សុខភាព
៧ យ៉ាង ជារឿងមិនគួរធ្វើ បន្ទាប់ពីញ៉ាំអាហាររួចភា្លមៗ
ពេលញ៉ាំរួច រឿងដែលមិនគួរធ្វើបន្ទាប់ពីញ៉ាំអីឆ្អែតគឺគេងហើយហាត់ប្រាណភ្លាម។ ព្រោះវានឹងធ្វើឲ្យមានការច្រាលអាស៊ីដក្រពះ ចុកពោះ ហើមពោះ ឬក្នុងមនុស្សខ្លះអាចនឹងធ្វើឲ្យក្អួត។ លើសពីនេះ នៅមានរឿងជាច្រើនដែលមិនគួរធ្វើបន្ទាប់ពីញ៉ាំអាហារពេញមួយភ្លាមៗ។

១ កុំជក់បារីភ្លាមៗ ការជក់បារីជាធម្មតាមិនល្អសម្រាប់សុខភាពរបស់អ្នក។ ដោយសារតែហានិភ័យនៃការបង្កជំងឺដូចជា emphysema និងមហារីក យ៉ាងណាមិញ តាមរយៈលទ្ធផលពិសោធន៍របស់អ្នកជំនាញរកឃើញថា ការជក់បារីបន្ទាប់ពីអាហារគឺអាចប្រៀបធៀបទៅនឹងការជក់បារីធម្មតាចំនួនដប់ដើម។ នេះធ្វើឲ្យវាងាយកើតមហារីក ដូច្នេះបន្ទាប់ពីញ៉ាំវាត្រូវបានណែនាំមិនឲ្យជក់បារីភ្លាមៗ។
២ កុំផឹកសូដា ឬញ៉ាំផ្លែឈើដែលមានជាតិហ្គាសច្រើនភ្លាមៗ ការផឹកភេសជ្ជៈបន្ទាប់ពីញ៉ាំរួចនឹងមានឧស្ម័នកាបូនឌីអុកស៊ីតដែលរំខានដល់ការរំលាយអាហារយ៉ាងខ្លាំង និងញ៉ាំផ្លែឈើដែលមានជាតិហ្គាសច្រើនបន្ទាប់ពីអាហារ វាជារឿងមួយទៀតដែលមិនគួរធ្វើ ព្រោះវានឹងធ្វើឲ្យហើមពោះ និងមានឧស្ម័នក្នុងក្រពះ។ គួរញ៉ាំផ្លែឈើងាយរំលាយដូចជា ឪឡឹក ក្រូច និងចៀសវាងផ្លែឈើដែលមានជាតិហ្គាសច្រើនដូចជា ទុរេន។
៣ កុំផឹកតែចត់ខ្លាំងភ្លាមៗ ផឹកតែចត់ខ្លាំង នោះក្រពះស្រូបយកអាហារតិច ប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី ដែលបណ្តាលឲ្យទល់លាមក វាជាការល្អបំផុតក្នុងការផឹកតែបន្ទាប់ពីញ៉ាំអាហារប្រហែល ២-៣ ម៉ោង ហើយការស្រាវជ្រាវបានបង្ហាញថាអ្នកដែលមានកង្វះជាតិដែក អាចចៀសវាងការផឹកតែភ្លាមៗបន្ទាប់ពីបន្ថែមជាតិដែក។
៤ កុំបរិភោគច្រើនពេក រហូតទាល់តែខ្សែក្រវ៉ាត់ត្រូវបានបន្ធូរ ញ៉ាំក្នុងកម្រិតមធ្យម ហើយឈប់ញ៉ាំ ប្រសិនបើអ្នកមានអារម្មណ៍ឆ្អែត។ គួរតែមានគម្លាតប្រហែល ៣ ម៉ោងរវាងការទទួលទានអាហារនៅពេលអាហារនីមួយៗ ដោយរង់ចាំអាហារប្រភេទរងនីមួយៗបញ្ចប់។ បន្ទាប់មកញ៉ាំអាហារបន្ទាប់ កុំពិសារច្រើនពេកព្រោះវានឹងធ្វើឲ្យឈឺក្រពះ ចុកពោះ ហើមពោះ ហើយកុំញ៉ាំលឿនពេកព្រោះវាអាចបណ្តាលឲ្យធាត់។
៥ កុំងូតទឹកបន្ទាប់ពីញ៉ាំ មនុស្សជាច្រើនជឿថាវានឹងបណ្តាលឲ្យប្រព័ន្ធរំលាយអាហារមិនដំណើរការពេញលេញ។ គួរងូតទឹកពេលអាហារចាប់ផ្តើមរំលាយប្រហែល ១-២ ម៉ោង ការងូតទឹកក្រោយពេលញ៉ាំអាហារក្នុងមនុស្សមួយចំនួនអាចធ្វើឲ្យមានការចុកពោះ ឬជារឿយៗហើមពោះ ដែលមិនល្អសម្រាប់រាងកាយទាល់តែសោះ ក្នុងនោះវាក៏បណ្តាលឲ្យរលាកពោះវៀនយ៉ាងងាយស្រួលផងដែរ។
៦ កុំហាត់ប្រាណភ្លាមៗ លំហាត់ប្រាណត្រូវការថាមពលច្រើនក្នុងរាងកាយ ខណៈពេលដែលក្រពះនៅតែរំលាយអាហារ ដំណើរការនៅគ្រប់ផ្នែកទាំងអស់នៃរាងកាយ បើធ្វើជាមួយគ្នាបែបនេះមិនល្អទេ។ ដូច្នេះក្រោយពេលញ៉ាំអាហារគួរសម្រាកបន្តិច ហើយមិនគួរហាត់ប្រាណភ្លាមៗទេ។
៧ កុំដេកភ្លាមៗ ចូលគេងភ្លាមៗបន្ទាប់ពីញ៉ាំ នឹងបង្កជាខ្យល់ ឬឧស្ម័ននៅក្នុងក្រពះពោះវៀន និងបណ្តាលឲ្យហើមពោះ វាក៏អាចបណ្តាលឲ្យមានការចាល់អាស៊ីតផងដែរ។ ដូច្នេះហើយ បើអ្នកចង់គេង អ្នកគួរតែទុករយៈពេលលើសពី ៣ម៉ោង ឬលើសពីនេះ បន្ទាប់ពីញ៉ាំឆ្អែត ឬស្វែងរកសកម្មភាពដែលធ្វើឲ្យរាងកាយរបស់អ្នកមានចលនាដូចជា ធ្វើកិច្ចការផ្ទះបន្តិចបន្តួច ដើម្បីជំរុញប្រព័ន្ធរំលាយអាហាររបស់អ្នក និងជួយដុតកាឡូរី៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


