សុខភាព
ក្រោយជា បើមានរោគសញ្ញានេះបញ្ជាក់ថា អ្នកមានកូវីដរយៈពេលវែង ត្រូវជួបពេទ្យបន្ទាន់
វេជ្ជបណ្ឌិត Chakrarat Pittayawong Anon ប្រធាននាយកដ្ឋានរោគរាតត្បាតបានបង្ហាញថា រោគសញ្ញានៃជំងឺកូវីដ ១៩ វាអាចបង្ហាញទាំង រាងកាយ និង ផ្លូវចិត្ត ដោយអ្នកជំងឺម្នាក់ៗមានរោគសញ្ញាផ្សេងៗគ្នា។ វាមិនមានលក្ខណៈជាក់លាក់ឡើយ ដោយអ្នកឈឺខ្លះមានដូចជា ក្អក ក្ដៅខ្លួន ឈឺក្បាល បាត់បង់ក្លិន ឬរសជាតិ ឈឺទ្រូង ដកដង្ហើមខ្លី អស់កម្លាំង ឈឺសន្លាក់ ឬសាច់ដុំ និងរាគ ដែលបណ្ដាលមកពីការថយចុះនៃប្រព័ន្ធភាពស៊ាំ។ ហើយអ្នកខ្លះក៏អាចមានរោគសញ្ញានៃការថប់បារម្ភ ឬការធ្លាក់ទឹកចិត្តជាដើម។

ជាពិសេសអ្នកស្ថិតនៅក្នុងតំបន់ក្រហម និងអ្នកមានជំងឺធ្ងន់ធ្ងរ អាចមានឱកាសឆ្លងកូវីដខ្ពស់ជាងអ្នកដែលមានរោគសញ្ញាតិចជាង ព្រោះអាចមានកត្តាស្ត្រេស ដែលបានប្រមូលផ្ដុំតាំងពីពេលដែលឈឺជាមួយកូវីដ ។ ជាលទ្ធផលរោគសញ្ញាអាចបន្តពី ៣-៦ ខែ មុនពេលវាវិលមករកភាពធម្មតាវិញ។ ក៏ដូចជារកឃើញលើស្ត្រីច្រើនជាងបុរស និងអ្នកដែលមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ដូចជាជំងឺហឺត។ ល។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការផ្ដោតសំខាន់លើការព្យាបាលដោយរោគសញ្ញា អ្នកជំងឺអាចរង់ចាំជាសះស្បើយដោយខ្លួនឯង ប្រសិនបើពួកគេមានរោគសញ្ញាតិចតួច។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអាការមិនប្រសើរឡើង ឬកាន់តែអាក្រក់ទៅៗ ដូចជាក្អក ហត់នឿយ ដង្ហើមដកញាប់ ឬមានរោគសញ្ញាប្រព័ន្ធប្រសាទដូចជាវង្វេងវង្វាន់ អ្នកជំងឺគួរតែទៅជួបគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបន្ថែមបន្ថែមទៀត។
លើសពីនេះលំហាត់ប្រាណ គឺជាកត្តាសំខាន់ដែលអនុញ្ញាតឲ្យរាងកាយវិលត្រឡប់មកធ្វើការយ៉ាងឆាប់រហ័ស និងពេញលេញ។ ក៏ដូចជាត្រូវពឹងផ្អែកលើការលើកទឹកចិត្តពីខ្លួនឯង និងអ្នកនៅជុំវិញខ្លួន ធ្វើសកម្មភាពច្នៃប្រឌិត ដើម្បីបំបាត់ភាពតានតឹង វាអាចជួយកែលំអសុខភាពផ្លូវចិត្ត ដែលកំពុងទទួលរងពីជំងឺកូវីដ ១៩ ។

យ៉ាងណាមិញ បើអ្នកបានជាសះស្បើយពីកូវីដ នៅតែមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ គួរទៅជួបគ្រូពេទ្យ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ។ ព្រោះខ្លះអាចជាលទ្ធផលនៃថ្នាំដែលប្រើដើម្បីព្យាបាល ឬមានជំងឺផ្សេងទៀតផងដែរ។ ដូច្នេះការពិនិត្យនិងព្យាបាលបន្ថែមត្រូវបានទាមទារ ដើម្បីឲ្យត្រូវនឹងបញ្ហា ថាពួកគេអាចឆ្លងកូវីដម្តងទៀត ជាពិសេសការបង្ករោគដែលខុសពីប្រភេទដើម ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុអ្នកជំងឺនៅសេសសល់រោគសញ្ញាក្រោយជា ដែលគេហៅថា កូវីដរយៈពេលវែង
ចុចអាន៖នេះគម្លាតដូសទី ២ ទៅទី ៣ នៃវ៉ាក់សាំង ៤ ប្រភេទ ដែល កម្ពុជា បើកយុទ្ធនាការចាក់
ចុចអាន៖ ៦ សំនួរ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ អាចធ្វើអ្វីបាននិងមិនអាច
-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


