Connect with us

សុខភាព

ប្រភេទលាមក អាចបញ្ជាក់ពីបញ្ហាសុខភាពពោះវៀន

បានផុស

នៅ

ស្តាប់មើលទៅដូចជាចម្លែក ប៉ុន្តែតាមពិតទៅ វាជាគំនិតល្អវិញទេ ក្នុងការពិនិត្យមើលបញ្ហាសុខភាពផ្ទាល់ខ្លួនជាទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ក្រហម

ប្រសិនបើលាមក​មានពណ៌ក្រហម វាបង្ហាញពីការហូរឈាមក្នុងក្រពះពោះវៀន។ ជាធម្មតា វាទម្លាក់ចុះក្រោមនៅក្នុងពោះវៀនធំ ឬរន្ធគូថ។ វាអាចបណ្តាលមកពីសុខភាពខាងក្នុង ​ដែលយូរៗទៅ នឹងបង្ករជាមហារីក ។ ដូច្នេះត្រូវកំណត់ពេល ណាត់ជួបជាមួយគ្រូពេទ្យ ដើម្បីពិគ្រោះពីរោគនេះឲ្យទាន់ពេលវេលា។

២ ខ្មៅ

ជាធម្មតា លាមកខ្មៅ ឬក្រហាយ ក៏ជាសញ្ញានៃការហូរឈាមដែរ ប៉ុន្តែវាប្រែជាខ្មៅ ដោយសារតែវាមានឈាមចាស់។ នេះជាការ​បង្ហាញ​ពី​ការ​ហូរ​ឈាម​នៅ​ផ្នែក​ខាងលើ នៃ​បំពង់​អាហារ​។ ដែលអាចបណ្តាលមកពីទឹក​នៅក្នុងបំពង់អាហារ ស្រទាប់ក្រពះរលាក ឬសរសៃឈា​មខុសប្រក្រតី។

៣ រាគ​រ៉ាំរ៉ៃ​ទៅ​ជា​អន្ធិលៗ

នៅ​ពេល​ញ៉ាំ​អាហារ​មិនល្អ លាមក​នឹង​ទន់​ ហើយ​ទៅ​ជា​រាវ ​ដែល​នេះគឺ​ជា​សញ្ញា​នៃ​ជំងឺ​មូលដ្ឋាន​មួយ​ចំនួន ​រួមមាន ជំងឺ​ពោះវៀន​ ឈឺ​គ្រឿង​ក្នុង ​រហូត​ទៅ​ជា​សន្លប់​ក៏​មាន។

៤ ពណ៌​ស្លេក​ឬ​ដីឥដ្ឋ

លាមកពណ៌ស្លេក ឬដីឥដ្ឋ វាអាចទៅរួច ដែលអ្នកមានការឆ្លងមេរោគថ្លើម ដែលកាត់បន្ថយ​ការផលិតទឹកប្រមាត់ ឬលំហូរទឹកប្រមាត់ចេញពីថ្លើមត្រូវបានរារាំង។ នេះអាចបណ្តាលមកពីកត្តាផ្សេងៗដូចជា គ្រួសក្នុងថង់ទឹកប្រមាត់ ដុំសាច់ រលាកថ្លើម ឬថ្នាំមួយចំនួន។

៥ លាមកអណ្តែត

លាមក​អណ្ដែត មានន័យថា មក​ពី​ការ​ផលិត​ឧស្ម័ន​លើស​នៅ​ក្នុង​ខ្លួន។ នោះ​មានន័យថា​ មកពី​ការ​រំលាយ​អាហារ​របស់​អ្នក​មិន​ពេញលេញ ហើយ​មិន​បាន​ស្រូប​យក​សារធាតុចិញ្ចឹមបានល្អ។។ សូម​ព្យាយាម​ផ្លាស់ប្ដូរ​របប​អាហារ​ ដើម្បី​កែលំអ​ការ​រំលាយអាហារ។

៦ បៃតង

លាមកពណ៌​បៃតង ​ជាធម្មតាជាសញ្ញានៃការរំលាយអាហារមិនល្អ ឬមិនបាន​ពេញលេញ។ ពណ៌គឺបណ្តាលមកពីវត្តមាននៃទឹកប្រមាត់។ ទឹកប្រមាត់ត្រូវបានរក្សាទុកនៅក្នុងថង់ ហើយ​ត្រូវ​បាន​គេ​ប្រើដើម្បីរំលាយខ្លាញ់។ ប៉ុន្តែប្រសិន​បើលាមកផ្លាស់ទី​លឿន​ពេក ​តាម​រយៈ​ប្រព័ន្ធ​របស់អ្នក ទឹក​ប្រមាត់​មិន​មាន​ឱកាស​ត្រូវ​បាន​រំលាយទេ។ ការឆ្លង​មេរោគមួយចំនួនដូចជា salmonella ក៏អាច​បណ្ដាល​ឲ្យ​លាមក​ពណ៌បៃតង​ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បញ្ហាទាំងអស់នេះ បណ្តាលឲ្យកើតជំងឺទល់លាមករ៉ាំរ៉ៃ

ចុចអាន៖ពេលទល់លាមកប្រឹងបន្ទោបង់ខ្លាំងពេក ប្រយ័ត្នកើតជំងឺរហែករន្ធទ្វារបា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម