ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមថា បើណាតូ ហ៊ានបាញ់ទម្លាក់យន្តហោះរបស់ខ្លួន សង្គ្រាមនឹងផ្ទុះ
សភាពការណ៍រវាងក្រុងមូស្គូនិងលោកខាងលិចកាន់តែឡើងកម្តៅទៅហើយ ដោយពេលនេះភ្លើងជម្លោះត្រូវអុជបញ្ឆេះរឹតខ្លាំង ខណៈរុស្ស៊ីគំរាមថា សង្គ្រាមនឹងផ្ទុះបើអង្គការណាតូ ហ៊ានបាញ់ទម្លាក់យន្តហោះរបស់ខ្លួនមែន។ នេះបើតាមការផ្សាយរបស់ Daily Star កាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥។

ការគំរាមនេះគឺចេញពីមាត់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសបារាំងលោក Alexey Meshkov ដោយប្រកាសថា មានយន្តហោះណាតូច្រើនណាស់រំលោភដែនអាកាសរុស្ស៊ី ទោះមានឬគ្មានចេតនាក៏ដោយ វាដូចជាញយដងពេកហើយប៉ុន្តែរុស្ស៊ីអត់ដែលបាញ់ទេ។ ដូចនេះ បើយន្តហោះណាមានសញ្ញាសម្គាល់រុស្ស៊ី ត្រូវបានសម្ព័ន្ធមិត្តណាតូ បាញ់ធ្លាក់ក្នុងដីរបស់ពួកគេនោះ វាស្មើនឹងការប្រកាសសង្គ្រាមហើយ។ សូមសមាជិកណាតូទាំងឡាយ កុំប៉ះយន្តហោះរុស្ស៊ីឲ្យសោះ!
ការព្រមាននេះកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា សមាជិកណាតូ គួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ក្នុងករណីយន្តហោះទាំងនោះចូលទៅក្នុងដែនអាកាសសម្ព័ន្ធមិត្ត។

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលជួបជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សលេនេស្គី នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៣ខែកញ្ញាឆ្នាំ២០២៥ លោក ត្រាំ បានផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការឆ្លើយតបដ៏តឹងរ៉ឹង។ នៅពេលសួរថាតើណាតូគួរតែចាត់វិធានការដោយផ្ទាល់ប្រឆាំងនឹងយន្តហោះរុស្ស៊ីដែលឈ្លានពានដែរឬទេ គាត់បានឆ្លើយថា «បាទ ខ្ញុំយល់ស្រប»។
ការអត្ថាធិប្បាយនេះទៀតសោត កើតឡើងបន្ទាប់ពីអេស្តូនីបានរាយការណ៍កាលពីសប្តាហ៍មុនថា យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ីចំនួន ៣គ្រឿងបានចូលទៅក្នុងដែនអាកាសរបស់ខ្លួនប្រហែល ១២នាទីមុនពេលត្រូវបានអមដោយយន្តហោះរបស់ណាតូចេញទៅវិញ។
មួយសប្តាហ៍មុន ប្រទេសប៉ូឡូញក៏ឲ្យដឹងដែរថា យន្តហោះគ្មានមនុស្សបើករុស្ស៊ីជិត ២០គ្រឿងបានរំលោភលើដែនអាកាសរបស់ខ្លួន ដែលភាគច្រើនត្រូវបានបាញ់ទម្លាក់។ ចំណែករូម៉ានីក៏រាយការណ៍ពីការឈ្លានពានរបស់យន្តហោះគ្មានមនុស្សបើករុស្ស៊ីដូចគ្នាដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ៖ ណាតូគួរតែបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


