Connect with us

សុខភាព

ផលរំខានវ៉ាក់សាំង Sinovac ដូសទី៣ និងថ្នាំគួរទុកតាមខ្លួន ករណីអាការមិនស្រួល

បានផុស

នៅ

ក្រោយចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់​(Sinovac) ដូសទី៣ អ្នកខ្លះនឹងទទួលរងផលរំខានលើរាងកាយមួយចំនួន ហើយអ្នកខ្លះទៀតទំនងនឹងគ្មានប្រតិកម្មអ្វីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រសាសន៍ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវ ឱ វណ្នឌីន បានឱ្យដឹងថា ជា​ទូទៅ​ការ​ចាក់​វ៉ាក់សាំង​តែង​មាន​ប្រតិកម្ម​ឆ្លើយតបដូចជា ក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ចង្អោរ ក្អួត អស់​កម្លាំង​ជាដើម ហើយ​ប្រតិកម្ម​ឆ្លើយ​តប ឬ​ផល​រំខាន​នោះ​ក៏​ខុស​គ្នា​ទៅ​តាម​ប្រភេទ​វ៉ាក់សាំង​នីមួយៗដែរ។

ទោះយ៉ាងណា ផលរំខានទាំងឡាយ​នឹងមិនបង្កគ្រោះថ្នាក់ដល់សុខភាពនោះទេ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។

លោកជំទាវ ឱ វណ្នឌីន មានប្រសាសន៍ថា បើ​មាន​ផល​រំខាន​ ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ រួច សូមកុំ​មាន​ការ​ព្រួយ​បារម្ភ​អី ដោយសារ​តែ​វ៉ាក់សាំង​ធ្វើការ​ជាមួយ​សរីរាង្គ ហើយ​សរីរាង្គ​ធ្វើការ​ជាមួយ​វ៉ាក់សាំង​វិញ ដោយ​ផល​រំខាន​ទាំងនោះ​នឹង​បាត់​ទៅ​វិញ ក្នុងរយៈពេល​ពេល​យ៉ាងយូរ ៣ថ្ងៃ​ប៉ុណ្ណោះ (២៤ម៉ោង-៧២ម៉ោង)។

Taj Pharmaceuticals manufacturer of Paracetamol 500mg Tablets, Paracetamol  500mg Tablets manufacturer in India Taj Pharma India, India based  manufacturing company of Paracetamol 500mg Tablets - Taj Generics  Pharmaceuticals | Taj Pharma

ចំពោះករណីប្រតិកម្មខាងលើនេះដែរ កើតមានតិចណាស់ ក្នុង១លាននាក់ គឺមានតែ ២ ឬ៣នាក់ទេ។ ទោះយ៉ាងណាបើមានអាការឈឺក្បាល ឬក្ដៅខ្លួនអីជាដើមនោះ អ្នកអាចនៅផ្ទះបាន ដោយលេបថ្នាំប៉ារ៉ាសេតាម៉ុល ១ថ្ងៃ ៣គ្រាប់ ព្រឹក ថ្ងៃ ល្ងាច។ បន្ថែមពីលើនេះអ្នកអាចញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ស្លៀក​សម្លៀក​បំពាក់​ស្ដើងៗ​ ដើម្បីបន្ថយអាការក្ដៅខ្លួន។

ដោយឡែកប្រសិនមាន​អាការឈឺ​ចាប់​មុខ​ម្ជុល ឬ​ដៃ​ចាក់អ្នកអាច៖

-ស្អំ​កន្សែង​សើម (ត្រូវ​ប្រើ​កន្សែង​ស្អាត) លើ​កន្លែង​ឈឺ​ចុក​ចាប់

-ប្រើ​ដៃ​ដែល​ឈឺ​នោះធ្វើចលនាតិចៗ ឬ​ហាត់​ប្រាណ​សម្រួល​អាការ​មិន​ស្រួល

ក្នុងករណីមាន​អាការ​ថប់ដង្ហើម ឬ​ដក​ដង្ហើម​ខ្លីៗ លោក​ជំទា​វអ្នក​នាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូបនេះ ណែនាំ​ឲ្យ​អ្នក​ចាក់វ៉ាក់​សាំង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់៕

អត្ថបទ៖ សន្យា

ចុចអាន៖ ធ្លាប់ចាក់វ៉ាក់សាំង Sinopharm អាចចាក់វ៉ាក់សាំង Sinovac ដូសជំរុញបានអត់?

ចុចអាន៖ ទាំងនេះជាប្រសិទ្ធភាពវ៉ាក់សាំងចំនួន ៥ប្រភេទ ក្រោយពេលចាក់ដូសជំរុញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ២ ម៉ោង មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៥ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម