ព័ត៌មានអន្ដរជាតិ
ឆ្លេឆ្លាពេញសភាថៃ ព្រោះគ្មានទឹក និងបង្គន់ប្រើមិនបាន ក្រោយការបាក់ស្រុតរណ្ដៅមុខពេទ្យ Vajira
ការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យ Vajira នៅលើផ្លូវ Samsen ក្នុងទីក្រុងបាងកក ប្រទេសថៃ បានរំខានការផ្គត់ផ្គង់ទឹកយ៉ាងខ្លាំងដល់តំបន់នេះ រួមទាំងសភាផងដែរ។ ឧបទ្ទវហេតុនេះ ទំនងជាបង្កឡើងដោយការសាងសង់ផ្លូវក្រោមដី និងភ្លៀងមូសុងខ្លាំង បណ្តាលឲ្យបណ្តាញទឹកបានផ្ទុះ ធ្វើឲ្យអគារសភានៅក្បែរនោះមិនមានទឹក និងបង្គន់អនាម័យប្រើប្រាស់មិនបាន។

រណ្ដៅជម្រៅ៥០ម៉ែត្រដែលលេចរូបរាងមុខពេទ្យ Vajira កាលពីថ្ងៃពុធទី២៤ខែកញ្ញា កើតឡើងត្រង់ចំណុចផ្លូវរថភ្លើងក្រោមដី Purple Line បណ្ដាលឲ្យផ្លូវរលំ និងផ្ទុះបំពង់ទឹកធំ។ បំពង់ទឹកដែលខូចបាននាំឲ្យបាត់បង់សម្ពាធទឹក និងការផ្គត់ផ្គង់ក្នុងតំបន់។ សភាថៃដែលមានទីតាំងនៅក្នុងខណ្ឌ Dusit ក៏ស្ថិតនៅក្នុងតំបន់រងផលប៉ះពាល់ ដែលបណ្ដាលឲ្យបានបាត់បង់លទ្ធភាពប្រើប្រាស់ទឹកស្អាត។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt និងនាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រកាសថា ទីតាំងនេះជាតំបន់គ្រោះថ្នាក់គ្មានច្រកចូល ហើយកំពុងសម្របសម្រួលការជួសជុលជាបន្ទាន់។ មន្ត្រីក្រុងកំពុងរៀបចំប្រភពទឹកជំនួសសម្រាប់ប្រជាពលរដ្ឋ។
ការជួសជុលនៅតំបន់នោះត្រូវបានគេរំពឹងថានឹងចំណាយពេលយូរ ជាមួយនឹងបញ្ហាដែលអាចកើតមានរយៈពេលវែងទាក់ទងនឹងការសាងសង់ផ្លូវរូងក្រោមដី៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


