សុខភាព
មេរោគស្រដៀងកូវីដ គួរឲ្យបារម្ភ ត្រូវបានរកឃើញ នៅប្រទេសចិន
ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា មេរោគស្រដៀងនឹង កូវីដ ដែលត្រូវបានរកឃើញក្នុងខ្លួនសត្វប្រចៀវនៅភាគខាងត្បូងប្រទេសចិន គឺជាមេរោគមួយក្នុងចំណោម ៥ ដែលមានសក្តានុពលអាចចម្លងមកមនុស្ស។

វីរុស BtSY2 មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ SARS-CoV-2 ដែលជាមេរោគបង្កឲ្យមានជំងឺកូវីដ១៩ ហើយមានហានិភ័យពិសេសសម្រាប់ការផ្ទុះឡើង។
អ្នកវិទ្យាសាស្ត្រនិយាយថា វាជាមេរោគមួយក្នុងចំណោម មេរោគគួរឲ្យព្រួយបារម្ភទាំងប្រាំដែលត្រូវបានរកឃើញនៅក្នុងសត្វប្រចៀវ ទូទាំងខេត្ត យូណាន ប្រទេសចិន ហើយទំនងជាបង្កជំងឺដល់មនុស្ស ឬសត្វពាហនៈ។

ក្រុមការងារបានព្រមានអំពីជំងឺ “Zoonotic” ដែលជាជំងឺបង្កឡើងដោយមេរោគ ឆ្លងពីសត្វទៅមនុស្ស។
ការស្រាវជ្រាវនេះ ត្រូវបានដឹកនាំដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sun Yat-sen ក្នុងទីក្រុង Shenzhen, វិទ្យាស្ថាន Yunnan Institute of Endemic Control និងសាកលវិទ្យាល័យ Sydney។

សម្រាប់ការសិក្សា អ្នកស្រាវជ្រាវបានប្រមូលសំណាកពីសត្វប្រចៀវចំនួន ១៤៩ ក្បាលដែលតំណាងឲ្យ ១៥ប្រភេទនៅក្នុងស្រុក ឬទីក្រុងចំនួន៦ ក្នុងខេត្ត យូណាន ប្រទេសចិន។
វាត្រូវបានរៀបរាប់លម្អិតនៅក្នុងការសិក្សាថ្មីមួយដែលបោះពុម្ពជាក្រដាស មុនពេលបង្ហោះនៅលើគេហទំព័រ bioRxiv៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្ត្រ រកឃើញមេរោគដ៏សាហាវប្រភេទថ្មី លាក់ខ្លួនក្នុងសត្វប្រចៀវ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


