Connect with us

KPT+

កុំបណ្ដោយខ្លួនឲ្យក្លាយជាមនុស្សឯកោ ប្រយ័ត្នជួបបញ្ហាទាំង ៥នេះ

បានផុស

នៅ

ភាព​ឯកោ​គឺ​សំដៅ​លើ​ការ​នៅ​តែ​ម្នាក់ឯង ​គឺ​ជា​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ល្ហល្ហេវ និង​មាន​អារម្មណ៍​ថា​គ្មាន​អ្នក​ណា​​ត្រូវការ។ គ្នា​យើង​ដែល​មាន​អារម្មណ៍​ឯកោ​អាច​នឹង​មានការ​​លំបាក​ក្នុង​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដទៃ។ ភាព​ឯកោ​នេះ ​ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ទៅ​លើ​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​យើង​ផង​ដែរ។

១. ជំងឺ​បាក់​ទឹក​ចិត្ត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជា​ភាព​ឯកោ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​បាក់ទឹកចិត្ត ប៉ុន្តែ​ភាព​ឯកោ​ត្រូវ​បាន​គេ​ចាត់ចូល​ជា​រោគសញ្ញា​ជំងឺ​បាក់ទឹកចិត្ត។ ការ​សិក្សា​មួយ​ចេញ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​វិទ្យាសាស្ត្រ The Lancet កាលពី​ខែ​មករា​កន្លង​ទៅ​នេះ​បាន​រក​ឃើញ​ថា​ការ​ផ្តាច់​ខ្លួន​ពី​សង្គម​ គឺ​ជា​កត្តា​ហានិភ័យ​មួយ​នៃ​ភាព​ឯកោ។ ការ​សិក្សា​នេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​អ្នក​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត​តែង​មាន​អារម្មណ៍​​ឯកោ​ជា​និច្ច។

២. បង្ក​ឲ្យ​មាន​ការ​រលាក

យោង​តាម​ការ​សិក្សា​ឆ្នាំ​២០១៥ គេ​រក​ឃើញ​ថា​ភាព​ឯកោ​អាច​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​រលាក។ នេះ​មក​ពី​ភាព​ឯកោ​អាច​ធ្វើ​​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ដែល​អាច​បង្ក​ការ​រលាក​បន្ថែម និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ។

៣. បង្កើន​ហានិភ័យ​ជំងឺ​បេះដូង

Close up sad beautiful asian woman from unrequire love,she think so much  about boyfriend,life without love,sad woman heartbreak concept,sad woman  concept on dark tone — sorrow, fear - Stock Photo | #316355206

ភាព​ឯកោ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ជំងឺ​បេះដូង។ ការសិក្សា​ឆ្នាំ​២០១៦​ទៅលើ​សុខភាព​បេះដូង​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​មាន​ទំនាក់ទំនង​ក្នុង​សង្គម​តិច​មាន​ហានិភ័យ​ខ្ពស់​រហូត​ដល់​៣០%​នៃ​ការ​មាន​ជំងឺ​បេះដូង និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល។ អ្នក​ស្រាវជ្រាវ​ក៏​បាន​សន្មត​ថា​ នេះ​អាច​មក​ពី​កត្តា​ផ្សេងៗរួម​ផ្សំដែរ ​ដូចជា​ការ​ជក់​បារី​ជា​ដើម។​

៤. ជំងឺ​លើស​សម្ពាធ​ឈាម

គ្នាយើង​ដែល​មាន​អារម្មណ៍​ឯកោ​ងាយ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម នេះ​បើ​យោង​តាម​ការសិក្សា​ឆ្នាំ​២០១០​ចេញ​ផ្សាយ​នៅ​ក្នុង អត្ថបទ Psychology and Aging។ ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​មិន​ទាន់​យល់​ច្បាស់​ពី​មូលហេតុ​ ប៉ុន្តែ​ការសិក្សា​នេះ​បាន​ចង្អុល​បង្ហាញ​ថា ​ភាព​ឯកោ​អាច​ទាក់ទង​នឹង​ការ​ផ្លាស់ប្ដូរ​នៃ​សរសៃ​អាកទែរ។

៥. ជំងឺ​ភ្លេច​ភ្លាំង

Young sad and depressed woman sitting on bed thoughtful and worried about  problem or feeling sick and unwell covering face with hands in stress and  depression feeling frustrated in pain — overwhelmed,

ភាព​ឯកោ​អាច​បង្ក​ផល​វិបាក​មួយ​ចំនួន​ទៅ​លើ​មនុស្ស​វ័យ​ចំណាស់ ​ដែល​​ភាព​ឯកោ​នេះ​អាច​មក​ពី​ការ​រស់នៅ​ម្នាក់​ឯង ឬ​បាត់​បង់​សមាជិក​គ្រួសារ។ បញ្ហា​ដែល​មនុស្ស​វ័យ​ចំណាស់​ងាយ​ជួប​ប្រទះ​គឺ ​ជំងឺ​ភ្លេចភ្លាំង។ ម៉្យាងទៀត បើ​សិន​មនុស្ស​វ័យ​ចំណាស់​រស់​នៅ​ក្នុង​បរិយាកាស​​ដែល​ការប្រាស្រ័យ​ទាក់ទងគ្នា​ក្នុង​សង្គម​មាន​កម្រិត​ នោះ​ស្ថានភាព​ជំងឺ​ភ្លេចភ្លាំង​របស់​ពួកគាត់​នឹង​កាត់តែ​អាក្រក់​ទៅៗដែរ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំទុកអ្នកមានគុណឲ្យនៅឯកោ ព្រោះពួកគាត់អាចប្រឈមនឹងហានិភ័យខ្ពស់

ចុចអាន៖ មិនសូវមានមិត្ត? បង្កើតមិត្តថ្មី លែងឲ្យខ្លួនឯកោតាមវិធី៥នេះ ធានា!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម