សុខភាព
ទម្លាប់រស់នៅល្អទាំងនេះ ធានាថាអាចជួយសម្រកទម្ងន់ សុខភាពកាន់តែល្អ
រឿងឡើងគីឡូទប់មិនឈ្នះ ជាក្តីបារម្ភសម្រាប់មនុស្សសម័យនេះ គ្នាយើងខ្លះព្យាយាមហាត់ប្រាណ តមអាហារ ញ៉ាំតែអាហារសុខភាព ប៉ុន្តែនៅតែមិនអាចធ្វើឲ្យគីឡូស្រកបាន ខ្លាញ់ក្បាលពោះកាន់តែច្រើន ហើយមូលហេតុ អាចដោយសារមិនមានតិចនិកបញ្ចុះជាតិខ្លាញ់ជាក់លាក់។ ប៉ុន្តែឈប់បារម្ភទៀតទៅ អត្ថបទនេះនឹងណែនាំគ្នាយើងពីទម្លាប់រស់នៅសាមញ្ញ តែមានសុខភាពល្អ ថែមទាំងអាចសម្រកខ្លាញ់បានទៀតផង។
១- ហាត់ប្រាណរៀងរាល់ថ្ងៃ

យើងអាចចំណាយពេលហាត់ប្រាណរៀងរាល់ថ្ងៃ ឲ្យបានយ៉ាងហោចណាស់ពី ១៥-២០ នាទី ដោយអាចហាត់បែបពង្រឹងសរសៃឈាមបេះដូង និងហាត់បែបធ្ងន់ៗក៏បាន។ អាចក្រោកពីគេងឲ្យលឿនជាងរាល់ដង ២០នាទី ដើម្បីហាត់ប្រាណ ឬអាចហាត់ប្រាណនៅចន្លោះម៉ោងបាយថ្ងៃត្រង់។ មិនថាពេលណាក៏ដោយ បើយើងសម្រេចចិត្ដហាត់នៅម៉ោងនោះជាប្រចាំ រៀងរាល់ថ្ងៃ នោះនឹងក្លាយទៅជាទម្លាប់ប្រចាំថ្ងៃមួយសម្រាប់យើង។
អាចហាត់ប្រាណបែបសាមញ្ញ ដូចជា បន្ទន់ជង្គង់ អាវ៉ង់ អង្គុយចោងហោង ឬហាត់ប្រាណមួយចំនួនផ្សេងទៀតនៅផ្ទះ មុនពេលចេញមកធ្វើការក៏បាន។ គ្នាយើង ក៏អាចហាត់ប្រាណជាមួយអ្នកជិតខាង ដោយរត់ ឬដើរត្រឹកៗជុំវិញសួនច្បាររាល់ព្រឹក ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធបានទៀតផង។
ការហាត់ប្រាណជារៀងរាល់ថ្ងៃ អាចជួយឲ្យមានបម្រែបម្រួលក្នុងរាងកាយ និងរបៀបរាងកាយយើងប្រើប្រាស់កាឡូរី។ ការហាត់ប្រាណនៅពេលព្រឹក ធ្វើឲ្យមានការចាប់ផ្ដើមដំណើរការនៃដងខ្លួន ដោយមានបញ្ចេញអ័រម៉ូនអង់ដូហ្វីន ធ្វើឲ្យអារម្មណ៍ល្អ និងស្រស់ស្រាយក្នុងចិត្ដ ហើយក៏ជាកត្តាល្អបំផុតមុនយើងចេញទៅធ្វើកិច្ចការប្រចាំថ្ងៃ។ អាចបង្កើនសាច់ដុំ ធ្វើឲ្យមានការកើនឡើងប្រសិទ្ធភាពដំណើរការដងខ្លួន ធ្វើឲ្យយើងមិនចាំបាច់ត្រូវតមអាហារពេកនោះដែរ។
២- ញ៉ាំអាហារត្រឹមត្រូវ

អាចបង្កើតពាក្យស្លោកមួយឃ្លាសម្រាប់ខ្លួនឯងថា យើងគ្រប់គ្នាច្បាស់ជាមិនធាត់ទេ បើទាំងអស់គ្នាប្ដូរមកញ៉ាំបន្លែ នឹងអាហារពិតប្រាកដដូចជាអាហារបែបធម្មជាតិជាដើម។ ដោយសារការកើនឡើងប្រភេទអាហារបែបកែច្នៃកាន់តែច្រើនលើទីផ្សារ នាំឲ្យមនុស្សជាង ៦៦% នៅបណ្តាប្រទេសលោកខាងលិច មានបញ្ហាធាត់លើសទម្ងន់។ ដូចនេះ រាល់ពេលយើងចេញទៅញ៉ាំអីក្រៅម្ដងៗ គួរសួរខ្លួនឯងថា អាហារយើងចង់ញ៉ាំទាំងនេះ ជាអាហារពិតប្រាកដ ឬអាហារកែច្នៃ?
៣- ញ៉ាំអាហារឲ្យទៀងពេល

ម៉ោងពេលត្រូវញ៉ាំអាហារ ក៏សំខាន់ដូចគ្នាទៅនឹងអាហារយើងញ៉ាំដែរ។ រាងកាយយើងត្រូវការថាមពលសម្រាប់ដុតជាតិខ្លាញ់ ដូចនេះបើមិនញ៉ាំអីទេ ដំណើរក្នុងខ្លួននឹងចុះទាប។ ការញ៉ាំអាហារបានទៀងទាត់ ជារៀងរាល់ថ្ងៃ និងជួយឲ្យកម្រិតជាតិស្ករក្នុងខ្លួននៅធម្មតា ហើយការពារកុំឲ្យថាមពល និងការផ្ចង់អារម្មណ៍របស់យើងធ្លាក់ចុះភ្លាមៗបាន។ អាហារពេលព្រឹក មានជាតិស្ករទាប នឹងជួយផ្ដល់ថាមពលដល់ដងខ្លួនបង្កើតជាប្រព័ន្ធរំលាយខ្លាញ់ក្នុងខ្លួនបានទៀតផង។
៤- គេងឲ្យស្កប់

គេង ជារឿងដ៏សំខាន់មួយសម្រាប់ទ្រទ្រង់សុខភាពយើងទាំងអស់គ្នា ហើយចំណុចសំខាន់ចំនួន ៣ ផ្សេងៗទៀត មានដូចជា ញ៉ាំអាហារល្អសម្រាប់សុខភាពល្អ ធ្វើលំហាត់ប្រាណជាប្រចាំ និងគិតអ្វីបែបវិជ្ជមានឲ្យបានច្រើន។ បើអាចប្រកាន់ភ្ជាប់រាល់សកម្មភាពទាំង ៤ នេះបានល្អ នោះប្រហែលយើង មិនចាំបាច់ត្រូវទៅស្គាល់ពេទ្យនោះដែរ។
ព្យាយាមចូលគេងឲ្យបានទៀងម៉ោងរៀងរាល់យប់ ត្រូវព្យាយាមគេងឲ្យស្កប់ក្នុងរយៈពេល ៨ម៉ោង និងត្រូវប្រាកដថា ចូលគេងមុនពេលយប់ជ្រៅ ដើម្បីផ្ដល់ពេលគ្រប់គ្រាន់សម្រាប់ឲ្យការសម្អាតជាតិពុលក្នុងខ្លួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?
ចុចអាន៖ មិនសូវមានពេលហាត់ប្រាណ តែចង់បញ្ចេញញើស កុំរំលងវិធីនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


