KPT+
ទម្លាប់ ៥ យ៉ាង អាចធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់ធ្ងរ
បញ្ហាមុនជាកង្វល់របស់ស្រីៗយើង ដែលអាចធ្វើឲ្យបាត់បង់ទំនុកចិត្តចំពោះសម្រស់ខ្លួនឯង។ មួយវិញទៀត ប្រសិនបើយើងថែទាំមិនបានត្រឹមត្រូវទេនោះ មុននឹងបង្កជាស្លាកស្នាមនៅលើផ្ទៃមុខរយៈពេលយូរ ព្រមទាំងពិបាកក្នុងការព្យាបាលថែមទៀតផង។ យ៉ាងណាមិញ បើគ្នាយើងមិនចង់ឲ្យបញ្ហាមុនកាន់តែយ៉ាប់យ៉ឺនទេនោះ យើងគប្បីជៀសវាង ក៏ដូចជាបញ្ឈប់ទម្លាប់ទាំង ៥នេះជាបន្ទាន់។

១. ញេចមុន
នៅពេលដែលយើងញេចមុន បាក់តេរីមិនត្រឹមតែរាលដាលទៅកន្លែងផ្សេងនៃផ្ទៃមុខនោះទេ វាក៏អាចបង្កជាស្លាកស្នាមផងដែរ។ ហេតុនេះហើយ យើងគប្បីជៀសវាងការញេចមុនដោយខ្លួនឯង ទើបជាការប្រសើរ។
២. ប្រើប្រាស់ផលិតផលច្រើនមុខពេក
គ្នាយើងមួយចំនួន ដែលបារម្ភខ្លាំងពីបញ្ហាមុន អាចនឹងជ្រើសរើសប្រើប្រាស់ផលិតផលច្រើនមុខក្នុងពេលតែមួយ ដើម្បីកាត់បន្ថយមុន។ ប៉ុន្តែ ការប្រើប្រាស់ផលិតផលច្រើនពេក អាចធ្វើឲ្យស្បែកមុខរបស់យើងកាន់តែរលាកទៅវិញ។ ក្នុងករណីដែលទម្លាប់ថែស្បែកក្នុងការបញ្ចៀសពីបញ្ហាមុនរបស់យើងមិនមានប្រសិទ្ធភាព យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យសើស្បែកជំនួសវិញ។
៣. មិនលាងសម្អាតមុខក្រោយហាត់ប្រាណ
ជាមួយគ្នានេះដែរ ញើស និងជាតិខ្លាញ់នៅលើផ្ទៃមុខ ក្រោយពេលដែលយើងហាត់ប្រាណរួច អាចទាក់ទាញធូលីដី ដែលជាហេតុបណ្ដាលឲ្យកើតមុននៅថ្ងៃបន្ទាប់។ ដូចនេះ យើងគប្បីលាងសម្អាតមុខឲ្យបានស្អាត ក្រោយហាត់ប្រាណរួច។
៤. ជម្រុះកោសិកាចាស់ច្រើនជ្រុល
ការជម្រុះកោសិកាចាស់ច្រើនជ្រុល អាចធ្វើឲ្យមុនបែក និងបង្កជាស្លាកស្នាមជារៀងរហូត។ ហេតុនេះហើយ យើងមិនគួរជម្រុះកោសិកាលើសពី ២ដងក្នុងមួយសប្ដាហ៍ឡើយ។

៥. ប្រើប្រាស់ផលិតផលតែនៅពេលឡើងមុន
បើសិនជាយើងមានស្បែកដែលងាយកើតមុន ការបង្កើតទម្លាប់ថែទាំស្បែកប្រឆាំងនឹងមុនជាប្រចាំ មានគុណប្រយោជន៍ល្អបំផុត ជាជាងការប្រើប្រាស់ផលិតផលទាំងនោះតែនៅពេលមានមុនទៅទៀត។ ពិតណាស់ ការប្រើផលិតផលប្រឆាំងនឹងការកើតមុនភ្លាមៗនៅលើស្បែក អាចធ្វើឲ្យបញ្ហាមុនកាន់តែអាក្រក់ទៅៗ ពីព្រោះស្បែករបស់យើងងាយប្រតិបត្តិស្រាប់ ហើយស្បែកត្រូវការពេលវេលា ដើម្បីសម្របខ្លួនទៅនឹងផលិតផលដែលយើងកំពុងតែប្រើទាំងនោះ៕
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


