ព័ត៌មានអន្ដរជាតិ
WHO កោះប្រជុំ ខណៈការផ្ទុះជំងឺ Mpox បង្កក្តីបារម្ភខ្លាំង
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកោះប្រជុំគណៈកម្មាធិការសង្គ្រោះបន្ទាន់មួយ ដើម្បីពិភាក្សាអំពីស្ថានការណ៍ដ៏គួរឲ្យព្រួយបារម្ភពាក់ព័ន្ធការរីករាលដាលនៃមេរោគ Mpox នៅតំបន់អាមេរិកកណ្តាល ហើយវាអាចឆ្លងធ្លាយចេញពីទ្វីបអាហ្វ្រិកទៀតផង។

តាមសេចក្តីរាយការណ៍របស់ NHK នៅថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០២៤, គណៈកម្មាធិការអ្នកជំនាញ WHO នឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីពិភាក្សាថាតើការផ្ទុះឡើងនេះ គួរតែចាត់ទុកជាភាពអាសន្នសុខភាពសាធារណៈ ឈានដល់ការព្រួយបារម្ភជាអន្តរជាតិ ដែរឬក៏អត់។
ប្រមុខ WHO លោក Tedros Adhanom Ghebreyesus និយាយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិងកំពុងជួបប្រទះការផ្ទុះជំងឺ Mpox យ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ ពោលគឺមានមនុស្សជាង ១៤ ០០០នាក់បានឆ្លង និងស្លាប់ ៥១១ ករណី។

តាមការបញ្ជាក់ពីលោក Ghebreyesus, ករណីឆ្លងមិនមែនផ្ទុះខ្លាំងត្រឹមនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប៉ុណ្ណោះទេ វាក៏កំពុងរាលដាលនៅប្រទេសកេនយ៉ានិងរវ៉ាន់ដា ផងដែរ។
សូមបញ្ជាក់ថា Mpox គឺជាឈ្មោះថ្មីរបស់មេរោគ Monkeypox ឬ អុតស្វា ហើយមេរោគដែលផ្ទុះឡើងចុងក្រោយនេះ គឺជាមេរោគជំនាន់ថ្មី ខុសពីមេរោគជំនាន់មុន ដែលផ្ទុះឡើងពេញពិភពលោក ជាពិសេសករណីឆ្លងជាច្រើនត្រូវបានរកឃើញនៅប្រទេសលោកខាងលិច។

នៅឆ្នាំ២០២២ អង្គការសុខភាពពិភពលោក បានប្រកាសអាសន្នសុខភាពសាធារណៈចំពោះមេរោគ Mpox ជំនាន់ចាស់ ប៉ុន្តែបន្ទាប់ពីករណីថយចុះ, WHO ក៏ដកចេញសេចក្តីប្រកាសវិញ នៅខែឧសភាឆ្នាំមុន។
Mpox ចេញរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្តាសាយដែរ ដូចជាគ្រុនក្តៅ ញាក់ និងឈឺសាច់ដុំ ហើយក្រោយមក វាលេចចេញកន្ទួល រួចឡើងធំប្រែទៅជាពងបែក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ WHO ត្រៀមបញ្ជូនវ៉ាក់សាំងជាង១លានដូសទៅហ្គាហ្សា ក្រោយរកឃើញវីរុសគ្រុនស្វិតដៃជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


