ព័ត៌មានអន្ដរជាតិ
ថ្នាក់រៀននិងជើងហោះហើរត្រូវផ្អាក ខណៈព្យុះថ្មីកំពុងគំរាមកំហែងហ្វីលីពីន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃទី២៦ខែកញ្ញា ប្រទេសហ្វីលីពីន ដែលទើបតែធូរស្បើយពីការបំផ្លិចបំផ្លាញរបស់ព្យុះទីហ្វុង Ragasa ត្រូវបានបង្ខំឱ្យលុបចោលថ្នាក់ និងជើងហោះហើរម្ដងទៀត ខណៈដែលព្យុះថ្មីមួយទៀតគឺព្យុះត្រូពិច Bualoi ដ៏ខ្លាំងក្លាបានគំរាមកំហែងប្រទេសនេះ។

ការព្យាករណ៍បង្ហាញថាព្យុះ Bualoi នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងទៅជាព្យុះទីហ្វុងនៅថ្ងៃសុក្រនេះ ដែលនាំមកនូវហានិភ័យនៃទឹកជំនន់រីករាលដាល បំណាក់ដី និងរលកសមុទ្រកើនដល់ ៣ ម៉ែត្រ ជាពិសេសនៅតំបន់ភាគខាងត្បូងនៃកោះ Luzon ។
អាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់រួចហើយ ខណៈដែលឆ្មាំឆ្នេរសមុទ្រហ្វីលីពីនរាយការណ៍ថាអ្នកដំណើរប្រហែល ១៥០០ នាក់បានជាប់គាំងនៅក្នុងកំពង់ផែ Bicol ខណៈដែលព្យុះខិតជិតមកដល់។ ជាមួយគ្នានេះសហគមន៍ជាច្រើននៅតែលិចទឹក និងងាយរងគ្រោះបន្ទាប់ពីការបំផ្លិចបំផ្លាញរបស់ព្យុះ Ragasa ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានផ្ដល់ជំនួយជាមុនដូចជា ស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់សង្គ្រោះបន្ទាន់នៅក្នុងតំបន់ដែលមានហានិភ័យ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលហ្វីលីពីនក៏ប្រឈមមុខនឹងការខឹងសម្បារកាន់តែខ្លាំងឡើងពីសាធារណៈជនដែរ ជុំវិញរឿងអាស្រូវការគ្រប់គ្រងទឹកជំនន់ ដែលចំណាយលុយអស់រាប់ពាន់លានដុល្លារធ្វើឱ្យប្រជាជនខកចិត្តកាន់តែខ្លាំង និងទាមទារការការពារដ៏គួរឱ្យទុកចិត្តបន្ថែមទៀតចំពោះគ្រោះមហន្តរាយធម្មជាតិ។
គួរបញ្ជាក់ថាប្រទេសហ្វីលីពីនត្រូវបានវាយប្រហារដោយព្យុះជាមធ្យមចំនួន ២០ ក្នុងមួយឆ្នាំ នៅតែជាប្រទេសមួយដែលងាយរងគ្រោះបំផុតរបស់ពិភពលោកចំពោះបញ្ហាអាកាសធាតុ។ អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្យុះបែបនេះមានកម្លាំងកាន់តែខ្លាំងនិងប៉ះពាល់ដល់មនុស្សកាន់តែច្រើន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


