Connect with us

សុខភាព

ស្រីៗពាក់អាវទ្រនាប់​គេងពេលយប់ ប៉ះ​ពាល់​អ្វី​ខ្លះ?

បានផុស

នៅ

គ្នា​យើង​មួយ​ចំនួន​តែង​តែ​គិត​ថា​ការ​​ពាក់​អាវ​ក្នុង​ពេល​គេង​អាច​មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខ​ភាព​នោះទេ តែ​តាម​ពិត​ទៅ​ការ​ពាក់​អាច​ទ្រនាប់​ពេល​គេង​យប់​ក៏​អាច​មាន​ផល​មិន​ល្អ​ចំពោះ​សុខ​ភាព​មួយ​ចំនួន​ដែរ​ ដែល​ស្រដីៗ​យើង​អាច​ពិចារណាបាន​។ ​ខាង​ក្រោម​នេះគឺ​ជា​​អត្ថប្រយោជន៍នៃ​ការ​គេង​មិន​ពាក់​អាវក្នុង​ និង​ផល​ប៉ះ​ពាល់​នៃ​ការ​ពាក់​អាវ​ក្នុង​ពេលគេង។

ផល​ប៉ះ​ពាល់​​ពី​ការ​ពាក់​អាវ​ក្នុង​គេង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ធ្វើ​ឲ្យ​ឈាម​ដំណើរ​ការ​មិន​ប្រក្រតី

ប្រសិន​បើ​អាវ​ក្នុង​របស់​យើង​តឹង​នោះ​អាចនឹង​រឹត​​​សង្កត់​​លើ​ចរន្ត​ឈាម ហើយ​អាច​ប្រឆាំង​នឹង​ស្បែក​ធ្វើ​ឱ្យ​សាច់​ទ្រូង​របស់​យើង​ឡើង​តឹង។ ការ​ពាក់​អាវ​ក្នុង​រឹត​ខ្លាំង​ក៏​អាច​ធ្វើ​ឲ្យ​រារាំង​លំហូរ​ឈាម​ទៅ​កាន់​សរសៃ​ប្រសាទ​នៅ​ក្នុង​ដៃ​របស់​យើង​ និង​រាង​កាយ​ថែម​ទៀត​ផង។ ការ​ពាក់​អាវ​រឹប​ខ្លាំង ក៏​អាច​រារាំង​​មិន​ឲ្យ​ឈាម​រត់​ទៅ​ដល់​ជាលិកា​ដើម​ទ្រូង និង​ធ្វើ​ឲ្យ​ចរន្ត​ឈាម​ខ្សោយ​នាំ​ឱ្យ​វិល​មុខ​និង​រមួល​សាច់​ដុំ

២. រំខាន​ដល់​ការ​គេង​ និង​រលាក​ស្បែក

យើង​ប្រហែល​ជា​ដឹង​ហើយ​ថា​ការ​គេង​ក្នុង​សំលៀក​បំពាក់​ដែល​តូច​ជាង​ខ្លួន​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​​ពិបាក​ក្នុង​ការ​គេង ហើយ​ការ​ពាក់​អាវ​ក្នុង​ពេល​គេង​ដោយ​ភាព​រឹត​តឹង​ក៏​ដូច​គ្នា​ដែរ។ ក្រៅ​ពី​ការ​រំខាន​ អាចទ្រនាប់​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​រលាក ដោយ​សារ​តែ​ទំពក់ ​និង​ខ្សែ​នៃ​អាវ​រឹប​ទៅ​លើ​ផ្ទៃ​ស្បែក​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ និង​រលាក​ផង​ដែរ។

៣.ធ្វើ​ឲ្យ​ស្បែក​ឡើង​ខ្មៅ

Lace Dreamy Sleep Bra | aimerfeel

ស្បែក​ឡើង​ខ្មៅ​មក​ពី​ការ​កើន​ឡើង​កម្រិត​មេឡានីន​នៅ​ក្នុង​រាង​កាយ​របស់​យើង។ សារ​ធាតុ​ពណ៌​មេឡានីន​កំណត់​ស្បែក​របស់​យើង ក្នុង​ស្រទាប់​ខាង​ក្រៅ​នៃ​ស្បែក។ ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​យប់​អាច​បង្កើត​ការ​កកិត ដែល​ជា​ការ​ផលិត​មេឡាណូស៊ីត​និង​បង្កើត​ចំណុច​ខ្មៅ​ និង​ធ្វើ​ឲ្យ​ពណ៌​ស្បែក​មិន​ស្មើ​គ្នា។

៤. ​បង្កើន​ការ​ឆ្លង​មេរោគ​ផ្សិត និង​ផ្លាស់​ប្ដូរ​រូបរាង​​ទ្រូង

ក្នុង​បរិយាកាស​ក្ដៅ​យើង​បែក​ញើស នោះ​អាវ​ក្នុង​យើង​នឹង​សើម​ហើយ​ហប់ ដែល​អាច​បង្កើត​ជា​ការ​បង្ក​រោគ​ផ្សិត។ មូល​ហេតុ​ដែល​ល្អ​នោះ​យើង​គួរ​តែ​ចៀសវាង​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​គេង ប្រសិន​បើ​អាកាស​ធាតុ​ក្ដៅ។ ម្យ៉ាង​វិញ​ទៀត តាម​ការ​សិក្សា​បង្ហាញ​ថា​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​យប់​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ប្រព័ន្ធ ឡាំហ្វាទិច ដែល​យក​ជាតិ​ពុល​ចេញ​ពី​សុដន់​យើង​តាម​រយៈ​កូន​កណ្ដុរ​នៅ​ក្រោម​ក្លៀក។ ការ​ពាក់​អាវ​រឹប ឬ​ដែល​មាន​ខ្សែ​រឹប​អាច​រារាំង​ប្រព័ន្ធ ឡាំហ្វាទិច មិន​ឱ្យ​ហូរ​ និង​រាំរាំងការ​ច្រោះ​ជាតិ​ពុល​ដែល​ជា​ហេតុ​អាច​ធ្វើ​ឱ្យ​យើង​ងាយ​កើត​អាការ​ហើម ​និង​រលាក​សុដន់​រ៉ាំរ៉ៃ​ផង​ដែរ។

អត្ថ​ប្រយោជន៍​នៃ​ការ​មិន​ពាក់​អាវ​ក្នុង​គេង​យប់

Sleep Hallucinations and Sleep Paralysis - Everything You Need to Know -  The Sleep Judge

អ្នក​ជំនាញ​ណែ​នាំ​ពី​អត្ថប្រយោជន៍​ទាក់​ទង​នឹង​ការ​គេង​មិន​ពាក់​អាវ​ក្នុង មាន​ដូច​ជា៖

១.ដក​ដង្ហើម​ស្រួល​ជាង​ពេល​ពាក់

នៅ​ពេល​ដែល​គេង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​រាង​ចង្អៀត ដែល​ធ្វើ​ឱ្យ​ខ្យល់​ពិបាក​ទៅ​ដល់​សួត។ ការ​ស្លៀក​ពាក់​តឹងៗ អាច​ធ្វើ​ឲ្យ​ចលនា​ខ្យល់​នៅ​ក្នុង​ទ្រូង​ពិបាក​ដំណើរ​ការ ដោយ​រឹប​តឹង​ខ្លាំង​ធ្វើ​ឲ្យ​ឆ្អឹង​ជំនីរ​មិន​អាច​ពង្រីក​បាន​ពេញ​លេញ​ និង​ដោយ​សេរី។ ការ​ពាក់​អាវ​ក្នុង​គេង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ហត់ និង​ទទួល​យក​អុកស៊ីសែន​មិន​បាន​គ្រប់​គ្រាន់។ ប្រសិន​បើ​យើង​គេង​ដោយ​មិន​ពាក់​អាវ​ក្នុង​នោះ​អាច​នឹង​ល្អ​ជាង​ការ​ដែល​ពាក់​អាវ​ក្នុង​គេង។

២.អនាម័យ​កាន់​តែ​ប្រសើរ

ការ​គេង​ដោយ​ពាក់​អាវ​ក្នុង​ក្នុង​អាកាស​ធាតុ​ក្ដៅ​អាច​ធ្វើ​ឱ្យ​បែក​ញើស​ខ្លាំង។ ការ​បែក​ញើស​នៅ​ក្នុង​អាវ​ទ្រនាប់​​ក៏​ជា​ហេតុ​នាំ​ឱ្យ​មាន ក្លិន​ខ្លួន​និង​កើត​មុន។ ដើម្បី​ឱ្យ​ស្បែក​បាន​ស្អាត​គួរ​ជៀស​វាង​ការ​ពាក់​អាវ​ក្នុង​នៅ​ពេល​គេង។

៣.ការ​ពារ​ពី​ការ​មាន​របួស

អាវ​ក្នុង​ក៏​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​របួស​ស្រាល​ដែរ។ ដោយ​សារ​តែ ទំពក់​និង​ខ្សែ​រឹប​ទៅ​លើ​ស្បែក​យើង​និង​បណ្ដាល​ឲ្យ​ស្បែក​ឡើង​ក្រហម​ និង​ក្រហាយ។ គ្នា​យើង​គួរ​តែ​ដោះ​អាវ​ក្នុង​ចេញ​មុន​ពេល​ចូល​គេង​ដើម្បី​ការពារ​ពី​បញ្ហា​នេះ។

៤.ការពារ​ស្បែក​ឡើង​ស្នាមខ្មៅ

ការ​ពាក់​អាវ​ដែល​រឹប ឬ​អាវ​ក្នុង​រឹប​ខ្លាំង​អាច​និង​បន្សល់​ស្នាម​នៅ​លើ​ស្បែក​យើង។ គ្នា​យើង​ដែល​ឧស្សាហ៍​ពាក់​អាវ​ក្នុង​ពេល​គេង​និង​បង្ក​ឲ្យ​មាន​សញ្ញា​បែប​នេះ​ក្លាយ​ជា​អចិន្ត្រយ៍។ គួរ​តែ​ជ្រើស​យក​អាវ​រលុង​ដើម្បី​ឱ្យ​ស្បែក​បាន​ធូរ​ពី​ការ​រឹប​បន្តឹង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បញ្ឈប់ទម្លាប់ ៥ នេះ បើមិនចង់មានគ្រោះថ្នាក់ អំឡុងពេលមករដូវ

ចុចអាន៖ ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ព្រឹកថ្ងៃទី២៤ មីនា សម្ដេចធិបតី នឹងអញ្ជើញបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២   

ព័ត៌មានជាតិ២៤ នាទី មុន

ក្រសួងយុត្តិធម៌ ត្រៀមរៀបចំមហាសន្និបាតលើវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ នាសប្ដាហ៍ក្រោយ

ជីវិតកម្សាន្ដ៤៩ នាទី មុន

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

ព័ត៌មានជាតិ៥៧ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម