សុខភាព
អ្នកជំងឺទឹកនោមផ្អែម ត្រូវថែខ្លួនឲ្យមែនទែន បើឆ្លង Delta គឺមានសភាពធ្ងន់ធ្ងរខ្លាំង ជាងអ្នកផ្សេង
ចំពោះអ្នកជំងឺទឹកនោមផ្អែម ដែលមិនអាចគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាមបានធម្មតា ប្រសិនបើឆ្លង Delta អាចនឹងធ្លាក់ក្នុងសភាពធ្ងន់ ព្រមទាំងមានឱកាសស្លាប់ងាយជាងអ្នកផ្សេង។ ដូច្នេះក្រុមអ្នកជំងឺបែបនេះ គួរតែមានការប្រុងប្រយ័ត្ន និងចៀសវាងហានិភ័យជួបផ្ទាល់ជាមួយមនុស្សច្រើនគ្នា។

វេជ្ជបណ្ឌិត P.D. Rattanapan Smiththarak គ្រូពេទ្យឯកទេសខាងប្រព័ន្ធ Endocrine នៅមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមក្រពេញទីរ៉ូអ៊ីដ នៃមន្ទីរពេទ្យបាងកក បាននិយាយថា អ្វីដែលអ្នកជំងឺទឹកនោមផ្អែមគួរប្រុងប្រយ័ត្នខ្លាំង ប្រសិនបើពួកគេឆ្លង Delta គឺ៖
អ្នកជំងឺទឹកនោមផ្អែមដែលមានការគ្រប់គ្រងជាតិស្ករមិនល្អ ទំនងជាប្រឈមនឹងផលប៉ះពាល់ពី Delta ជាងមនុស្សធម្មតា ដោយសារកម្រិតជាតិគ្លុយកូសខ្ពស់ជាងធម្មតា។ ជាលទ្ធផលប្រព័ន្ធភាពស៊ាំរបស់រាងកាយកំពុងដំណើរការ និងប្រយុទ្ធប្រឆាំងនឹងមេរោគយ៉ាងលំបាក។ មេរោគនេះ អាចរីកលូតលាស់និងបែកខ្ចាត់ខ្ចាយបានយ៉ាងងាយស្រួល។ អ្នកជំងឺទឹកនោមផ្អែមដែលមានជំងឺសន្លាក់ ប្រសិនបើឆ្លងកូវីដបំប្លែងថ្មីនេះ ទំនងជាមានរោគសញ្ញាធ្ងន់ធ្ងរ ឬផលប៉ះពាល់កើនឡើងទ្វេដង។
ជាពិសេសប្រតិកម្មរលាក ពីការឆ្លងមេរោគ អាចធ្វើឲ្យការគ្រប់គ្រងជំងឺទឹកនោមផ្អែមកាន់តែអាក្រក់ ហើយរាងកាយមានប្រតិកម្មប្រឆាំងនឹងមេរោគ។ លទ្ធផលនេះធ្វើឲ្យកម្រិតជាតិគ្លុយកូសក្នុងឈាមខ្ពស់ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងមានអត្រាមរណភាពខ្ពស់ជាង ២ ទៅ ៣ ដង ចំពោះមនុស្សទូទៅ ដែលនេះជាមូលហេតុដែលត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការព្យាបាលអ្នកជំងឺទឹកនោមផ្អែម ប្រសិនបើពួកគេឆ្លងមេរោគបំប្លែងខ្លួនថ្មី។

ការប្រុងប្រយ័ត្នចំពោះអ្នកជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលផ្ទុះ Delta ក្នុងសហគមន៍
វិធីសាស្ត្រគ្រប់គ្រងជំងឺទឹកនោមផ្អែម គឺត្រូវលេបថ្នាំគ្រប់គ្រងជំងឺទឹកនោមផ្អែមរាល់ថ្ងៃ។ បើអ្នកមិនអាចទៅមន្ទីរពេទ្យបានដូចការណាត់ជួបរបស់គ្រូពេទ្យទេ វាជាការសំខាន់ដើម្បីពិនិត្យមើលកម្រិតជាតិស្ករដោយខ្លួនឯង។ ដោយសារស្ថានភាពអ្នកជំងឺទឹកនោមផ្អែម ត្រូវបានគេចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ដូច្នេះត្រូវលេបថ្នាំបញ្ចុះជាតិស្ករ។
ជាពិសេសត្រូវថែរក្សាសុខភាពរាងកាយរបស់អ្នកជានិច្ច។ ការធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ ដើម្បីភាពស៊ាំមានសុខភាពល្អ ចំពោះអ្នកជំងឺ។ សូមចៀសឲ្យឆ្ងាយពីកូវីដគ្រប់ប្រភេទនិងកុំនៅជិតមនុស្សដែលឧស្សាហ៏ដើរហើរចេញក្រៅច្រើន ហើយត្រូវស្ដាប់តាមការណែនាំរបស់វេជ្ជបណ្ឌិត។ លាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬបាញ់អាល់កុលនិងជែល ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


