សុខភាព
ប្រយ័ត្នភ្លើង LED អាចធ្វើឲ្យខូចភ្នែកបាន!
ពន្លឺភ្លើង LED (Light-Emitting Diodes) អាចហៅម្យ៉ាងទៀតឲ្យងាយយល់ថា ពន្លឺអគ្គិសនីប្រើឌីយ៉ូតមួយ ឬពីរដែលទោះជាចរន្តខ្សោយ ក៏អាចបំភ្លឺបានច្បាស់ខ្លាំង យើងអាចឃើញវានៅក្នុងជីវភាពរស់នៅរាល់ថ្ងៃ ដូចជា អំពូល LED ស្មាតហ្វូន កុំព្យូទ័រ Laptop ស្តុបចង្កៀងឡាន ម៉ូតូ ជាដើម ដែលជួយសម្រួលដល់ការរស់នៅ តែយ៉ាងណាមិញ អាជ្ញាធរសុខភាពរបស់បារាំងបានចេញរបាយការណ៍ព្រមានថា ប្រភពពន្លឺទាំងនោះអាចបង្កហានិភ័យដល់ភ្នែកទៅថ្ងៃមុខ បើមិនយកចិត្តទុកដាក់ទេនោះ។

អាជ្ញាធរសុខភាពបារាំងហៅកាត់ ANSES បានចេញរបាយការណ៍ ក្រើនរម្លឹកពីបញ្ហាខាងលើ បន្ទាប់ក្រុមស្រាវជ្រាវបានរកឃើញថា ប្រភពពន្លឺ LED អាចសម្លាប់កោសិការេទីន (កោសិកាក្នុងភ្នែក) បន្តិចម្តងៗ ដែលអាចឈានធ្វើឲ្យភ្នែកពិការទៀតផង។ នេះក៏ដោយសារតែពន្លឺម្យ៉ាងនៃ LED ដែលអ្នកវិទ្យាសាស្រ្តហៅថា “Blue Light” បំផ្លាញស្រទាប់រេទីនរបស់ភ្នែក។
បន្ទាប់ពីចេញរបាយការណ៍ខាងលើរួច អាជ្ញាធរបារាំងក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធព្យាយាមចុះសម្រួលលើផលិតផល LED ដោយកម្រិតពន្លឺ Blue Light ក្នុងបរិមាណដែលមិនឲ្យប៉ះពាល់ដល់ភ្នែកធ្ងន់ធ្ងរ។

របាយការណ៍ប្រមាណជាង ៤០០ ទំព័រខាងលើដដែល ក៏បានបញ្ជាក់ដែរថា ពន្លឺភ្លើង LED ដែលចេញពីអេក្រង់ពន្លឺទូរស័ព្ទ Smartphone កុំព្យូរទ័រ Laptop ឬ Tablet មិនបង្កឲ្យមានបញ្ហាខូចភ្នែកធ្ងន់ធ្ងរនោះទេ ប៉ុន្តែស្តុបចង្កៀងឡាន អាចបង្កបញ្ហាដូចខាងលើនេះបាន។ ដូចនេះ មន្ត្រីបារាំងក៏កំពុងដុតដៃដុតជើងលើបញ្ហានោះផងដែរ។

ទាក់ទងនឹងបញ្ហាខាងលើ លោកវេជ្ជបណ្ឌិត Alejandro Sanchez de Miguel សាស្រ្តាចារ្យផ្នែកស្រាវជ្រាវនៃសាកលវិទ្យាល័យ Exeter ចក្រភពអង់គ្លេស បានណែនាំវិធីសាស្រ្តមួយចំនួនដែលអាចការពារភ្នែកពីប្រភពពន្លឺ LED ដែលមានដូចជា៖
- នៅគ្រប់ Smartphone និងកុំព្យូរទ័រ មានកម្មវិធីដែលអាចជួយបន្ថយកម្រិតពន្លឺអេក្រង់បាន ដូចនេះ យើងអាចបន្ថយវាក្នុងកម្រិតសមស្របមួយ។
- មិនគួរសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬកុំព្យូរទ័រនៅទីងងឹតឡើយ ព្រោះវាអាចបង្កឲ្យប្រស្រីភ្នែកអ្នកចាប់យកពន្លឺខ្លាំង ករណីមិនអាចចៀសបាន គួរប្រើ ‘Night Mode’៕
ចុចអាន៖គិតពីសុខភាពឆ្អឹង អនុវត្ត ៥ ចំណុចនេះតាំងពីនៅក្មេងវ័យ
ចុចអាន៖ផ្សិតពីភ្នំហិម៉ាល័យ មានតម្លៃថ្លៃជាងមាស ល្បីខ្លាំងខាងប៉ូវផ្លូវភេទ
-
ចរាចរណ៍១៦ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១៥ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់