សុខភាព
ខ្សោយតម្រងនោម បណ្តាលមកពីមូលហេតុអ្វី?
តម្រងនោម មានមុខងារសំខាន់ៗជាច្រើន ពិសេសគឺមុខងារចម្រោះជាតិពុល និង កាកសំណល់ពីក្នុងឈាម ហើយបញ្ចេញចោលតាមទឹកនោម។ ដូច្នេះកាលណាមានបញ្ហាខ្សោយតម្រងហើយ តម្រងនោមមិនអាចបំពេញមុខងាររបស់ខ្លួនទាំងនោះទេ។ តើមានមូលហេតុអ្វីដែលបណ្តាលឱ្យយើងមានបញ្ហាខ្សោយតម្រងនោម?

នៅក្នុងកិច្ចសម្ភាសជាមួយកម្ពុជាថ្មី លោកវេជ្ជបណ្ឌិត នីវ រត្នវីរៈ ឯកទេសតម្រងនោម និងលាងឈាម បម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត បានពន្យល់ថា បញ្ហាខ្សោយតម្រងនោមមិនមែនជាបញ្ហាដែលកើតមានឡើងពីកំណើតនោះទេ ភាគច្រើននៃអ្នកកើតជំងឺតម្រងនោម គឺបណ្តាលមកពីជំងឺលើសឈាមរ៉ាំរ៉ៃ និងបណ្តាលមកពីជំងឺទឹកនោមផ្អែម។ បញ្ហាខ្សោយតម្រងនោមក៏អាចកើតឡើងគ្រប់វ័យ គ្រាន់តែភាគច្រើនកើតឡើងទៅលើមនុស្សចាស់ច្រើនជាង
ក្មេង។

លោកវេជ្ជបណ្ឌិត ឯកទេសតម្រងនោម និងលាងឈាមដដែលរូបនេះបានឱ្យដឹងបន្ថែមទៀតថា នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ អត្រានៃអ្នកដែលមានបញ្ហាខ្សោយតម្រងនោមមានការកើនឡើងជាបន្តបន្ទាប់ ដោយសារតែកំណើននៃអ្នកដែលមានងំងឺប្រចាំកាយ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមរ៉ាំរ៉ៃ ដែលមិនបានគ្រប់គ្រងសម្ពាធឈាម ឬជាតិស្កររបស់ខ្លួនមិនបានត្រឹមត្រូវ។

ទោះបីជាបញ្ហាខ្សោយតម្រងនោមមិនមែនកើតឡើងពីកំណើតក្តី ប៉ុន្តែលោកវេជ្ជបណ្ឌិតថា ជំងឺមួយប្រភេទនេះងាយនឹងកើតឡើងជំពោះអ្នកដែលមានជំងឺរ៉ាំរ៉ៃ ហើយអាចមានផលប៉ះពាល់ខ្លាំងរហូតឈានទៅដល់ការលាងឈាមជាប្រចាំ ព្រោះនៅពេលដែលតម្រងនោមខ្សោយធ្វើឱ្យតម្រងនោមរបស់អ្នកជំងឺមិនអាចសម្អាតជាតិពុល កាកសំណល់ផ្សេងៗចេញពីក្នុងខ្លួនបានទេ។
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


