Connect with us

សុខភាព

មកដឹងពីមូលហេតុ និងវិធីវីបង្ការនៃការហូរឈាមច្រមុះ

បានផុស

នៅ

ការហូរឈាមច្រមុះ គឺជាការហូរឈាមដែលចេញពីផ្នែកខាងក្នុងនៃច្រមុះ។ ការ​ហូរ​ឈាម​ច្រមុះ​មាន​លក្ខណៈ​ជា​ជំងឺ​ហូរ​ឈាម​ពី​ច្រមុះ​ឯកឯង​ ដែលជួប​ញឹកញាប់​លើ​វ័យ​ជំទង់​មាន​អាយុ​ចន្លោះ ៥​ទៅ ២០​ឆ្នាំ ជាពិសេស​បន្ទាប់ពី​ការ​កេះ​ក្នុង​ច្រមុះ ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ឬ​ការប្រែប្រួល​នៃ​អ័រម៉ូន នៅ​ពេល​ពេញវ័យ​គ្រប់ការ ការ​មក​រដូវ​ពេល​ពពោះ ពេល​រំភើប ជាដើម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរពេទ្យព្រះអង្គឌួង មូលលហេតុនៃការហូរឈាមច្រមុះរួមមាន
• មូលហេតុទូទៅដែលជួបញឹកញាប់
​ – ការរុក ឬត្បាល់ច្រមុះ និងការប៉ះទង្គិចផ្សេងៗ
– អាកាសធាតុក្តៅ ឬស្ងួតខ្លាំង
– ការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ (ផ្តាសាយ, គ្រុនផ្តាសាយធំ)
– រលាកច្រមុះដោយសារប្រតិកម្មអាឡែហ្ស៊ី
– ការញើសសំបោរខ្លាំងៗ។

• មូលហេតុផ្សេងៗទៀតដែលមិនសូវជួបញឹកញាប់
– លើសសម្ពាធឈាម
– ការប្រើប្រាស់ថ្នាំពង្រាវឈាម (ដូចជា Aspirin, Warfarin)
– មានជំងឺឈាមរាវ
– មានដុះដុំសាច់ក្នុងច្រមុះ
– រលាកប្រអប់ឆ្អឹងច្រមុះ (Sinusitis) រ៉ាំរ៉ៃ

ដើម្បីបង្ការការហូរឈាមច្រមុះ ត្រូវរក្សាសំណើមក្នុងច្រមុះដោយប្រើទឹកសេរ៉ូមប្រៃ បន្តក់ក្នុងច្រមុះ។ ហាមរុក ឬត្បាល់ ឬជៀសវាងការប្រើម្រាមដៃរុកច្រមុះ, គួរកាត់ក្រចកដៃឱ្យខ្លីជានិច្ច សម្រាប់កុមារ, ពិនិត្យ និងតាមដានសម្ពាធឈាមឱ្យបាន ទៀងទាត់, ពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាលអាឡែហ្ស៊ី។

អ្វីដែលត្រូវធ្វើ ពេលឈាមច្រមុះ ទី១.អង្គុយឱ្យត្រង់ខ្លួន ហើយឱនមកមុខបន្តិច រួចច្របាច់ស្លាបច្រមុះឱ្យជាប់រយៈពេល ១០ ទៅ១៥នាទី ដោយដកដង្ហើមតាមមាត់ជំនួសវិញ។ ទី២.ខ្ជាក់ឈាមចេញ (ជៀសវាងលេបឈាមចូលទៅក្នុងពោះ) និងទី៣.មិនត្រូវងើយក្បាលទៅក្រោយ។

ប្រសិនបើឈាមនៅតែបន្តហូរមិនឈប់ក្រោយការសង្គ្រោះបឋម ២០នាទី សូមប្រញាប់ទៅមន្ទីរពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់កជាបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម