សុខភាព
៤៣ម៉ោង មុនពេលចេញរោគសញ្ញា វីរុសបំប្លែងខ្លួន Delta អាចចម្លងទៅអ្នកដទៃបាន
មនុស្សភាគច្រើន សុទ្ធតែបានដឹងអំពីសមត្ថភាពចម្លងនៃវីរុសបំប្លែងខ្លួន Delta ដែលវាអាចឆ្លងបានលឿន ហើយងាយបណ្ដាលឱ្យអ្នកជំងឺធ្វើទុក្ខខ្លាំង កម្រជាសះស្បើយទៀតផង។ អ្វីដែលគួរកត់សម្គាល់គឺសមត្ថភាពបញ្ជូនមេរោគរបស់វា ស្របពេលដែលថ្មីៗនេះ អ្នកជំនាញអង់គ្លេសព្រមានថា វីរុសនេះអាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ទាំងអ្នកជំងឺមិនមានរោគសញ្ញាទាល់សោះ។

ប្រភពពីគេហទំព័រ Healthline បានឱ្យដឹងថា អ្នកដែលផ្ទុកវីរុសបំប្លែងខ្លួន Delta អាចចម្លងមេរោគទៅអ្នកដទៃក្នុងរវាង ២ថ្ងៃ មុនខ្លួនគេផ្ទាល់ចេញរោគសញ្ញា។
ទិន្នន័យនេះជាលទ្ធផលនៃការស្រាវជ្រាវថ្មីមួយ ដែលចេញផ្សាយក្នុងទិនានុប្បវត្តិ Natureរបស់ប្រទេសអង់គ្លេស។

ការស្រាវជ្រាវបង្ហាញថា កូវីដបំប្លែងខ្លួនប្រភេទ Delta អាចធ្វើការចម្លងដោយពុំទាន់ចេញរោគសញ្ញាឡើយ ក្នុងរយៈពេលត្រឹមតែ ១៩-៤៣ ម៉ោងប៉ុណ្ណោះ មុនពេលដែលអ្នកជំងឺតេស្តវិជ្ជមាន។ បន្ថែមពីលើនោះ អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta ជិត ៣ ភាគ ៤ កើតមានមេរោគក្នុងរាងកាយ ខណៈពួកគេមិនមានអាការអ្វីនៅឡើយ។
វេជ្ជបណ្ឌិត Stefen Ammon នាយកផ្នែកវេជ្ជសាស្ត្រនៃក្រុមសេវាកម្មថែទាំសុខភាពពិសេស (TFDH) របស់អង់គ្លេស មានប្រសាសន៍ថា វីរុសកូវីដ-១៩អាចឆ្លងដូចទៅនឹងជំងឺផ្តាសាយ ប៉ុន្តែកូវីដបំប្លែងខ្លួនប្រភេទ Delta មិនដូចនោះទេ វាមានសមត្ថភាពចម្លងបានច្រើនជាង ខ្លាំងជាង និងលឿនជាងកូវីដទម្រង់ដើមឆ្ងាយណាស់។
ហេតុនេះហើយ ការប្រកាន់ខ្ជាប់នូវការពាក់ម៉ាស លាងសម្អាតដៃ រក្សាគម្លាត និងចៀសវាងការប្រមូលផ្ដុំនានា ទើបជាវិធានការណ៍សុវត្ថិភាពបំផុត បន្ថែមពីលើការចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រកឃើញរោគសញ្ញាថ្មីមួយទៀត ដែលអាចបញ្ជាក់ថា អ្នកឆ្លងវីរុសបំប្លែងខ្លួន Delta
ចុចអាន៖ Pfizer ចាប់ផ្តើមផ្តល់ថ្នាំលេបសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


