សុខភាព
ជំងឺអុតស្វា ចូលដល់ប្រទេស ជប៉ុន
ប្រទេសជប៉ុន កាលពីថ្ងៃចន្ទទី២៥ ខែកក្កដា បានបញ្ជាក់ពីករណីដំបូងរបស់ខ្លួន នៃជំងឺអុតស្វា ដែលបានរកឃើញនៅក្នុងខ្លួនបុរសម្នាក់ អាយុ ៣០ឆ្នាំ ដែលធ្វើដំណើរទៅក្រៅប្រទេស។
លោកស្រី Yuriko Koike អភិបាលក្រុងតូក្យូ បានប្រាប់អ្នកយកព័ត៌មានថា “អ្នកជំងឺគឺជាបុរសវ័យ៣០ឆ្នាំ ដែលទើបវិលត្រលប់មកពីតំបន់អឺរ៉ុប។ នេះជាករណីជំងឺអុតស្វាលើកលើកដំបូងនៅក្នុងប្រទេសជប៉ុន”។
លោកស្រីនិយាយថា បុរសរូបនោះ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ករណីនេះ ត្រូវបានរាយការណ៍ប៉ុន្មានម៉ោង បន្ទាប់ពីរាជរដ្ឋាភិបាលជប៉ុន បានកោះប្រជុំក្រុមការងារដើម្បីប្រមូលព័ត៌មាន និងរៀបចំធ្វើតេស្ត និងទទួលអ្នកជំងឺនៅគ្លីនិក។
កាលពីថ្ងៃសៅរ៍ទី២៣ខែកក្កដា អង្គការសុខភាពពិភពលោក បានប្រកាសថា ការផ្ទុះជំងឺអុតស្វា គឺជាគ្រាអាសន្នសុខភាពសកល ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុត។
ជំងឺ អុតស្វា បានឆ្លងដល់មនុស្សជាង ១៦៨០០ នាក់នៅក្នុង ៧៤ប្រទេស។ នេះបើយោងតាមចំនួនសរុប ដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ សហរដ្ឋអាមេរិក (CDC) ដែលបានចេញផ្សាយកាលពីថ្ងៃទី ២២ ខែកក្កដា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តើអ្នកបានដឹងអ្វីខ្លះហើយ ពីជំងឺអុតស្វា ដែល WHO ប្រកាសជា ភាពអាសន្នសុខភាពសកល?
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


