KPT+
មកស្គាល់បុរសអ្នកមានបំផុតនៅវៀតណាម
ដើម្បីកំណត់អត្តសញ្ញាណអ្នកមានបំផុតនៅវៀតណាម ទស្សនាវដ្តី CEOWORLD បានពិនិត្យមើលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិជាច្រើន។ ព័ត៌មានបន្ថែម អំពីមហាសេដ្ឋីនានានៅហាណូយនិងហូជីមិញ បានមកពីសន្ទស្សន៍សកលរបស់ទស្សនាវដ្តី Forbes សន្ទស្សន៍មហាសេដ្ឋី Bloomberg សូចនាករបញ្ជីឈ្មោះរបស់ទស្សនាវដ្តី CEOWORLD និងតួលេខប៉ាន់ស្មានមាននៅស្តុកសហរដ្ឋអាមេរិក។
ទីបំផុត ទស្សនាវដ្តី Forbes បានទទួលស្គាល់ លោក Pham Nhat Vuong ជាមហាសេដ្ឋីដំបូងគេពីប្រទេសវៀតណាមកាលពីឆ្នាំ ២០១៣។
ទ្រព្យសម្បត្តិពិតប្រាកដរបស់លោកបច្ចុប្បន្នត្រូវបានគេប៉ាន់ស្មានថាមានចំនួន ជាង ៦.៨ ប៊ីលានដុល្លារអាមេរិក។
លោក Pham Nhat Vuong ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Vingroup ជាក្រុមហ៊ុនមួយបានចុះបញ្ជីធំជាងគេនៅវៀតណាម បើមើលលើតម្លៃទីផ្សារនាខែវិច្ឆិកា ២០១៩។
ដោយទើបនឹងបានប្រារព្ធពិធីសម្ពោធស្មាតហ្វូនដំបូងគេ៣ម៉ាកនៅទីក្រុងហូជីមិញ Vingroup បានបង្ហាញទៅពិភពលោក ពីការរីកចម្រើនដ៏សំខាន់និងកម្រមានមួយមួយ សម្រាប់សហគ្រាសវៀតណាម ដែលបានដំណើរការជោគជ័យខ្លាំងរួចហើយនៅក្នុងឧស្សាហកម្មផ្សេងៗជាមុន ដូចជាអចលនទ្រព្យ ការលក់រាយនិងសម្ភារៈថែទាំសុខភាពជាដើម មុនហក់ចូលតិចណូឡូជី។
Vingroup បានបង្ហាញស្មាតហ្វូនចំនួន ៤ ម៉ូឌែល របស់ខ្លួនក្រោមឈ្មោះយីហោ Vsmart កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ ដែលទូរសព្ទនេះនឹងអាចរកបានអតិថិជននៅប្រទេសវៀតណាមក៏ដូចជាទីផ្សារក្រៅប្រទេសរួមមាន ប្រទេសរុស្ស៊ី និងអេស្ប៉ាញ។
សម្រាប់ទីផ្សារក្នុងស្រុក តម្លៃរបស់ទូរសព្ទត្រូវបានកំណត់រួចហើយ ចន្លោះពី ២.៤៩ ទៅ ៦.២៩ លានដុង ស្មើពី ១០៧ ទៅ ២៧០ ដុល្លារ។
ក្រុមហ៊ុន Vinfast ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ក្រុមហ៊ុនដដែលនេះ បានចាប់ផ្តើមបើកដំណើរការនៅខែកញ្ញាឆ្នាំ ២០១៧ នៅទីក្រុងកំពង់ផែ Hai Phong ជាមួយរោងចក្រចំនួន ៥ កន្លែង ដែលមានមហិច្ឆតាផលិតរថយន្តរហូតដល់ ៥០០,០០០ គ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០២៥ ។ គេកំពុងមានបំណងចង់បង្កើតយីហោរថយន្តរបស់វៀតណាម ដែលអាចប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
លោក Pham Nhat Vuong កើតនៅថ្ងៃទី ៥ ខែសីហាឆ្នាំ ១៩៦៨ នៅហៃហ្វុង។ គ្រួសារខាងឪពុកមានដើមកំណើតនៅហៃហ្វុងនៅភាគខាងជើងដែលនៅទីនោះ ឪពុករបស់លោកបានបម្រើការផ្នែកការពារដែនអាកាសនៃកងទ័ពវៀតណាម ហើយម្តាយជាម្ចាស់កូនហាងមួយ ។ គ្រួសារនេះមានប្រាក់ចំណូលតិចតួច។ Pham Nhat Vuong ធំធាត់នៅហាណូយដោយបានបញ្ចប់ការសិក្សានៅវិទ្យាល័យគីមលៀនក្នុងឆ្នាំ ១៩៨៥ ។
នៅឆ្នាំ ១៩៨៧ លោកបានចូលសាកលវិទ្យាល័យរ៉ែ និង ភូគព្ភសាស្ត្រទីក្រុងហាណូយ ហើយត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីដើម្បីសិក្សាបន្ត។ បន្ទាប់ពីបញ្ចប់ការសិក្សាលោកបានរៀបការ ហើយបានផ្លាស់ទៅនៅប្រទេសអ៊ុយក្រែន។
យោងតាមសន្ទស្សន៍បញ្ជីទ្រព្យសម្បត្តិវៀតណាមនៃទស្សនាវដ្តី CEOWORLD សម្រាប់ឆ្នាំ ២០១៩ ជាមួយទឹកប្រាក់ប្រមាណ ៧.៧ ប៊ីលានដុល្លារលោក Pham Nhat Vuong ជាម្ចាស់លើក្រុមហ៊ុនឯកជនធំជាងគេនៅប្រទេសវៀតណាមដែលលូកដៃមិនថា វិស័យបដិសណ្ឋារកិច្ច ការលក់រាយភ័ស្តុភារ កសិកម្ម អប់រំ និងសុខាភិបាល។
អ្នកមានលេខ ២ សម្រាប់ប្រទេសវៀតណាម បានទៅប្រធានក្រុមហ៊ុនអាកាសចរណ៍ VietJet លោកស្រី ង្វៀងធីភួងថុង (Nguyen Thi Phuong Thao) ដែលមានទ្រព្យសម្បត្តិ ២.៣ ប៊ីលានដុល្លារ។ លោកស្រីគឺជាមហាសេដ្ឋីស្ត្រីបង្កើតទ្រព្យដោយដៃខ្លួនឯងដំបូងគេបង្អស់នៅប្រទេសវៀតណាម ក៏ជាស្ត្រីដែលមានទ្រព្យច្រើនជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ជីវិតពិតកំពូលសេដ្ឋី Mukesh Ambani និងគំរូអាជីវកម្មដែលផ្លាស់ប្តូរសេដ្ឋកិច្ចឥណ្ឌា
ចុចអាន៖ ជីវិតពិតមហាសេដ្ឋីកំពូលៗ ដែលកំពុងសោយសុខលើដែនកោះតៃវ៉ាន់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក