Connect with us

សុខភាព

ជាសះស្បើយពីកូវីដមែនពិត តែអ្នកជំងឺទាំងចាស់-ក្មេង នឹងជួបផលវិបាកនេះ ធ្ងន់ធ្ងរខ្លាំង

បានផុស

នៅ

ជាការពិតដែលថា ការជាសះស្បើយពីជំងឺកូវីដ ជាសេចក្តីរីករាយ ប៉ុន្តែបញ្ច្រាសមកវិញ មានន័យថា យើងកំពុងប្រឈមមុខនឹងហានិភ័យ នៃមនុស្សដែលត្រូវរងផលប៉ះពាល់រយៈពេលវែងពីវីរុសនេះ ឬហៅ​ម៉្យាង​ទៀត​ថា ផលវិបាកនៃកូវីដ​រយៈពេល​វែង។

រយៈ​ពេល​វែង ​គឺ​មិន​កំណត់ ហើយ​អាក្រក់​ជាងនេះ​ទៀត​ គឺ​​អាចប៉ះពាល់ដល់ការបង្កើតឆ្អឹង។ ជា​ពិសេស​បើ​កុមារ​វិញ​ អាច​ប៉ះពាល់​ដល់​ការលូតលាស់ ​ក្នុង​រយៈ​ពេល​វែង​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រាវជ្រាវ​នៃ​មហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យ Indiana បាន​រក​​ឃើញថា SARS-CoV-2 ឬ​ប្រភេទ​ថ្មី​នៃ​មេរោគ​ឆ្លង​ អាច​បណ្ដាល​ឲ្យ​មនុស្ស​បាត់បង់​ម៉ាស​ឆ្អឹង​ យ៉ាង​ឆាប់រហ័ស។ ទោះបី​ការឆ្លងមេរោគមានរោគសញ្ញាស្រាល​ក៏ដោយ ហើយ​ការថយចុះ​នៃ​ទំហំ​ឆ្អឹង​ ច្រើនតែ​រួម​ជាមួយ​នឹង​ជំងឺ​ពុក​ឆ្អឹង​ ដែលធ្វើឲ្យឆ្អឹងផុយ និងងាយបាក់ គុណវិបត្តិនឹងធ្លាក់​មកលើមនុស្សចាស់ ដែល​ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ យ៉ាងងាយស្រួល និង​ទំនងជាវិវត្តទៅ​ជាផលវិបាកដោយសារជំងឺពុកឆ្អឹង។

ក្រុម​មួយ​ទៀត​ គឺ​កុមារ​ឆ្លង​កូវីដ ​អាចប៉ះពាល់ដល់ការកសាងម៉ាសឆ្អឹង ជាធម្មតា​ម៉ាស​ឆ្អឹង​មិន​ឈប់​លូតលាស់​ទេ រហូត​​ឈានដល់កម្រិតកំពូលនៅអាយុ ២៥ ឆ្នាំ។

ការបន្ថែមកាល់ស្យូម និងវីតាមីន D វាគឺ​ជា​អាហារ​បំប៉ន​សុខភាព​ឆ្អឹង​សម្រាប់​កុមារ​ ដែល​មាន​ហានិភ័យ​នៃ​ការ​បាត់បង់​ឆ្អឹង ពី​ផល​ប៉ះពាល់​នៃ​មេរោគ ជា​ការ​ពិតណាស់ នេះរួម​បញ្ចូល​ទាំង​ហានិភ័យ​ ដែល​បង្ក​ឡើង​ដោយកូវីដ​រយៈ​ពេល​វែង​ផង​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈឺបំពង់ ក ប្រភេទណា ដែលអាចប្រើថ្នាំអង់ទីប៊ីយ៉ូទីកបាន?

ចុចអាន៖ក្រោយជា បើមានរោគសញ្ញានេះបញ្ជាក់ថា អ្នកមានកូវីដរយៈពេលវែង ត្រូវជួបពេទ្យបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម