ព័ត៌មានអន្ដរជាតិ
WHO ប្រកាសអាសន្នជាសកល ចំពោះជំងឺ Mpox
ទីបំផុត អង្គការសុខភាពពិភពលោក (WHO) បានប្រកាសហើយថា ការផ្ទុះមេរោគ Mpox នៅទ្វីបអាហ្រ្វិក គឺជាអាសន្នផ្នែកសុខភាពជាសកល និងជំរុញឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងផងដែរ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៥ខែសីហាឆ្នាំ២០២៤។

តាមពិតទៅ មេរោគនេះដែលមានឈ្មោះដើម Monkeypox គឺរីករាលដាលជាយូរណាស់មកហើយនៅតំបន់អាហ្វ្រិកកណ្តាល ជាពិសេសនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) តែម្តង ហើយនៅពេលវាចាប់ផ្តើមឆ្លងរាលដាលជាលើកដំបូងនៅចុងឆ្នាំ២០២២, WHO ក៏ប្រកាសអាសន្នផងដែរ និងប្តូរឈ្មោះជំងឺនេះទៅជា Mpox ដើម្បីចៀសវាង ការមាក់ងាយ។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO បាននិយាយកាលពីថ្ងៃពុធថា «ដោយសារ Mpox ផ្ទុះខ្លាំងនៅ DRC និងបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាហ្រ្វិក វាច្បាស់ណាស់ថា ការឆ្លើយតបរួមគ្នាជាអន្តរជាតិ គឺចាំបាច់បំផុតដើម្បីបញ្ឈប់ការរីករាលដាល និងជួយសង្គ្រោះជីវិត»។

មុននេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្រ្វិក (CDC) ក៏បានប្រកាសអាសន្នផ្នែកសុខភាពរួចហើយដែរ ដោយលើកឡើងពីការរីករាលដាលនៃមេរោគទៅកាន់ប្រទេសប៊ូរុនឌី កេនយ៉ា រវ៉ាន់ដា និងអ៊ូហ្គង់ដា។
យោងតាម WHO នៅឆ្នាំនេះ មានករណីឆ្លងជំងឺ Mpox ជាង ១៤ ០០០ករណី និងការស្លាប់មនុស្សចំនួន៥២៤នាក់ ត្រូវបានរាយការណ៍នៅឆ្នាំនេះ ពោលគឺច្រើនជាងចំនួនសរុបកាលពីឆ្នាំមុន។

សូមបញ្ជាក់ថា ជំងឺនេះឆ្លងតាមស្បែកនិងភ្នាសរំអិល ហើយរោគសញ្ញារួមមាន ឡើងកន្ទួល ឈឺខ្នង ហើមកូនកណ្តុរ ឈឺសាច់ដុំនិងរាងកាយ ក្តៅខ្លួនខ្លាំង និងឈឺក្បាល។
មេរោគនេះត្រូវបានគេរកឃើញជាលើកដំបូងក្នុងសត្វស្វា នៅចុងទសវត្សរ៍ឆ្នាំ១៩៥០។ ក្រោយមក W HO ក៏បានចុះបញ្ជីករណីឆ្លងលើមនុស្សជាលើកដំបូងក្នុងឆ្នាំ១៩៧០ ដែលពេលនោះ គេហៅថា ជំងឺ Zaire៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ WHO កោះប្រជុំ ខណៈការផ្ទុះជំងឺ Mpox បង្កក្តីបារម្ភខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


