សុខភាព
សូមប្រយ័ត្នប្រភេទជំងឺសើស្បែកមួយចំនួននេះ អាចកើតលើកូនរបស់អ្នក
ឪពុកម្តាយគ្រប់រូបតែងតែរំពឹងថា ស្បែករបស់កូនដ៏ផូរផង់រលោងហ្មត់ ប៉ុនែ្តជាញឹកញាប់ក្មេងងាយប្រឈមនឹងបញ្ហាស្បែកដូចមនុស្សធំដែរ ដោយសារស្បែកគឺជាសរីរាង្គដែលប្រឈមដោយផ្ទាល់ជាមួយបរិស្ថាន។

ជំងឺស្បែកមួយចំនួនធំដែលកើតលើក្មេងតូចតែស្រួចស្រាល ហើយជារឿយៗអាចជាសះស្បើយដោយខ្លួនឯងដោយមិនបន្សល់ទុកនូវស្លាកស្នាមអ្វីទាំងអស់។ សូមងាកមកសែ្វងយល់ពីជំងឺស្បែកមួយចំនួនដែលកើតលើកេ្មងតូច ដូចខាងក្រោមនេះ៖
១. Vernix caseosa: កម្អែលខ្លាញ់ស្អិតពណ៌ស ឬ ពណ៌ប្រផេះ អាចមាននៅលើស្បែកក្មេងដែលទើបកើត ដែលមានតួនាទីចូលរួមការពារទារកប្រឈមនឹងបរិស្ថានជុំវិញ។ ស្ថានភាពស្បែកនេះនឹងវិលមករកភាពធម្មតាដោយខ្លួនឯង។
២. Sebaceous hyperplasia: ការរីកត្រដែតនៃក្រពេញខ្លាញ់នៅលើ ច្រមុះ ថ្ពាល់ ពុកមាត់ និងថ្ងាស គេសង្កេតឃើញភាគច្រើននៅលើកេ្មងដែលកើតគ្រប់ខែ កើតឡើងដោយសាររងឥទ្ធិពលអរម៉ូន androgen ពីម្តាយ។ ស្ថានភាពនេះនឹងបាត់ទៅវិញដោយឯកឯង។

៣. Milium (plural Milia): កន្តួលតូចៗពណ៌ស រឹង នៅលើមុខ ខ្លួន ដៃ ជើង ប្រដាប់ភេទ និងក្នុងមាត់ អាចមាននៅលើស្បែកក្មេងដែលទើបកើត ហើយអាចបាត់ទៅវិញដោយឯកឯង ឬករណីខ្លះត្រូវឆ្កឹះយកចេញដោយបចេ្ចកវិជ្ជាពេទ្យ។
៤. Miliaria: កន្ទួលពងទឹកតូចៗ ថ្លា ឬ ក្រហមឈូកលាយជាមួយខ្ទុះ បណ្តាលមកពីសីតុណ្ហភាពកៅ្ត នាំឲ្យកកស្ទះរន្ធញើស។ ករណីនេះសង្កេតឃើញនៅ ថ្ងាស ក ខ្លួន និងកនែ្លងហប់។ស្ថានភាពនេះអាចបាត់ទៅវិញដោយស្លៀកសំលៀកបំពាក់ត្រជាក់ និងបន្ថយសីតុណ្ហភាពកន្លែងរស់នៅឲ្យត្រជាក់ល្មម។
៥. Toxic erythema of newborn: ស្ថានភាពនេះកើតឡើងលើកេ្មងតូចដែលកើតអត់គ្រប់ខែ ឬទម្ងន់តិចជាង ២៥០០ក្រាម។ សែ្តងឡើងជា កន្ទួលស្បែកក្រហម អាចលាយឡំជាមួយកន្ទួលខ្ទុះពណ៌លឿងនៅ មុខ ខ្លួន ដៃជើង លើកលែងបាតដៃបាតជើង។ ជំងឺនេះកើតឡើងដោយមូលហេតុមិនច្បាស់លាស់ ហើយកើតនៅថៃ្ងទី២នៃថៃ្ងចាប់កំណើត និងបាត់ទៅវិញបន្ទាប់ពី១ទៅ៤សប្តាហ៍។
៦. Pityriasis alba: ភាគច្រើនកើតលើកេ្មងតូចដែលមានជំងឺ atopic dermatitis សែ្តងចេញជាបន្ទះសជាមួយក្រមរស្តើង ភាគច្រើនសង្កេតឃើញនៅមុខ ជាពិសេសថ្ពាល់។ ជំងឺនេះអាចជាដោយមិនបាច់ព្យាបាល ឬជៀសវាងបានដោយជៀសកម្ដៅថៃ្ង។ បើករណីធ្ងន់គួរប្រើប្រាស់moisturizing cream និង topical steroid ដែលអាចសម្រាលរោគសញ្ញាបាន។
៧. Molluscum contagiosum: បង្កដោយ poxvirus (molluscum contagiosum virus) សង្កេតឃើញកើតលើកេ្មងក្រោមអាយុ១០ឆ្នាំ រស់នៅតំបន់អាកាសធាតុក្តៅ ហើយឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រើប្រាស់សម្ភារៈរួម។ ជាកន្ទួលរឹងមានចំណុចផតកណ្តាល ពណ៌ដូចស្បែក ឬក្រហមឈូក។ ព្យាបាលដោយ curettage តាមបច្ចេកទេសពេទ្យបានដោយមានប្រសិទ្ធិភាព ដើម្បីបន្ថយការចម្លងរីករាលដាលនៃជំងឺ។

ដូច្នេះ បើលោកអ្នកមានកូន ឬកុមារដែលមានបញ្ហាស្បែក សូមអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកនៅមន្ទីរពេទ្យកាល់ម៉ែត ដែលផ្តល់ការប្រឹក្សា និងការព្យាបាលត្រឹមត្រូវតាមបច្ចេកវិជ្ជាពេទ្យ ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


