ព័ត៌មានអន្ដរជាតិ
លោក គីម ប្រាប់លោក ពូទីន ថា សម្ព័ន្ធភាពពួកគេឈានដល់«ចំណុចកំពូល» ហើយនឹងមិនប្រែប្រួលថ្ងៃទៅមុខ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងបន្តពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដោយប្រាប់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថាសម្ព័ន្ធភាពរបស់ពួកគេ «នឹងត្រូវបានអនុវត្តទៅមុខមិនប្រួលប្រែនាពេលអនាគត»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កាលពីថ្ងៃអាទិត្យទី៦ខែតុលាឆ្នាំ២០២៥ នៅក្នុងលិខិតអបអរសាទរលោក ពូទីន នៅថ្ងៃខួបកំណើត លោក គីម បានបញ្ជាក់ថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរបានឈានចូលដល់«ចំណុចកំពូល» ហើយនឹងបន្តរីកចម្រើនកាន់តែខ្លាំងឡើងក្រោមចំណងមិត្តភាពផ្ទាល់ខ្លួនរបស់ពួកគេ។
លោក គីម បានសរសេរថា «ខ្ញុំមិនសង្ស័យថា ទំនាក់ទំនងនៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ … នឹងរួមចំណែកយ៉ាងធំធេងក្នុងការជំរុញឲ្យមានការអភិវឌ្ឍយ៉ាងទូលំទូលាយនៃទំនាក់ទំនងទ្វេភាគី និងការបង្កើតសណ្តាប់ធ្នាប់ពិភពលោកដែលត្រឹមត្រូវ និងពហុប៉ូល»។
មេដឹកនាំកូរ៉េខាងជើងក៏បានអះអាងជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះអ្វីដែលលោកហៅថា «ការតស៊ូ» របស់រុស្ស៊ី ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន ដែលសំដៅទៅលើសង្រ្គាមដែលកំពុងបន្តរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។
ភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង បានប៉ាន់ប្រមាណថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនទាហានប្រហែល ១៥ ០០០នាក់ និងឧបករណ៍យោធាទៅជួយរុស្ស៊ីចាប់តាំងពីខែតុលាឆ្នាំមុន ដោយធ្វើឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរដែលកំពុងកើនឡើង។
សារចុងក្រោយនេះ គូសបញ្ជាក់អំពីភាពជាដៃគូដែលកំពុងពង្រីករវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលបានពង្រឹងខ្លួនពួកគេប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក ចំពេលមានភាពតានតឹងសកលកើនឡើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


