KPT+
លោកគ្រូ ម៉ិច សីហា ៖ អ្នករកស៊ីឆ្លាត ជាអ្នករកស៊ីដែលស្គាល់បន្ទាត់ក្រហម មិនឲ្យផុងខ្លួននឹងបំណុល
អ្នកជំនាញផ្នែកអប់រំ និងបណ្ដុះបណ្ដាលមួយរូប បានលើកឡើងថា អ្នករកស៊ីដែលឆ្លាត គឺជាអ្នករកស៊ី ដែលស្គាល់បន្ទាត់ក្រហម មិនឲ្យផុងខ្លួននឹងបំណុល ហើយថាអ្នករកស៊ី ដែលឆ្លាតគេស្វែងរកចំណេះវិជ្ជាជាមុនសិន ទើបគេចាប់ផ្ដើមចេញរកស៊ី។
លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey បានឲ្យដឹងនៅថ្ងៃទី២០ ខែតុលានេះថា ឲ្យតែជាបំណុល មិនដែលល្អនោះទេ គឺអាក្រក់ទាំងអស់ គ្រាន់តែនៅពេលដែលយើងចេញរកស៊ី យើងអត់មានដើមទុន ឬក៏យើងខ្វះដើមទុន។ ដូច្នេះ យើងត្រូវខ្ចីបំណុលពីគេមករកស៊ី ដោយពឹងផ្អែកទៅលើសេដ្ឋកិច្ច ពឹងផ្អែកទៅលើក្រុមការងារ ពឹងផ្អែកទៅលើការប្រកួតប្រជែង ចំណេះជំនាញ ទេសកោសល្យ និងវិជ្ជាជីវៈជាដើម។
បន្ទាប់មកយើង យកផលចំណេញដែលទទួលបាន ទៅសងម្ចាស់បំណុលវិញ ហើយនៅពេលយើងសងគេវិញ និងរកស៊ីជោគជ័យនោះ លោកគ្រូ ម៉ិច សីហា យល់ថា ជាបំណុលល្អ។ តែបើយើងរកស៊ីមិនជោគជ័យវិញ យើងយកអ្វីទៅបញ្ចាំគេ គឺយើងលក់សងគេវិញទៅ។
អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey បានលើកឡើងថា «ហើយយើងហ៊ានស៊ី ហ៊ានសងតែប៉ុណ្ណឹង ហ៊ានស៊ី ហ៊ានសង ព្រោះអីពេលដែលយើងខ្ចីបំណុលទៅរកស៊ី ឬក៏ខ្ចីទៅធ្វើអីមួយ មានន័យថា យើង ដូចឡើងសៃវៀនប្រដាល់ចឹង អាហ្នឹងខ្ញុំនិយាយភាសាគ្រាមៗ ឲ្យងាយយល់ មិននិយាយភាសាទ្រឹស្ដីវែងឆ្ងាយទេ ដូចឡើងប្រដាល់អញ្ចឹង តែហ៊ានវាយ ហ៊ានចាញ់ហើយ អ្នករកស៊ីតែហ៊ានខ្ចីលុយគេហើយ ដាក់របស់ហើយ តែដួលៗ ហើយ អស់ហើយ អាហ្នឹងមានអី»។
នៅពេលសួរថាតើ យើងត្រូវគ្រប់គ្រងបំណុលបែបណាដែរ ទើបជាការគ្រប់គ្រងត្រឹមត្រូវនោះ? លោកគ្រូ ម៉ិច សីហា មានប្រសាសន៍ថា យើងអត់និយាយពីការគ្រប់គ្រងបំណុលទេ យើងនិយាយពីលទ្ធភាពដំបូង នៅពេលដែលយើងទៅខ្ចីលុយគេ ហើយនឹងនិយាយយើងទៅមុខមិនដល់ ប្រើត្រឹមខ្សែបន្ទាត់ក្រហម។
លោកថា «ចឹងមនុស្សម្នាក់ៗ យើងឲ្យចម្លើយអត់ត្រូវទេកន្លែងនេះ យើងសួរថា ខ្សែបន្ទាត់ក្រហមរបស់មនុស្សម្នាក់ៗ នៅកន្លែងណា អញ្ចឹងឧទាហរណ៍ថា បុគ្គល ក ចុះ គាត់រកស៊ី គាត់ទៅខ្ចីលុយគេ ១០ម៉ឺនដុល្លារ អញ្ចឹងគាត់យកប្លង់ផ្ទះមួយតម្លៃ ២០ម៉ឺនយកទៅ យកទៅដាក់ ហើយបានលុយ ១០ម៉ឺនរកស៊ី ចឹងគាត់រកស៊ីបរាជ័យ ដល់បន្ទាត់ក្រហម ចឹងជម្រើសរបស់គាត់ មានពីរ ទី១ លក់ផ្ទះសងគេ ទី២ ទៅរកដៃគូវិនិយោគ ចឹងគាត់លក់ផ្ទះសងគេ គាត់ទៅនៅឯណា គាត់ទិញផ្ទះ ២០ម៉ឺន គាត់ទៅទិញផ្ទះណា ១០ម៉ឺនទៅ ហើយគាត់ចាប់ផ្ដើម កវែង កឆ្នាំង ពីសាមញ្ញទៅវិញទៅ ពីព្រោះគាត់ដឹងថា លទ្ធភាពរបស់គាត់ហ្គេមមួយនេះ ទៅអត់ដល់ទេ ហ្គេមពាណិជ្ជកម្មមួយនេះ ទៅអត់រួចទេ ចឹងឈប់រកទៅ ចឹងគាត់ទៅរកអី ដែលសមនឹងសមត្ថភាព»។
តាមលោកគ្រូ ម៉ិច សីហា មនុស្សយើងបំណុលលុយ មិនសំខាន់ប៉ុន្មាននោះទេ សំខាន់គឺបំណុលវិជ្ជាទៅវិញទេ ដោយខ្លួនឯងគ្មានសមត្ថភាព ទៅដល់កម្រិតនោះផង ចេះតែនឹកឃើញចង់ធ្វើដែរ។ លោកបន្តថា បំណុលសម្បត្តិវាមិនសំខាន់ ជាងបំណុលវិជ្ជានោះទេ បើអត់មានវិជ្ជាទេ គឺចប់ហើយ។
អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey រូបនេះ បានលើកឡើងបន្តទៀតថា «ហើយបើយើងនិយាយកត្តា ជំរុញផ្សេងទៀត ថាបើសិនជាគាត់ធ្លាក់ដល់បំណុលហ្នឹងហើយ អញ្ចឹងគាត់អត់ចង់លក់ផ្ទះទេ តែគាត់មានដៃគូមួយទៀត មកវិនិយោគ មកជ្រែងពាណិជ្ជកម្មហ្នឹង ហើយដៃគូហ្នឹងអាចវិនិយោគបានតទៅមុខ ជាលក្ខណៈ Shareholder ពីមុនធ្លាប់ ១០០ហ៊ុន ឥឡូវសល់ ៥០ហ៊ុនម្នាក់ ហើយជ្រែងលុយ ៥០ហ៊ុនហ្នឹងតទៅមុខទៀតទៅ អាហ្នឹងគេហៅថា ការជ្រែងពាណិជ្ជកម្ម»។
លោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិikey បានគូសបញ្ជាក់ថា «និយាយរួមទៅ បើសិនជាយើងយកបំណុលមួយម៉ាត់ មិនដឹងថាយកបំណុលស្អីគេ យកទៅទិញស្អី លក់ស្អី ខ្ចីលុយអី យើងអត់ដឹង តែបើនិយាយពីបំណុលរកស៊ី គឺអាហ្នឹងធ្វើសម្មកម្មវិភាគវែងណាស់ តែបើយើងនិយាយថា យកលុយបំណុលមិនមែនទៅរកស៊ីទេ គ្រាន់តែខ្ចីទិញរបស់របរ ខ្ចីអីទេ អាហ្នឹងរកថ្ងៃណា សងគេថ្ងៃហ្នឹង ពីព្រោះយើងនិយាយខ្លី អញ្ចេះងាយយល់ម៉ង យើងខ្ចីលុយគេ យើងស្រលាញ់លុយ បានយើងទៅខ្ចីគេ ដើម្បីយកមករកស៊ី តែម្ចាស់បំណុល ក៏គេស្រលាញ់គេដែរ ហើយលុយគេក៏មិនមែនបោះពុម្ពដែរ គេត្រូបង្វិលពីណេះ ទៅណុះ ជួនកាលគេត្រូវជំពាក់ណេះ ណុះដែរ គេត្រូវដល់ថ្ងៃសងគេដែរណា៎ យើងស្រលាញ់កិត្តិយស គេក៏ស្រលាញ់កិត្តិយស អញ្ចឹងបានថា វាជាបញ្ហាចោទហើយ និយាយរួមទៅ មនុស្សដែលគេឆ្លាត គេរកស៊ី មិនអាចឲ្យខ្លួនគេផុងនឹងបំណុលទេ គេរកវិជ្ជាសិន ដើម្បីចេះគ្រប់គ្រងថាតើពេលណា ទើបប្រើលុយ ពេលណាមិនប្រើលុយ អ្នករកស៊ីគេឆ្លាតៗណាស់ រឿងប្រើលុយ»៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?