សុខភាព
វិធីងាយៗ ក្នុងការព្យាបាលជំងឺខាន់លឿងទារក
ជំងឺខាន់លឿង គឺជាការកើតឡើងនូវពណ៌លឿងនៅលើស្បែក ឬភ្នែករបស់ទារក។ ជាទូទៅខ្លួនប្រាណរបស់ទារកឡើងលឿងបន្តិចបន្តួចនៅថ្ងៃទី ២ ឬទី ៣ ហើយបាត់ទៅវិញនៅ ១សប្តាហ៍ក្រោយកំណើតចំពោះទារក ដែលកើតគ្រប់ខែ តែភាពលឿងនេះ អាចបន្តនៅយូរលើទារក ដែលកើតមិនគ្រប់ខែ និងអាចប៉ះពាល់ដល់ជីវិត ឬពិការភាព។

ខាន់លឿងកើតឡើងដោយសារតែថ្លើមទារកទើបនឹងកើតនៅមានភាពខ្ចី ដែលមិនអាចបម្លែង ឬបញ្ចេញសារជាតិម្យ៉ាងហៅថា ប៊ីលីរុយប៊ីន ដែលជាផលិតផលមួយកើតឡើង ក្រោយពីគ្រាប់ឈាមក្រហមបែក ឬស្លាប់។
១) ផលប៉ះពាល់នៃជំងឺខាន់លឿង
ប្រសិនបើមិនបានតាមដាន និងព្យាបាលទាន់ពេលវេលានោះទេ ទារកអាចស្លាប់ឬពិការភាពផ្នែកខួរក្បាល និងអាចថ្លង់ដោយសារកម្រិត ប៊ីលីរុយប៊ីន ក្នុងឈាមឡើងខ្ពស់ពេក ដែលអាចធ្វើឲ្យប៉ះពាល់ខួរក្បាលទារក។

២) ការព្យាបាល
ក. ចំពោះទារកលឿងតិចៗ៖
ការថែទាំទារកដែលមានខាន់លឿងតិចៗ គឺមានលក្ខណៈងាយស្រួល និងសាមញ្ញធម្មតា ដែលអ្នកម្តាយគ្រប់រូបគួរយល់ដឹង និងអនុវត្តបាន គឺ៖
– ព្យាយាមបំបៅទឹកដោះដល់ទារកឲ្យបានគ្រប់គ្រាន់។
– ដាក់ទារកនៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹក (ចន្លោះពីម៉ោង ៦ ដល់ ៩ព្រឹក) ។
– ត្រូវចេះសង្កេតមើលពណ៌សម្បុរទារក រឬផ្នែកពណ៌សនៃគ្រាប់ភ្នែកទារក (ករណីធ្ងន់ធ្ងរ) ដែលប្តូរទៅជាពណ៌លឿងត្រូវប្រញាប់យកទារកមកមន្ទីរពេទ្យ។

ខ. ចំពោះទារកលឿងខ្លាំង
ក្នុងករណីទារកមានការលឿងខ្លាំង ត្រូវបញ្ជូនទារកមកជួបវេជ្ជបណ្ឌិតជំនាញ
– គ្រូពេទ្យប្រើឧបករណ៍ដែលហៅថា ប៊ីលីហ្វ្លាស (Biliflash) ដែលឧបករណ៍នេះសម្រាប់តាមដានជាតិលឿងនៅស្បែកទារក។


– ប្រសិនបើកម្រិតជាតិលឿងឡើងខ្ពស់ខ្លាំង គ្រូពេទ្យតម្រូវ ឲ្យទារកសម្រាកនិងព្យាបាលដោយកាំរស្មីពន្លឺពណ៌ខៀវ។ កាំរស្មីពន្លឺនេះនឹងជួយកាត់បន្ថយ និងបញ្ចេញនូវជាតិប៊ីលីរុយប៊ីន ពីខ្លួនរបស់ទារក។
ប្រសិនបើទារកមានអាការៈលឿង តិច ឬខ្លាំង ត្រូវយកមកជួបវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការវាយតម្លៃពីកម្រិតភាពលឿងរបស់ទារក និងអាចធ្វើការព្យាបាលទាន់ពេលវេលា ដើម្បីការពារបាននូវគ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីជំងឺខាន់លឿង៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


