និង ការរំសាយអាវុធនុយក្លេអ៊ែរ ឬហៅថា គំនិតផ្តួចផ្តើម END ។
លោកបានបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលរបស់លោកគោរពរបបកូរ៉េខាងជើងបច្ចុប្បន្ន ដោយសន្យាថា ខ្លួននឹងមិនបន្តការបង្រួបបង្រួមណាមួយដោយការស្រូបទាញឡើយ ហើយថា ខ្លួនគ្មានចេតនាចូលរួមក្នុងអំពើអរិភាពឡើយ។
នេះជាលើកទីមួយហើយ ដែលលោក Lee បានដាក់ឈ្មោះជាសាធារណៈនូវគំនិតផ្តួចផ្តើមសន្តិភាពរបស់គាត់ចំពោះកូរ៉េខាងជើង ទោះបីជាលោកពីមុនបានស្នើវិធីសាស្រ្តរំសាយអាវុធនុយក្លេអ៊ែរជាដំណាក់កាលបីរួមមានការបង្កក កាត់បន្ថយ និងចុងក្រោយរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
លោកបានកត់សម្គាល់ថា ចាប់តាំងពីចូលកាន់តំណែងក្នុងខែមិថុនាមក រដ្ឋបាលរបស់លោកបានចាត់វិធានការយ៉ាងសកម្មដើម្បីជួយបញ្ចប់ វដ្តដ៏កាចសាហាវនៃភាពតានតឹងផ្នែកយោធាអន្តរកូរ៉េដែលមិនចាំបាច់ និងអំពើអរិភាព រួមទាំងការបញ្ឈប់ការបង្ហោះខិត្តប័ណ្ណឃោសនា និងការផ្អាកការផ្សាយទៅកាន់កូរ៉េខាងជើង។
មិនតែប៉ុណ្ណោះ លោកបានជំរុញសហគមន៍អន្តរជាតិឲ្យទទួលយកដំណោះស្រាយជាក់ស្តែង និងជាដំណាក់កាល ដោយចាប់ផ្តើមដោយបញ្ឈប់ នៅក្នុងភាពទំនើបនៃសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដោយឆ្លងកាត់ដំណើរការកាត់បន្ថយ និងឈានដល់ការរុះរើ ។ ជាពិសេស លោកថែមទាំងទាំងអះអាងយ៉ាងម៉ឺងម៉ាត់ទៀតថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ គឺមិនមែនមានន័យថា ជាសុបិនដែលមិនអាចទៅរួចនោះទេ ស្របពេលដែលទីក្រុងសេអ៊ូលនឹងស្វែងរកផ្លូវយ៉ាងខ្ជាប់ខ្ជួនដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា និងស្តារទំនុកចិត្តអន្តរកូរ៉េឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Lee ថា ការពឹងផ្អែកសន្តិសុខលើអាមេរិក និងសេដ្ឋកិច្ចលើចិន លែងមានសុពលភាពទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


