Connect with us

សុខភាព

រោគសញ្ញា​ទាំងនេះ​បញ្ជាក់ថា​អ្នក​កំពុង​តែកើត​ជំងឺ​ភ្នែក​ស្ងួត​

បានផុស

នៅ

​ជំងឺ​ភ្នែក​ស្ងួត​អាច​កើតមាន​នៅ​លើ​មនុស្ស​គ្រប់​វ័យ​។ ភ្នែក​ស្ងួត​(Sécheresse oculaire)​នេះ មាន​5% ទៅ 35%​នៃ​ប្រជាជន​ទាំងអស់ ហើយ​ប្រជាជន​នៅ​អាស៊ី​មាន​33%​ច្រើនជាង​នៅ​ដំបន់​ផ្សេងៗ ហើយ​ភាគច្រើន​កើតមាន​លើ​មនុស្ស​ ដែលមាន​អាយុ​លើសពី​50​ឆ្នាំ​ឡើង​(​មនុស្ស​ស្រី​ច្រើនជាង​មនុស្ស​ប្រុស​)​។

What Is Dry Eye? - American Academy of Ophthalmology
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១) រោគសញ្ញា​៖

– មាន​អារម្មណ៍​ដូច​ឈឺ​ចាក់ៗ​ក្នុង​ភ្នែក​

– ក្រហាយ​ក្នុង​ភ្នែក​

– រមាស់​ក្នុង​ភ្នែក​

– មាន​អារម្មណ៍​ដូច​មាន​ក្រាប់​ខ្សាច់​ក្នុង​ភ្នែក​

– មានការ​ឈឺចាប់​ខ្លះ​

– ស្រវាំងភ្នែក​

– ចាញ់​ពន្លឺ​ថ្ងៃ​

– ហៀរ​ទឹកភ្នែក​

Dry Eye Syndrome: Causes, Symptoms and Treatment - 3Meds.com

២) ជំងឺ​ភ្នែក​ស្ងួត​បណ្តាលមកពី​៖

– កត្តា​ជាច្រើន​ដែលមាន​នៅលើ​ផ្ទៃ​ភ្នែក​(Surface oculaire)

– បណ្តា​មកពី​ការខ្វះ​លំហូរ​ទឹកភ្នែក និង​អម​ជាមួយ​បញ្ហា​ភ្នែក​មួយចំនួនទៀត

– លំហូរ​ទឹកភ្នែក​គ្មាន​លំនឹង

– មាន​រលាក​ផ្ទៃ​គ្រាប់ភ្នែក

– មានការ​ខូចខាត​ប្រព័ន្ធ​ប្រសាទ​នៃ​ការបង្កើត​ទឹកភ្នែក​(abnormalie neurosensoriel)​ដែលមាន​តួនាទី​ក្នុង​ការធានា​ទឹកភ្នែក​នៅលើ​ផ្ទៃ​គ្រាប់ភ្នែក​។​

៣) មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ភ្នែក​ស្ងួត​៖

– 14% មាន​ទឹកភ្នែក​មិន​គ្រប់គ្រាន់​ដោយសារ​ខ្វះខាត​ទឹកភ្នែក​បណ្តោះអាសន្ន​

– 86% អ្នកជំងឺ​មាន​ទឹកភ្នែក​ធម្មតា​តែ​ទឹកភ្នែក​នោះ​គ្មាន​គុណភាព​(Larmes de mauvaise qualité)

– បណ្តាលមកពី​មានការ​រលាក​រ៉ាំរ៉ៃ​នៃ​ត្របកភ្នែក​(inflammation chronique des paupière;Blépharite)

– ការ​ស្ងួត​ភ្នែក​ដោយសារ​មាន​រំហួត​ទឹកភ្នែក​(Sécheresse evaporative par déficit lipidique)​ដូចជា​៖

• ការ​សម្លឹង​កុំព្យូទ័រ​យូរ​

• មើល​ទូរទស្សន៍ នៅក្រោម​កម្ដៅ​ថ្ងៃ នៅ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ នៅក្រោម​កង្ហារ​។​ល​។​

How to Prevent Eye Strain - EyeWearhaus

​ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​ដូច​ការរៀបរាប់​ខាងលើ ឫ​មាន​តម្រូវការ​ព័ត៌មាន​លំអិត​បន្ថែម សូមមេត្តា​អញ្ជើញ​មក​ពិគ្រោះ​យោបល់ និង​ទទួល​ប្រឹក្សា​អំពី​វិធីសាស្ត្រ​នៃ​ការព្យាបាល​ពី​ក្រុមការងារ​វេជ្ជបណ្ឌិត​ឯកទេស ជំនាញ​ផ្នែក​ចក្ខុរោគ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អ្នកជំងឺទឹកនោមផ្អែម មានដំបៅ​ជើង​ ត្រូវ​កាត់ជើងចោល តើ​ពិតទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម