៨ យ៉ាង​អំពី​អនុសញ្ញា​ជាតិ​ប្រជាធិបតេយ្យ​ នៅ​អាមេរិក – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

៨ យ៉ាង​អំពី​អនុសញ្ញា​ជាតិ​ប្រជាធិបតេយ្យ​ នៅ​អាមេរិក

Published

on

គណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​ (DNC) ជា​គណៈ​គ្រប់គ្រង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​តែង​រៀបចំ​សន្និបាត​រៀងរាល់ ៤ ឆ្នាំ​​ដើម្បី​តែងតាំង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​និង​បង្កើត​ជា​វេទិកា​គណបក្ស​នៃ​អនុសញ្ញា​ជាតិ​ប្រជាធិបតេយ្យ។

ចំណែក​ខាងក្រោម​ជា​រឿង​លំអិត​​មួយ​ចំនួន​ដែល​គ្រប់គ្នា​អាច​ថា​ដឹង​រំលង​ អំពី​គណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​នៅ​អាមេរិក៖

១. ការ​តែងតាំង​សមាជិក​សមាជិកា​សភា

បង្កើត​ឡើង​ដោយ George Washington​ ការ​តែងតាំង​សមាជិក​សមាជិកា​សភា​គឺ​មាន​គោលបំណង​សម្រាប់​សមាជិកសភា ​ដើម្បី​តែងតាំង​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​ពី​គណបក្ស​នយោបាយ​របស់​ពួកគេ។ នៅ​ឆ្នាំ ១៨២៤ ប្រព័ន្ធ​នេះ​បាន​បរាជ័យ​ ដែល​ក្រោយ​មក​បាន​បង្កើត​គំនិត​នៃ​អនុសញ្ញា​ជាតិ។

២. ការ​ចាប់ផ្ដើម​នៃ​សន្និបាតជាតិ

អនុសញ្ញា​និង​នីតិប្បញ្ញត្តិ​របស់​រដ្ឋ​ បាន​កើន​ឡើង​ជា​វិធីសាស្ត្រ​បណ្ដោះអាសន្ន​ នៃ​ការ​តែងតាំង​ចាប់តាំង​ពី​មនុស្ស​ជា​ច្រើន​ជឿ​ថា ​រដ្ឋ​នានា​គួរ​តែ​ដើរ​តួនាទី​កាន់​តែ​ធំ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន​ ខណៈ​ដែល​អ្នក​តស៊ូ​មតិ​ប្រព័ន្ធ​ច្បាប់​បាន​គាំទ្រ​ចំពោះ​វិធីសាស្ត្រ​ចាស់។

ចាប់ផ្ដើម​ពី​ឆ្នាំ ១៨៣១ សន្និបាត​តែងតាំង​ប្រធានាធិបតី​ជាតិ​ជំនួស​សញ្ញា​សំគាល់​តែងតាំង​សមាជិកសភា។

៣.ប្រវត្តិ New Hampshire ឆ្នាំ ១៩៣១ 

អនុសញ្ញា​ជាតិ​ប្រជាធិបតេយ្យ​ទី​មួយ​ ត្រូវ​បាន​អនុវត្ត​ជា​លក្ខណៈ​ឯកជន​ដោយ “ គណៈ​រដ្ឋ​មន្ត្រី”  របស់​ប្រធានាធិបតី​នៅ​ឆ្នាំ ១៩៣១    នៅ New Hampshire ក្រោម​ការ​អំពាវនាវ​ជា​សាធារណៈ​លើក​ដំបូង​សម្រាប់ DNC ។

៤. Baltimore  ឆ្នាំ ១៨៣២

វិធាន​ដំបូង​ត្រូវ​បាន​ប្រតិបត្តិ​រួមមាន ៖ បេក្ខជន​ត្រូវ​ការ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រតិភូ ២ ឬ ៣ ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​គណបក្ស។ នៅ​ឆ្នាំ ១៨៣២ និង ១៨៤០ ច្បាប់​នេះ​ត្រូវ​បាន​លើកលែង​ ប៉ុន្តែ​បាន​អនុវត្ត​ម្ដង​ទៀត​នៅ​ឆ្នាំ ១៨៤៤ ។

៥. Charleston ឆ្នាំ ១៨៦០

អនុសញ្ញា​នេះ​បាន​បរាជ័យ ​ក្នុង​ការ​តែងតាំង​ប្រធានាធិបតី​និង VP ពី​គណបក្ស​សមាជិក​ព្រឹទ្ធសភា Stephen A។ អនុសញ្ញា​នេះ​បាន​ប្រមូល​ជា​ថ្មី​នៅ Baltimore  ជាមួយ​នឹង​ការ​មិន​រាប់​បញ្ចូល​គណៈប្រតិភូ​ដែល​គាំទ្រ​ទាសករ​ជា​ច្រើន​នាក់​នៅ​ភាគ​ខាងត្បូង។

ជា​លទ្ធផល​សន្និបាត​បាន​បន្ថែម​សមាសធាតុ​ថ្មី​ដើម្បី​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋ​ធម្មនុញ្ញ​ ដែល​ធ្វើ​ឡើង​ដោយ​តុលាការ​កំពូល​នៃ​សហរដ្ឋ​អាមេរិក​ ជា​ពិសេស​ទាក់ទង​នឹង​ប្រធានបទ​នៃ​ទាសករ។

៦. Madison Square Garden ឆ្នាំ ១៩២៤

ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សន្និបាត​ដែល​មាន​រយៈពេល​យូរ​ជាង​គេ​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​ឆ្នាំ ១៩២៤ DNC បាន​បំបែក​ឯតទគ្គកម្ម​សម្រាប់​ការ​ប្រមូល​សន្លឹក​ឆ្នោត​ចំនួន ១០៣ សន្លឹក​ដើម្បី​តែងតាំង​បេក្ខជន​ប្រធានាធិបតី។

វា​ក៏​ជា​សន្និបាត​ថ្នាក់​ជាតិ​ដ៏​ធំ​ដំបូង​បង្អស់​ ដែល​ស្ត្រី​ត្រូវ​បាន​តែងតាំង​សម្រាប់​តួនាទី​របស់ VP Lena Springs ។

៧. San Francisco ឆ្នាំ ១៩៨៤

នេះ​គឺ​ជា​អនុសញ្ញា​ប្រជាធិបតេយ្យ​តែ​មួយ​គត់ ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និបាត។ ដោយសារតែរាល់​សន្និបាត​ទំនើប​ដទៃ​ទៀត​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សង្វៀន​កីឡា​ ឬ​ពហុកីឡាដ្ឋាន តែប៉ុណ្តោះ។

៨.  Milwaukee ឆ្នាំ  ២០២០

ដើមឡើយ​ត្រូវ​បាន​គេ​រៀបចំ​ឡើង​នៅ Milwaukee ដោយសារ​តែ​ជំងឺ​រាតត្បាត អនុសញ្ញា​នេះ​​ត្រូវ​ធ្វើ​តាម​កម្មវិធី​អនឡាញ​និង​សុន្ទរកថា​ពី​ចម្ងាយ​វិញ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖jetsettimes

ចុចអាន៖នរណាជាភរិយា​លោកប្រធានាធិបតី Joe Biden? តើពួកគេមានកូនឬអត់?

ចុចអាន៖ជីវិត​អាថ៌កំបាំង​នាដការី​របាំ GEISHAS ជប៉ុន​ដែល​មិន​អាច​រៀបការ​បាន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ថ្ងៃស្អែក​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ដែលមាន​ប័ណ្ណ​សមធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា

ព័ត៌មានជាតិ6 hours ago

លំអិត​ទីតាំង​ដែល​ត្រូវ​ជាប់​ពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​ ចំនួន៦២កន្លែង​

ព័ត៌មានជាតិ6 hours ago

បន្ទាន់!! រក​ឃើញ​ទីតាំង​ពាក់​ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ រហូតដល់​៦២កន្លែង​ឯណោះ

ព័ត៌មានជាតិ7 hours ago

ខេត្តកណ្តាល ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​ចំនួន​១៨​នាក់

ព័ត៌មានជាតិ8 hours ago

អភិបាល​រាជធានី សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម និង​មន្ទីរ​ពេទ្យរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services