ព័ត៌មានអន្ដរជាតិ
លោក ម៉ាឌូរ៉ូ ត្រៀមប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បើអាមេរិកវាយប្រហារវេណេស៊ុយអេឡា
ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារយោធាលើទឹកដីរបស់ខ្លួន។ នេះបើយោងតាមការលើកឡើងរបស់អនុប្រធានាធិបតី លោកស្រី Delcy Rodríguez កាលពីថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ ដោយព្រមានអំពីផលវិបាក «ដ៏មហន្តរាយ» បើសេណារីយ៉ូបែបនេះកើតឡើងមែន។

សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងនៅពេលដែលភាពតានតឹងរឹតតែក្ដៅគគុក បន្ទាប់ពីការដាក់ពង្រាយកងទ័ពជើងទឹកអាមេរិកនាពេលថ្មីៗនេះ នៅតំបន់ការ៉ាប៊ីន និងការវាយប្រហារតាមអាកាសលើកប៉ាល់វេណេស៊ុយអេឡា ដែលក្រុងវ៉ាស៊ីនតោនអះអាងថា ជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនអាមេរិកឡាទីន។ មន្ត្រីវេណេស៊ុយអេឡា បាននិយាយថា មនុស្សយ៉ាងហោចណាស់ ១៧នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារ។
លោកស្រី Rodríguez បានច្រានចោលការបញ្ជាក់របស់សហរដ្ឋអាមេរិកថាជា «ការភូតកុហកដ៏ធំមួយ» ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាតាមពិតមានបំណងចង់បានគ្រប់គ្រងធនធានធម្មជាតិដ៏ច្រើនរបស់វេណេស៊ុយអេឡា ដូចជា ប្រេង ឧស្ម័ន មាស និងរ៉ែ។
ប្រសិនបើត្រូវបានអនុម័ត ការប្រកាសភាពអាសន្ននឹងផ្តល់ឲ្យលោក ម៉ាឌូរ៉ូ នូវអំណាចបន្ថែមទៀត រួមទាំងសមត្ថភាពក្នុងការប្រមូលផ្តុំកងកម្លាំងប្រដាប់អាវុធ បិទព្រំដែន និងដាក់យោធាឲ្យទទួលខុសត្រូវលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ការដាក់រដ្ឋក្នុងភាពអាសន្ន មានរយៈពេល៩០ថ្ងៃ ហើយអាចបន្តរយៈពេល៩០ថ្ងៃទៀតបើចាំបាច់។
សារព័ត៌មាន NBC បានរាយការណ៍កាលពីសប្តាហ៍មុនថា អ្នករៀបចំផែនការយោធាអាមេរិកកំពុងថ្លឹងថ្លែងការវាយប្រហារបន្ថែមប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀនដែលសង្ស័យនៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»៕
ដោយ៖ ឈាង
ចុចអាន៖ វេណេស៊ុយអេឡាពន្លះអាមេរិកនៅក្នុងសន្និបាតអង្គការសហប្រជាជាតិ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


