សុខភាព
ប៉ុន្មានចំណុច សម្គាល់រោគសញ្ញាក្រពេញប្រូស្តាតរីកធំ និងវិធីព្យាបាល
ក្រពេញប្រូស្តាត (prostate) ជាក្រពេញមួយដែលមានតែលើសរីរាង្គមនុស្សប្រុស។ វាមានទំហំជាង ៣ សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម។ ចំពោះមនុស្សប្រុសពេញវ័យ វាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។ ក្រពេញប្រូស្តាតរីកធំ កើតឡើងភាគច្រើនចាប់ពី អាយុ៥០ឆ្នាំឡើងទៅ។
ក) មូលហេតុ៖ ការសិក្សាបញ្ជាក់ថា ដោយសារភាពមិនស្មើគ្នារវាង អ័រម៉ូន Androgènes និង Estrogènes នៅក្នុង ៨ ក្រពេញប្រូស្តាត។
ខ) រោគសញ្ញាមាន២ក្រុមធំៗ៖
១) រោគសញ្ញាខ្លះ
– ពិបាកនោមពេលប្រឹងនោមដំបូង
– កម្លាំងទឹកនោមចេញខ្សោយ (ទឹកនោមធ្លាក់ជិតជើង)
– នោមដាច់ នោមដាច់
– នោមតក់ៗ

២) រោគសញ្ញារំខាន
– នោមញឹកទាំងពេលថ្ងៃ និងពេលយប់ (រំខានដល់ដំណេក)
– មានទឹកនោមហៀរចេញសើមៗរហូត។
គ) ផលវិបាក៖
– នោមលែងចេញ
– នោមឈាម
– ខ្សោយតម្រងនោម។
– រលាក់ផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត

ឃ) ការធ្វើរោគវិនិច្ឆ័យ៖
– ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ តាមរយៈការស្ទាបពោះ រកការឈឺចាប់ពីការស្ទះទឹកនោមក្នុងប្លោកនោម
– ការពិនិត្យក្រពេញប្រូស្តាតដោយការលូកតាមផ្លូវបាត ដើម្បីស្ទាបទំហំ និងការវាយតំលៃសភាពរបស់ក្រពេញថាធម្មតា ឬក៏ធំខុសពីធម្មតា (toucher rectal)
– ការឆ្លុះអេកូពោះដើម្បីវាស់ទំហំប្រូស្តាត និងរកផលវិបាករបស់ជំងឺ (échographie)
– ពិនិត្យឈាម មើលកំរិត PSA (Prostate Specific Antigen) ដើម្បីជម្រុះចោលពីមហារីកក្រពេញប្រូស្តាត។
ង) ការព្យាបាល៖
– ការព្យាបាលដោយប្រើថ្នាំដែលណែនាំដោយវេជ្ជបញ្ជា
– ការព្យាបាលដោយការកោសក្រពេញប្រូស្តាត ដោយម៉ាស៊ីនអង់ដូស្កូប និងរួមផ្សំជាមួយក្រុមគ្រូពេទ្យ ដែលមានជំនាញឯកទេស
សូមបងប្អូនបុរសៗ ដែលមានអាយុចាប់ពី៥០ឆ្នាំឡើង ទៅ មកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរករោគវិនិច្ឆ័យនៃជំងឺ នេះ និងចូលរួមពិភាក្សាអំពីវិធីសាស្រ្តនៃការបង្ការ និង ការព្យាបាលឱ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធិភាព ជៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


