ព័ត៌មានអន្ដរជាតិ
បុរសវៀតណាម្នាក់ ឆាតសួរ ChatGPT ពាក់ព័ន្ធនឹងជំងឺប្រចាំកាយ ក្រោយដឹងលទ្ធផលស្រាប់តែស្លន់ស្លោ
ដោយមានការឈឺចាប់ក្នុងតំបន់ឯកជនរបស់គាត់ យុវជនជនជាតិវៀតណាមម្នាក់បានចូលអ៊ីនធឺណិត ដើម្បីសួរ ChatGPT ហើយបានទទួលការធ្វើរោគវិនិច្ឆ័យនៃការសង្គ្រោះបន្ទាន់នៃការវះកាត់ដ៏គ្រោះថ្នាក់ ដែលធ្វើឲ្យគាត់ភ័យស្លន់ស្លោ និងទូរស័ព្ទរកជំនួយពីគ្រូពេទ្យភ្លាមៗ។

តាមពិតទៅ រឿងរ៉ាវប្លែកនេះបានកើតឡើងកាលពីថ្ងៃទី ២៩ ខែមិថុនា ដោយលោកវេជ្ជបណ្ឌិត Mai Van Luc នាយកដ្ឋានដែលផ្តោតលើប្រព័ន្ធទឹកនោម និងប្រព័ន្ធបន្តពូជមន្ទីរពេទ្យ E នៃទីក្រុងហាណូយ បានចែករំលែកជាមួយសារព័ត៌មាន VietNamNet អំពីករណីបុរសម្នាក់ អាយុ ២២ ឆ្នាំ ដែលបានមកគ្លីនិកក្នុងស្ថានភាពភ័យស្លន់ស្លោជាខ្លាំង។
ទោះបីជាមិនទាន់ដល់វេនក៏ដោយ ក៏អ្នកជំងឺដដែលនោះបានគោះទ្វារគ្លីនិក ទាមទារឲ្យគ្រូពេទ្យពិនិត្យជាបន្ទាន់។ គាត់និយាយ ទៅកាន់វេជ្ជបណ្ឌិតទាំងភ័យស្លន់ស្លោថា ខ្លួនពិតជាខ្លាច ដាច់ហែកពងស្វាសណាស់។
អ្នកជំងឺបាននិយាយទៀតថា គាត់មានអារម្មណ៍ឈឺចាប់នៅរន្ធគូថខាងឆ្វេង។ បន្ទាប់ពីស្វែងរកតាមអ៊ីនធឺណិត និងសួរ ChatGPT AI បានឆ្លើយតបថា នេះគឺជាសញ្ញានៃការរមួលពងស្វាស ហើយត្រូវការការថែទាំបន្ទាន់ដើម្បីចៀសវាងហានិភ័យនៃការកាត់ចេញ។ ស៊េរីនៃព័ត៌មានគ្រោះថ្នាក់អំពីជំងឺនេះធ្វើឲ្យបុរសវ័យក្មេងភ័យខ្លាចនិងព្រួយបារម្ភជាខ្លាំង។
ដោយសារការរមួលពងស្វាសគឺជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តរបស់បុរស វេជ្ជបណ្ឌិតបានផ្តល់អាទិភាពលើការពិនិត្យអ្នកជំងឺ ទោះបីជាគ្លីនិកនេះមានមនុស្សចាស់ច្រើនកុះករក៏ដោយ។ បន្ទាប់ពីការពិនិត្យហ្មត់ចត់ និងអ៊ុលត្រាសោន គ្រូពេទ្យបានកំណត់ថា អ្នកជំងឺមានតែសរសៃវ៉ែនសេរ៉ាមិច កម្រិ២ ប៉ុណ្ណោះ មិនមានគ្រោះថ្នាក់ដូចការវិនិច្ឆ័យ AI នោះទេ។ ក្រោយមក យុវជនត្រូវបានណែនាំឲ្យប្រើថ្នាំ តាមដាន និងពិនិត្យសុខភាពជាប្រចាំ។
វេជ្ជបណ្ឌិត Luc ណែនាំថា មនុស្សមិនគួរធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងតាមអ៊ីនធឺណិត ឬឧបករណ៍ AI នៅពេលដែលរាងកាយបង្ហាញសញ្ញាមិនប្រក្រតី ជាពិសេសនៅតំបន់ដែលងាយរងគ្រោះ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម និង AI អាចផ្តល់ព័ត៌មានរហ័ស ប៉ុន្តែពួកគេមិនធានាភាពត្រឹមត្រូវ និងមិនអាចជំនួសវេជ្ជបណ្ឌិតបានទេ។
ការធ្វើរោគវិនិច្ឆ័យមិនត្រឹមត្រូវអាចបណ្តាលឲ្យមានការភ័ន្តច្រឡំ ឬកាន់តែគ្រោះថ្នាក់ ធ្វើឲ្យអ្នកជំងឺមានការថប់បារម្ភនៅពេលដែលស្ថានភាពជាក់ស្តែងធ្ងន់ធ្ងរ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវទៅកន្លែងពេទ្យ ដើម្បីពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតក៏បាននិយាយថា ករណីខាងលើគឺជាការព្រមានអំពីការប្រើប្រាស់ព័ត៌មានវេជ្ជសាស្ត្រតាមអ៊ីនធឺណិត។ ជំនួសឲ្យការពឹងផ្អែកលើ AI ឬបណ្តាញសង្គម អ្នកជំងឺគួរតែទៅជួបអ្នកឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងត្រឹមត្រូវ ចៀសវាងផលវិបាកដែលមិនចាំបាច់ដោយសារតែខ្វះព័ត៌មាន ឬការយល់ច្រលំនៃបញ្ហា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
មួយគ្រួសារកើតជំងឺពោះវៀនខ្មៅគ្រប់គ្នា ដោយសារទម្លាប់ប្រើថ្នាំផ្ដេសផ្ដាស
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


