Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រាប់ឲ្យមេទ័ពទាំងអស់ ត្រៀមខ្លួនធ្វើសង្គ្រាម

បានផុស

នៅ

ក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពប្រហែល៨០០នាក់នៅបន្ទាយកងម៉ារីនក្នុងរដ្ឋ Virginia កាលពីថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ ប្រមុខមន្ទីរបញ្ចកោណ Pete Hegseth ប្រាប់ឲ្យមេទ័ពអាមេរិកទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ច ដើម្បីធ្វើសង្គ្រាម។

ប្រមុខមន្ទីរបញ្ចកោណ Pete Hegseth (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ RT, លោកប្រាប់ថា នេះជាបញ្ហា​បន្ទាន់​បំផុត ប៉ុន្តែ​មិន​ប្រាប់​ឈ្មោះ​សត្រូវ​​ណា​មួយ​ដែល​អាមេរិក​អាច​ប្រឈម​មុខ​នាពេល​ខាង​មុខ​នោះ​ទេ។

រដ្ឋមន្ត្រីក្រសួងសង្គ្រាមរូបនេះថ្លែងថា «យើងត្រូវតែត្រៀមខ្លួនធ្វើសង្គ្រាម។ មិនមែនព្រោះយើងចង់មានសង្គ្រាមទេ ប៉ុន្តែព្រោះយើងស្រឡាញ់សន្តិភាព»។

មេទ័ពអាមេរិក (រូបថត៖ Reuters)

លោកបន្តថា មនុស្សតែម្នាក់គត់ដែលសមនឹងទទួលបានសន្តិភាព គឺអ្នកដែលមានឆន្ទៈធ្វើសង្គ្រាមដើម្បីការពារសន្តិភាពនោះ។ នោះហើយជាមូលហេតុដែលលទ្ធិសន្តិភាពនិយមពិតជាឆោតល្ងង់ និងគ្រោះថ្នាក់ខ្លាំងណាស់។ អ្នកត្រូវតែការពារប្រជាជននិងអធិបតេយ្យភាពរបស់ខ្លួន បើមិនដូច្នោះអ្នកនឹងត្រូវចំណុះឲ្យនរណាម្នាក់ ឬអ្វីមួយមិនខាន»។

សម្រាប់ឆ្នាំសារពើពន្ធ២០២៦ ក្រសួងសង្គ្រាមបានដាក់សំណើថវិកាប្រមាណ ១.០១ទ្រីលានដុល្លារ ពោលគឺកើនឡើង១៣.៤% បើធៀបនឹងឆ្នាំមុននោះ។

មុននេះដែរ បើយោងតាមរបាយការណ៍របស់កាសែត Wall Street Journal, មន្ទីរបញ្ចកោណកំពុងព្យាយាមបង្កើនការផលិតមីស៊ីលលើសមុនពីរដងឬបួនដង ខណៈរបាយការណ៍​​បាន​ភ្ជាប់​រឿងនេះ​ទៅនឹង​ការត្រៀម​ខ្លួន​សម្រាប់​ជម្លោះ​ជាមួយ​ចិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ម៉ាឌូរ៉ូ ត្រៀមប្រកាសដាក់ប្រទេសក្នុង​ភាព​​​អាសន្ន បើអាមេរិកវាយប្រហារ​វេណេស៊ុយអេឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម