Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ Bualoi បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងប្រទេសវៀតណាម ខណៈអ្នកស្លាប់កើនដល់២៦នាក់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី០១ខែ តុលា ព្យុះទីហ្វុង ប៊ូឡូយ(Bualoi) បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៦ នាក់ស្លាប់ និង ២២ នាក់បាត់ខ្លួននៅទូទាំងប្រទេសវៀតណាម ខណៈដែលភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីបន្តបំផ្លិចបំផ្លាញខេត្តភាគខាងជើង និងភាគកណ្តាលប្រទេសនេះ។

(រូបភាព៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ដែលរងគ្រោះខ្លាំងជាងគេរួមមានខេត្ត Ninh Binh និង Hung Yen ដោយព្យុះផ្គររន្ទះបានសម្លាប់មនុស្ស ១១ នាក់ ខណៈមនុស្ស ៨នាក់ផ្សេងទៀតបានស្លាប់ដោយសារបំណាក់ដី។ លើសពីនេះផ្ទះ​រាប់​ពាន់​ខ្នង​បាន​រង​ការ​ខូច​ខាត ឬ​លិច​ទឹក ដោយ​ខេត្ត Ha Tinh រង​ការ​បំផ្លិចបំផ្លាញ​ខ្លាំង​បំផុតដោយមានផ្ទះ​ជាង ៨ ម៉ឺន​៤ពាន់ ខ្នង​បានប៉ើង​ដំបូល។

(រូបភាព៖ VN Express)

កសិកម្ម​បាន​រង​ការ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ស្រូវ​និង​បន្លែ​ចំនួន ២៥៥០០ ហិកតា​ត្រូវ​បាន​បំផ្លាញ ហើយ​កសិដ្ឋាន​ចិញ្ចឹម​ត្រី ៨៧០០ ហិកតា​ត្រូវ​​ជន់​លិច។ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនរងការ​ខូច​ខាត​ ដូចជាបាក់​ទំនប់ទឹក និង​បំណាក់ដីជាង ១,៣០០ចំណុច​ដែល​រំខាន​ដល់​ចរាចរណ៍។

(រូបភាព៖ VN Express)

គួរបញ្ជាក់ថាព្យុះនេះបានចាប់បោកបក់នៅខេត្ត Quang Tri-Ha Tinh ប្រទេសវៀតណាម កាលពីថ្ងៃទី ២៩ ខែកញ្ញា ជាមួយនឹងកម្លាំងខ្យល់១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង តែបានចុះខ្សោយទៅជាព្យុះត្រូពិច បន្ទាប់ពីវាយលុកប្រទេសវៀតណាមអស់រយៈពេល ១៣ ម៉ោង។ ទោះបីជាព្យុះចុះខ្សោយ ប៉ុន្តែជំនន់ទឹកភ្លៀងនៅទូទាំងខេត្តជាច្រើនបានឈានដល់កម្រិតខ្ពស់ខ្លាំង ជាពិសេសនៅក្នុងខេត្តThua Thien Hue កម្រិតទឹកឡើងរហូតដល់ ៨៥៥ មីលីម៉ែត្រ ឯណោះដែលបង្កឲ្យមានទឹកជំនន់ថ្មីនៅក្នុងទីក្រុងហាណូយ និងតំបន់ជុំវិញ៕

(រូបភាព៖ VN Express)
(រូបភាព៖ VN Express)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម