ព័ត៌មានអន្ដរជាតិ
ប្រទេសកូឡុំប៊ីបណ្តេញអ្នកការទូតអ៊ីស្រាអែលចេញ ក្រោយកងទ័ពជើងទឹកអ៊ីស្រាអែលស្ទាក់ចាប់កងនាវាដឹកជំនួយទៅហ្គាហ្សា
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៣ខែតុលា ប្រទេសកូឡុំប៊ីបានបណ្តេញអ្នកការទូតអ៊ីស្រាអែល និងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីកងទ័ពជើងទឹករបស់អ៊ីស្រាអែលបានស្ទាក់ចាប់នាវាស្ទើរតែទាំងអស់របស់កងនាវា Global Sumud Flotilla ដែលជាបេសកកម្មទូកចំនួន ៤៤ ដែលដឹកសម្ភារៈមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា និងឃាត់ខ្លួនសកម្មជនប្រហែល ៥០០ នាក់មកពីជាង ៤០ប្រទេស។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានសកម្មជនល្បីឈ្មោះដូចជា Greta Thunberg អតីតអភិបាលក្រុង Barcelona ប្រទេសអេស្ប៉ាញ លោក Ada Colau និងសមាជិកសភាសហភាពអឺរ៉ុប Rima Hassan។ អ៊ីស្រាអែលអះអាងថា កងនាវាទាំងអស់បានប៉ុនប៉ងរំលោភលើការរារាំងរបស់ខ្លួន ប៉ុន្តែអ្នករិះគន់និយាយថា ការរឹបអូសនៅក្នុងដែនទឹកអន្តរជាតិបំពានច្បាប់អន្តរជាតិ។
ទោះបីជាមានការបង្រ្កាបក៏ដោយ ក៏ទូកដែលមានទង់ជាតិប៉ូឡូញមួយគឺ Marinette បន្តដំណើរឆ្ពោះទៅកាន់តំបន់ហ្គាហ្សា។ ទូកនេះត្រូវបានដឹកនាំដោយបុរសជនជាតិអូស្ត្រាលីម្នាក់ដែលគេស្គាល់ថាជា Cameron និងមានមនុស្ស ៦ នាក់នៅលើទូក។ ដំបូងឡើយ ទូកនេះមានបញ្ហាម៉ាស៊ីន ហើយឥឡូវកំពុងធ្វើដំណើរទៅហ្គាហ្សា ដែលនៅសល់ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រទៀតពីដែនទឹករបស់ហ្គាហ្សា។

ការរឹបអូសយកកងនាវាជំនួយដោយអ៊ីស្រាអែលនេះបានបង្កឱ្យមានការរិះគន់ទូទាំងពិភពលោក។ ក្នុងនោះប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានប្រកាសថារដ្ឋាភិបាលរបស់លោកកំពុងបណ្តេញអ្នកការទូតអ៊ីស្រាអែល និងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែលដោយសារសកម្មភាពរបស់អ៊ីស្រាអែល ខណៈដែលប្រទេសអឺរ៉ុបមួយចំនួនបានជំរុញឱ្យអ៊ីស្រាអែលគោរពសិទ្ធិនាវិក។
មេដឹកនាំសហជីពអន្តរជាតិលោក Stephen Cotton ក៏បាននិយាយដែរថា ការបញ្ឈប់នាវាជំនួយដោយសន្តិវិធីនៅក្នុងដែនទឹកអន្តរជាតិគឺជាអំពើខុសច្បាប់។ លើសពីនេះមន្ត្រីអង្គការសហប្រជាជាតិលោកស្រី Francesca Albanese បានហៅការស្ទាក់ចាប់នេះថា «ការចាប់ពង្រត់ខុសច្បាប់» ដោយព្រមានថាប្រជាជននៅតំបន់ហ្គាហ្សានៅតែជាប់នៅក្រោមលក្ខខណ្ឌដ៏សាហាវ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


