សុខភាព
ហេតុអ្វីបានជាមនុស្សកំពុងពេញកម្លាំង បានជាស្លាប់ភ្លាមៗទៅវិញ
ការស្លាប់ភ្លាមៗ គឺជាការស្លាប់ ដែលមិនអាចរង់ចាំការសង្គ្រោះ ជួនកាលមិនមានអ្វីដែលអាចពន្យល់ពីការស្លាប់នេះបានទេ ព្រោះជាទូទៅជនរងគ្រោះបាត់បង់ស្មារតី មិនមានដង្ហើម និងជីពចរនោះទេ។

ការស្លាប់ភ្លាមៗ ជាមូលហេតុនៃការស្លាប់ប្រហែល ៤សែននាក់ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រហែលជា ៤ម៉ឺននាក់នៅប្រទេសបារាំង ដែលមូលហេតុចម្បង គឺបណ្តាលមកពីជំងឺបេះដូង (ជំងឺនេះកើនឡើង សមាមាត្រនឹងអាយុ)។ នៅប្រទេសសឹង្ហបុរី ជំងឺបេះដូងគឺជាមូលហេតុទី២ នៃការស្លាប់ ស្មើនឹង ២៤% នៃការស្លាប់សរុប ដែលក្នុងនោះប្រមាណជា ២៤០០នាក់ មានជំងឺស្ទះសរសៃឈាមបេះដូង ហើយមនុស្សជិត ១០០០នាក់ក្នុងនេះបានរងគ្រោះដោយការគាំងបេះដូងភ្លាមៗ នៅកន្លែងផ្សេងៗក្រៅពីមន្ទីរពេទ្យ (ភាគរយសរុបនៃការរស់រានមានជីវិតក្នុងក្រុមនេះ មានប្រមាណតែ ២,៦%ប៉ុណ្ណោះ) ហើយមនុស្សរាប់រយនាក់ផ្សេងទៀត រងគ្រោះដោយគាំងបេះដូង នៅពេលទៅដល់មន្ទីរពេទ្យ។
មូលហេតុទូទៅដែលបណ្តាលឲ្យស្លាប់ភ្លាមៗរួមមានដូចជាជំងឺស្ទះសរសៃឈាមបេះដូង ការស្ទះផ្លូវដង្ហើមដោយវត្ថុផ្សេងៗការលង់ទឹក ជំងឺស្ទះសរសៃឈាមខួរក្បាលការលេបថ្នាំហួសកម្រិត ការចងក ការហឺតផ្សែង ការឆក់ខ្សែភ្លើង អាល់លែកហ្ស៊ីធ្ងន់ធ្ងរ ឬការគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ។

ជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនបណ្តាលមកពីការកកជាតិខ្លាញ់ ដែលស្ទះតាមសរសៃឈាមទៅចិញ្ចឹមបេះដូង (Coronary artery) ដែលគេហៅថា Atherosclerosis។ រោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូងរួមមាន ដូចតឹងណែនទ្រូង ឈឺទ្រូងផ្នែកខាងមុខខ្លាំង អាចរាលដាលទៅ ក ថ្គាម ដើមដៃ ឬស្មាទាំងសងខាង ជាទូទៅមានរយៈពេលយូរលើសពី ២០នាទីហើយអាចមានសញ្ញារួមផ្សំដូចជា បែកញើស ចង្អោរ ហត់ ឬអស់កម្លាំង។

កត្តាបង្កដែលមិនអាចកែប្រែបានមាន ភេទ តំណពូជ ជាតិសាសន៍ និងអាយុ កត្តាបង្កដែលអាចកែប្រែបានមានការលើសជាតិខ្លាញ់ ការលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ការជក់បារី ការមិនមានលំហាត់ប្រាណ ការលើសទម្ងន់ស្ត្រេស និងឆេវឆាវ។ ធ្វើការសង្គ្រោះចលនាបេះដូង និងសួតភ្លាមៗឬក៏ឆាប់ធ្វើការឆក់បេះដូងភ្លាមៗ និងឆាប់បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យជំនាញដើម្បីព្យាបាលទាន់ពេល។
ជាមួយគ្នានោះដែរគ្រូពេទ្យជំនាញក៏បានធ្វើការបង្រៀនចំណេះដឹងទូទៅនៃការសង្គ្រោះបឋមជាសាធារណៈ នៃការជួយសង្គ្រោះចលនាបេះដូង និងសួត មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអត្រាការស្លាប់ភ្លាមៗ ដែលភាគច្រើនកើតឡើងនៅក្រៅមន្ទីរពេទ្យ។

សកម្មភាពនៃការជួយសង្គ្រោះបន្ទាន់ នៅរយៈពេលប៉ុន្មាននាទីដំបូង គឺជាកត្តាចម្បងក្នុងការជួយដល់អាយុជីវិតជនរងគ្រោះ ហើយសកម្មភាពនេះ អាចធ្វើឡើងដោយពួកយើងទាំងអស់គ្នា និងនៅគ្រប់ទីកន្លែង ហើយអ្វីដែលចាំបាច់នោះគឺ ចំណេះដឹង និងរបៀបសង្គ្រោះបន្ទាន់ដែលត្រឹមត្រូវ។
ប្រសិនបើមានរោគសញ្ញា ឬការសង្ស័យដូចបានរៀបរាប់ខាងលើសូមមេត្តាប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យបន្ទាន់ ដើម្បីធ្វើការសង្គ្រោះជីវិតទាន់ពេលវេលា៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ វិធីងាយៗសម្គាល់ថ្នាំក្លែងក្លាយ មិនព្រួយទិញប៉ះ ខាតទាំងលុយ បំផ្លាញទាំងសុខភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន