KPT+
មកដឹង អ្វីគួរ និងមិនគួរធ្វើ មុន-ក្រោយពេលកូនចាក់វ៉ាក់សាំងកូវីដ
ថ្ងៃទី០១ សីហា ២០២១ នេះ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់អាយុ ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ នឹងចាប់ផ្ដើមធ្វើឡើងនៅរាជធានីភ្នំពេញ។ ដូចនេះម៉ាក់ប៉ាគួរស្វែងយល់ពីអាការៈ និងរបៀបថែទាំកូនៗក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីដឹងពីអ្វីយើងគួររំពឹងទុក និងអ្វីយើងគួរធ្វើបើអាអូនមានផលរំខាន។
មជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC) បានឲ្យដឹងថា ការដែលផ្ដល់វ៉ាក់សាំងកូវីដ-១៩ដល់កុមារ និងក្មេងៗវ័យជំទង់ គឺជាមួយជំហានទៀត ការពារសុខភាពក្មេងៗពីការឆ្លង និងកម្ចាត់វីរុសកូវីដ-១៩ឲ្យបានលឿន។ មុនចាក់វ៉ាក់សាំងកូវីដ-១៩ ម៉ាក់ប៉ាគួរតែត្រៀមកូនឲ្យរៀបចំខ្លួន និងអារម្មណ៍ជាមុនដោយ៖
១. និយាយប្រាប់កូនពីអ្វីដែលនឹងត្រូវកើតឡើងពេលចាក់វ៉ាក់សាំង
២. ប្រាប់គ្រូពេទ្យពីបញ្ហាសុខភាព ឬអាឡ័កស៊ីដែលកូនមាន
៣. និយាយលេង បន្លប់អារម្មណ៍កូនកុំឲ្យមានភាពតានតឹង
៤. ឲ្យកូនអង្គុយឲ្យស្រួលបួល មុនពេលចាក់វ៉ាក់សាំង ដើម្បីការពារអាអូនសន្លប់ ឬរបួសអំឡុងពេលចាក់វ៉ាក់សាំង
៥. ជំរុញឲ្យកូនសង្កេតមើលសុខភាពខ្លួនឯងថាមានអ្វីប្លែក ឬមិនស្រួលខ្លួនត្រង់ណា ចៀសវាងអាអូនអាលែកហ្ស៊ី និងត្រូវការព្យាបាលភ្លាមៗ (ក្នុងអំឡុងពេល១៥-៣០នាទី បន្ទាប់ពីចាក់វ៉ាក់សាំងរួច)។
អាការ និងរបៀបថែទាំកូនៗក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ក្រោយចាក់វ៉ាក់សាំងរួច កូនយើងអាចបង្ហាញអាការៈជាផលរំខានខ្លះៗ ដែលជាសញ្ញាធម្មតាបញ្ជាក់ថា រាងកាយរបស់ពួកគេកំពុងបង្កើតអង់ទីករការពារដូចជា៖
- លើដៃត្រង់កន្លែងចាក់៖ ឈឺចាប់ ឡើងក្រហម ហើម
- លើរាងកាយ៖ ហត់ អស់កម្លាំង ឈឺក្បាល ឈឺសាច់ដុំ ព្រឺសម្បុរ ក្ដៅខ្លួន ឬចង្អោរ។
រាល់អាការៈក្រោយចាក់វ៉ាក់សាំងនេះ អាចបណ្ដាលឲ្យកូនយើងមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃមួយចំនួន ប៉ុន្តែវានឹងបាត់ទៅវិញដោយឯកឯងប៉ុន្មានថ្ងៃក្រោយមក។ ប្រសិនបើកូនឈឺចុកចាប់ ឬក្ដៅខ្លួន យើងអាចពិគ្រោះជាមួយគ្រូពេទ្យថា យើងអាចផ្ដល់ថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំបំបាត់ក្ដៅខ្លួនឲ្យកូនបានដែរឬទេ។
ក្នុងករណី កន្លែងចាក់វ៉ាក់សាំងកូនឡើងរឹង ឬដូចពងបែក យើងមិនត្រូវយកប្រេងកូឡា ស្អំទឹកកក ទឹកក្ដៅ ឬច្របាច់វាទេ ត្រូវប្រញាប់យកកូនទៅពេទ្យ។ អ្វីដែលសំខាន់មួយទៀតនោះ ម៉ាក់ប៉ាក៏មិនត្រូវផ្ដល់ថ្នាំបញ្ចុះកម្តៅខ្លួនឲ្យកូនមុនពេលចាក់វ៉ាក់សាំងដែរ យកល្អពេលកូនក្ដៅខ្លួនក្រោយចាក់វ៉ាក់សាំង ចាំផ្ដល់ថ្នាំឲ្យកូន៕
ចុចអាន៖វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ
ចុចអាន៖ខណៈក្មេងៗជិតទទួលវ៉ាក់សាំងកូវីដ ឪពុកម្ដាយត្រូវណែនាំកូនឲ្យអនុវត្តវិធានការទាំងនេះ
ចុចអាន៖វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ