សុខភាព
នៅ ថៃ វ៉ាក់សាំង Pfizer មួយដបអាចចាក់ដល់កុមារ ១០ នាក់
លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំង Pfizer គម្របពណ៌ទឹកក្រូចបាច់ដំបូងសម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំបានមកដល់ប្ររទេសថៃហើយ ។

អ្វីដែលសំខាន់នោះលោកបានពន្យល់ថា វ៉ាក់សាំង Pfizer គម្របពណ៌ទឹកក្រូចមួយដបអាចចាក់ដល់កុមារចំនួន ១០ នាក់ ដោយសារតែក្នុងមួយដបវាមានកម្រិត ១០ ដូស ។ លោកបានបន្ថែមថា វ៉ាក់សាំងនេះតម្រូវឲ្យចាក់កុមារក្នុងកម្រិត ០.២ មីលីលីត្រ ហើយត្រូវរក្សាទុកនៅសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ និងមានសុពលភាពរយៈពេល ១០ សប្តាហ៍ ។
លោកបាននិយាយថា “ចាប់ពីថ្ងៃទី ៣១ ខែមករា កុមារដែលមានជំងឺរ៉ាំរ៉ៃអាចទទួលការចាក់វ៉ាក់សាំងរបស់ពួកគេនៅមន្ទីរពេទ្យ ខណៈដែលកុមារផ្សេងទៀតអាចចាក់នៅសាលារៀន ។ កុមារដែលរៀនតាមប្រព័ន្ធអនឡាញ ឬសិក្សាក្រៅប្រព័ន្ធអប់រំ អាចទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យ” ។

លោក Opas បញ្ជាក់ថា ចន្លោះពេលរវាងការចាក់លើកទី ១ និងលើកទី ២ សម្រាប់កុមារដែលមានអាយុពី ៥-១១ ឆ្នាំគឺ ៣ ទៅ ១២ សប្តាហ៍ អាស្រ័យលើប្រសិទ្ធភាព សុវត្ថិភាព និងស្ថានភាពកូវីដ ១៩ ។
គួរបញ្ជាក់ថា បច្ចុប្បន្នថៃជាប្រទេសអាស៊ីទីពីរ បន្ទាប់ពីសិង្ហបុរីដែលប្រើវ៉ាក់សាំង Pfizer គម្របពណ៌ទឹកក្រូចសម្រាប់ចាក់ដល់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ នៅ ថៃ អ្នកចាក់ដូសទី ៣ វ៉ាក់សាំងអ្វី ត្រូវចាក់ដូសទី ៤ ប្រភេទដដែល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


