សុខភាព
ចាក់ Astra Zeneca ដូសជំរុញមិនចេញអាការអី អត់ប្រសិទ្ធភាពដូចគេថាមែនឬ?
ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ត្រូវបានគេដឹងថា បុគ្គលភាគច្រើនមានប្រតិកម្ម ឬធ្វើទុក្ខជាងកាលចាក់ដូសទី១ និងទី២ ជាពិសេសចំពោះអ្នកដែលចាក់វ៉ាក់សាំងប្រភេទ អាស្រ្តាហ្សេនីកា របស់អង់គ្លេសតែម្ដង។

ពាក់ព័ន្ធនឹងករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ធ្លាប់បានពន្យល់អំពីមូលហេតុរួចមកហើយថា ប្រតិកម្មដូចជាក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះជាដើម ជារឿងធម្មតារបស់វ៉ាក់សាំងតែប៉ុណ្ណោះ ហើយវានឹងបាត់ទៅវិញក្នុងចន្លោះពេលពី ២៤-៧២ម៉ោង។
ផ្ទុយទៅវិញ ប្រសិនបើចាក់វ៉ាកសាំងដូចជំរុញរួចរាល់ ប៉ុន្តែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ តើវ៉ាក់សាំងអត់មានប្រសិទ្ធភាពមែនឬទេ?
ទោះបីជាមិនមានអារម្មណ៍ពិបាកក្នុងខ្លួន គ្មានអាការក្ដៅខ្លួន ក្រោយចាក់វ៉ាក់សាំងដូសទី៣ក៏ដោយ ក៏រាងកាយកំពុងផលិតអង់ទីគ័រដើម្បីប្រឆាំងនឹងវីរុស មិនមានអ្វីគួរឲ្យបារម្ភនោះទេ។ នេះបើតាមការលើកឡើងលោកវេជ្ជបណ្ឌិត Chris Thompson សាស្ត្រាចារ្យ នៃសកលវិទ្យាល័យ Loyola នៃរដ្ឋ Maryland សហរដ្ឋអាមេរិក។

មនុស្សម្នាក់ៗមានប្រតិកម្មខុសគ្នាចំពោះវ៉ាក់សាំងដូសទី១ ទី២ និងទី៣ ដោយសារកត្តាមួយចំនួនដូចជា សុខភាព អាយុ ភេទ ហ្សែន អាហារូបត្ថម្ភ បរិស្ថាន ព្រមទាំងការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាកពីមុនមក។ បន្ថែមពីលើនេះ ចំពោះអ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ ម្ដងហើយ ការទទួលបានវ៉ាក់សាំង រាងកាយអាចនឹងបញ្ចេញប្រតិកម្មឆ្លើយតបនឹងវ៉ាក់សាំងខ្លាំងជាងមនុស្សធម្មតា។
វេជ្ជបណ្ឌិតរូបនេះ បន្ថែមទៀតថា ចំពោះមនុស្សដែលមានប្រព័ន្ធការពាររាងកាយខ្សោយក៏ដូចគ្នាដែរ នៅតែទទួលបានការការពារក្រោយចាក់វ៉ាក់សាំងមិនថាដូសទីប៉ុន្មាននោះទេ ទោះជាមិនចេញអាការក្រោយចាក់វ៉ាក់សាំងក៏ដោយ គ្រាន់តែថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ រាងកាយបង្កើតអង់ទីគ័រយឺត និងអាចតិចជាងមនុស្សមានសុខភាពធម្មតា។ ទោះជាយ៉ាងណា ក្រោយចាក់វ៉ាក់សាំងនឹងទទួលបានការការពារសុខភាពដូចៗគ្នា៕
អត្ថបទ៖ សន្យា
ចុចអាន៖ វ៉ាក់សាំងកូវីដដូសទី៣ គ្មានប្រសិទ្ធភាពឡើយចំពោះមនុស្ស ៣ប្រភេទនេះ
ចុចអាន៖ លោកស្រី ឱ វណ្ណឌីន បកស្រាយមូលហេតុចាក់វ៉ាក់សាំងដូសទី៣ធ្វើទុក្ខជាងដូសទី១ និងទី២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


