សុខភាព
៣ចំណុចសំខាន់ណាស់ ឪពុកម្តាយមិនត្រូវព្រងើយកន្តើយ ពេលកូនចាក់វ៉ាក់សាំងរួច
កុំថាឡើយមនុស្សពេញវ័យ សូម្បីកុមារតូចៗក៏ត្រូវការរបបអាហារ បូករួមនឹងសកម្មភាពមួយចំនួន បន្ទាប់ពីចាក់ថ្នាំបង្ការកូវីដ-១៩ ដើម្បីជួយជំរុញប្រសិទ្ធភាពវ៉ាក់សាំងដែរ។

ក្រោយពីចាក់វ៉ាក់សាំងការពារកូវីដ-១៩រួចថ្មីៗ ប្រសិនបើឪពុកម្ដាយឬអាណាព្យាបាល ព្រងើយកន្តើយចំពោះទម្លាប់ហូបចុក និងការរស់នៅរបស់កុមារ វាអាចបណ្ដាលឱ្យថ្នាំបង្ការមិនអាចឆ្លើយតបពេញលេញលើសរីរាង្គរបស់ពួកគេ។ ហេតុនេះបានជាឪពុកម្ដាយ ត្រូវដឹងអំពីប្រការគួរធ្វើចំពោះកុមារ ក្រោយចាក់វ៉ាក់សាំងកូវីដរួចទាំងពីរលើក ក្នុងការជំរុញដល់ប្រព័ន្ធភាពស៊ាំដើម្បីពន្លឿនល្បឿនបង្កើតអង់ទីគ័រការពាវីរុស។
ជំរុញយក្មេងផឹកទឹកឱ្យបានច្រើន៖ ក្រោយចាក់វ៉ាក់សាំងរួច ទាំងក្មេងទាំងចាស់នឹងមានអាការមិនស្រួល ឬក្ដៅខ្លួន ដែលប្រការនេះជាហេតុបណ្ដាលឱ្យរាងកាយខ្វះជាតិទឹក។ ដូច្នេះសូមជំរុញកូនៗដែលមិនទម្លាប់ផឹកទឹកច្រើន ធ្វើយ៉ាងណាផឹកទឹកឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ ២លីត្រ ក្នុងមួយថ្ងៃ។
ឱ្យក្មេងសម្រាកគ្រប់គ្រាន់៖ បើយោងសម្ដីតាមវេជ្ជបណ្ឌិត Michael Thorpy សាស្រ្តាចារ្យផ្នែកសរសៃប្រសាទមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Albert Einstein នៅញូយ៉ក បានអះអាងថា ចំពោះមនុស្សពេញវ័យក្រោយទទួលវ៉ាក់សាំងត្រូវតែគេងឱ្យបានយ៉ាងហោច ៧ម៉ោង។ ដោយឡែកក្មេងៗ ជាទូទៅ ពួកគេត្រូវការគេងយ៉ាងហោច ៨ម៉ោង ក្នុងមួយថ្ងៃ។ ហេតុនេះ ក្រោយពេលចាក់វ៉ាក់សាំងរួច គួរកុំបណ្ដោយឱ្យកុមារគេងតិចជាង ៨ម៉ោង ព្រោះបង្ការប្រព័ន្ធភាពស៊ាំពួកគេចុះខ្សោយ ពិបាកធ្វើការជាមួយវ៉ាក់សាំង។
យកចិត្តទុកដាក់របបអាហារ៖ ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយបានរហ័ស ជួយប៉ូវកម្លាំង និងជួយកាត់បន្ថយការឈឺចាប់ ព្រមទាំងរលាកក្រោយពេលចាក់វ៉ាក់សាំង គួរឱ្យក្មេងហូបស៊ុប ជាពិេសសសម្លទឹក មានបន្លែត្រីសាច់ផ្សេងៗ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់អាមេរិក ទូន្មានចំពោះមនុស្សពេញវ័យ ក៏ដូចជាកុមារដែរ ឱ្យទទួលទានអាហារសម្បូរជីវជាតិ បន្លែបៃតង និងចៀសវាងអាហារខ្លាញ់ច្រើន ប្រៃពេកឬផ្អែមពេក ដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំទ្វេរឡើង៕
អត្ថបទ៖ សន្យា
ចុចអាន៖ កុំឱ្យកូនទទួលទានអាហារ ៣មុខនេះ បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដរួចភ្លាម
ចុចអាន៖ ប្រការចាំបាច់ត្រូវចៀសវាងសម្រាប់កុមារ មុននិងក្រោយពេលចាក់វ៉ាក់សាំងកូវីដ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


