Connect with us

សុខភាព

ហេតុអ្វី ត្រូវពិនិត្យសុខភាព មុនយកកូន?

បានផុស

នៅ

ការពិនិត្យសុខភាព​មុន​នឹង​យក​កូន ជារឿងសំខាន់ និងមានគុណប្រយោជន៍ណាស់ សម្រាប់អ្នកដែលចង់បានបុត្រធីតា
ព្រោះ​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃការរលូតកូន ខូចរូបរាងទារក ប្រឈមនឹងកូនក្រៅស្បូន ទារកមានសុខភាពខ្សោយ ឬបញ្ហាប្រឈមផ្សេងទៀត ហេតុនេះ ត្រូវពិនិត្យ​សុខភាពហោចណាស់ ៣ខែ មុននឹងយកកូន។
នេះបើតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត លឹម ចាន់មុន្នីរ័ត្ន ឯកទេសសម្ភព និងរោគស្ត្រី នៃមន្ទីរពហុសម្រាកព្យាបាល និងសម្ភពឯកទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិនិត្យនេះ តម្រូវឱ្យទៅពិនិត្យទាំងពីរនាក់ ប្តីនិងប្រពន្ធ ព្រោះដើម្បីដឹងថា តើអ្នកដែលត្រៀមធ្វើជាប៉ាម៉ាក់គេ មានសុខភាពល្អ​ដែរទេ អាចមានជំងឺដែលចម្លងទៅកូនឬអត់ (ជំងឺដែល​ចម្លង​តាមរយៈ​ការរួមភេទ) ដែលរួមមានដូចជា ជំងឺថ្លើមប្រភេទបេ ជំងឺថ្លើមប្រភេទសេ ជំងឺអេដស៍ និងជំងឺស្វាយប្រមេះជាដើម។

វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីរូបនេះ បន្ថែមទៀតថា គឺដើម្បីដឹងថាតើ អ្នកដែលជាម្តាយមានជំងឺពកកដែរទេ? មានបញ្ហាជំងឺក្រូម៉ូស្យូម បញ្ហាអេម៉ូក្លូប៊ីន (គឺជាប្រូតេអ៊ីនដឹកជញ្ជូនអុកស៊ីតូស៊ីនដែលផ្ទុកទៅដោយដែក) ឬជំងឺផ្សេងៗ ដែលជាបញ្ហាដឹកនាំឈាមទៅកូនដែរឬយ៉ាងណា។

មួយវិញទៀត ការពិនិត្យសុខភាពមុនយកកូននេះ គឺដើម្បីពិនិត្យមើលមាត់ស្បូនរបស់ម្តាយ ថាមានរលាកដែរទេ? ស្រទាប់ រដូវស្អាតទេ? អាចឱ្យកូនមកទុំជាប់ និងរស់នៅបានឬអត់? ក្រៅពីនេះ គឺពិនិត្យមើលស្បូន ក្រែងមានដុំមានគីស
ឬបញ្ហាដែលអាចមានផលរំខាន បង្កជាការគំរាមរលូតជាដើម។

បើតាមវេជ្ជបណ្ឌិត លឹម ចាន់មុន្នីរ័ត្ន មូលហេតុដែលតម្រូវឱ្យពិនិត្យសុខភាពមុននឹងយកកូន តិចណាស់ឱ្យបាន ៣ខែឡើង ព្រោះ​ប្រសិនបើ​រកឃើញ​បញ្ហាសុខភាព​មិនប្រក្រតីណាមួយ ក្រុមគ្រូពេទ្យ​អាច​មាន​ចន្លោះពេល​គ្រប់គ្រាន់ ដើម្បីព្យាបាល និងបំប៉នសុខភាពរបស់លោកអ្នកបាន។ ពិសេស គ្រូពេទ្យ​នឹងបានផ្តល់ថ្នាំ Folic អាស៊ីត ទៅកាន់អ្នកដែលត្រៀមជាម្តាយលេប បានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការខូចរូបរាងទារក ក៏ដូចជាប្រព័ន្ធប្រសាទទារក៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ហ្សេលេនស្គី​៖ គ្មានការធានាសុវត្ថិភាព​ដល់​​ប្រតិភូបរទេស​​ចូលរួម​ក្បួន​ព្យុហយាត្រា​ក្នុងថ្ងៃជ័យជម្នះ​រុស្ស៊ីទេ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាជ្ញាធរ​ថៃរឹបអូស​ព្រុយត្រីឆ្លាមជាង​៤០០​នៅ​អាកាសយានដ្ឋាន ដោយ​គ្រោងរត់ពន្ធទៅចិន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​ដាក់​ការសង្ស័យ​ថា​ របបយោធាមីយ៉ាន់​ម៉ា​​បំពាក់​​​​កម្មវិធី​​នុយក្លេអ៊ែរ​​​យោធា​សហការជាមួយរុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​​​វាយ​ប្រហា​​រខ្លាំង​​ក្នុងខេត្ត Chonburi​ ប្រទេសថៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

រាជរដ្ឋាភិបាល តែងបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ប.ស.ស តាមរយៈសកម្មភាពមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម