ព័ត៌មានអន្ដរជាតិ
ប្រធាន EU គាំទ្រណាតូបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ីដែលបំពានដែនអាកាស
ប្រធានសហភាពអឺរ៉ុប(EU) លោកស្រី Ursula von der Leyen បាននិយាយថា សមាជិកណាតូត្រូវតែត្រៀមខ្លួនក្នុងការបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី ប្រសិនបើពួកគេឈ្លានពានចូលទៅក្នុងដែនអាកាសសម្ព័ន្ធមិត្ត។

លោកស្រី von der Leyen បានប្រាប់ CNN កាលពីថ្ងៃពុធទី២៤ខែកញ្ញាថា «គំនិតរបស់ខ្ញុំគឺយើងត្រូវការពារគ្រប់សង់ទីម៉ែត្រការ៉េនៃទឹកដី។ នោះមានន័យថា ប្រសិនបើមានការឈ្លានពាននៅក្នុងដែនអាកាស បន្ទាប់ពីការព្រមាន បន្ទាប់ពីមានការជូនដំណឹងច្បាស់លាស់ហើយ ពិតណាស់ជម្រើសនៃការបាញ់ទម្លាក់យន្តហោះចម្បាំងដែលកំពុងឈ្លានពានដែនអាកាសរបស់យើងគឺជារឿងដែលត្រូវធ្វើ»។
លោកស្រី Von der Leyen បានព្រមានថា រុស្ស៊ីកំពុងសាកល្បងអឺរ៉ុប តាមរយៈយុទ្ធសាស្ត្រសង្គ្រាមកូនកាត់ ហើយបានសង្កត់ធ្ងន់ថា ណាតូត្រូវតែរឹងមាំ។ លោកស្រីបាននិយាយថា «វាជាការសម្រេចចិត្តរបស់អង្គការណាតូ ប៉ុន្តែខ្ញុំសូមនិយាយឲ្យច្បាស់ថា អ្នកមិនអាចប៉ះលើទឹកដីរបស់យើងទេ»។
សុន្ទរកថារបស់លោកស្រី បានបន្លឺឡើងបន្តពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលកាលពីថ្ងៃអង្គារបាននិយាយថា ប្រជាជាតិណាតូគួរតែ «បាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលចូលក្នុងដែនអាកាសរបស់ពួកគេ» ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅមហាសន្និបាតអង្គការសហប្រជាជាតិ។
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Sikorski បានគាំទ្រជាសាធារណៈនូវគោលជំហររបស់លោក ត្រាំ។
ការលើកឡើងនេះ ធ្វើឡើងចំពេលមានការកើនឡើងនៃការរំលោភដែនអាកាសដោយក្រុងមូស្គូ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រទេសប៉ូឡូញ ដោយមានការគាំទ្រពីអង្គការណាតូ បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាច្រើនគ្រឿង ខណៈដែលមន្ត្រីអេស្តូនីបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីបានចូលទៅក្នុងដែនអាកាសរបស់ពួកគេ ដែលជំរុញឲ្យខ្លួនអនុវត្តមាត្រា៤ នៃសន្ធិសញ្ញាណាតូ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បានពង្រឹងជំហររបស់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា «សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនឹងការពារគ្រប់អ៊ីញនៃទឹកដីរបស់អង្គការណាតូ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


