សុខភាព
គួរដឹង! មើមសាគូ ផ្តល់ប្រយោជន៍ ច្រើនដល់សុខភាព
មើមសាគូមានរសជាតិផ្អែមតិចៗ គ្មានជាតិស្អិត ព្រមទាំងសម្បូរទៅ ដោយជាតិសរសៃ ជាតិរ៉ែ និងវីតាមីនជាច្រើនប្រភេទដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពយើង។

មើមសាគូ ១២០ ក្រាមមានកាឡូរីតែ ៧៨ និងជាតិខ្លាញ់ ០,២៤ ក្រាម។ មើមសាគូសម្បូរទៅដោយកាបូអ៊ីដ្រាត ជាតិទឹក ជាតិសរសៃ ប្រូតេអ៊ីន វីតាមីន B កំផ្លេច ប៉ូតាស្យូម ជាតិដែក ម៉ាញេស្យូម និងផូស្វ័រ។ មើមសាគូមានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?
១. ជំនួយតម្រងនោម
សារធាតុប៉ូតាស្យូមនៅក្នុងមើមសាគូអាចជួយសម្អាតជាតិពុលនៅក្នុងតម្រងនោម និងធ្វើឱ្យមុខងារប្រព័ន្ធទឹកនោមប្រសើរឡើង។
២. ជំនួយបេះដូង
សារធាតុហ្វូឡាត (folate) នៅក្នុងមើមសាគូអាចជួយកាត់បន្ថយកម្រិត homocysteine នៅក្នុងឈាម។ ម៉្យាងទៀត មើមសាគូក៏មានផ្ទុកម៉ាញេ៉ស្យូមដែលអាចជួយពង្រីកសរសៃឈាម និងធ្វើឱ្យលំហូរឈាមក្នុងរាងកាយរត់បានល្អ ជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង និងជំងឺក្រិនសរសៃឈាម។
៣. ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលអាក្រក់
ការញុំាមើមសាគូអាចជួយបង្កើនការផលិតទឹកប្រមាត់ដែលមាននាទីកម្ចាត់កូលេស្តេរ៉ូល។ ម៉្យាងទៀត មើមសាគូសម្បូរទៅដោយវីតាមីន B កំផ្លេចដូចជា riboflavin និង niacin ដែលមាននាទីបង្កើនកម្រិតកូលេស្តេរ៉ូល ល្អ។
៤. ជួយឲ្យគេងលក់ស្រួល
យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានឱ្យដឹងថា មើមសាគូ ១០០ ក្រាមមានផ្ទុកម៉ាញ៉េស្យូមប្រហែល ២៥ មិល្លីក្រាម។ សារធាតុរ៉ែនេះអាចជួយកាត់បន្ថយភាពតានតឹង ជួយឱ្យរាងកាយយើងសម្រាក និងគេងបានយូរ។
៥. ជួយបង្កើនកោសិកាឈាមក្រហម
មើមសាគូមានផ្ទុកជាតិដែកដែលមាននាទីក្នុងការបង្កើតកោសិកាឈាមក្រហម និងជួយបង្ការភាពស្លេកស្លាំង អស់កម្លាំង និងខ្សោយសាច់ដុំ។
៦. ជំនួយខួរក្បាល
បរិមាណជាតិដែកនៅក្នុងមើមសាគូអាចជួយបង្កើនការផលិតអេម៉ូក្លូប៊ីន (ប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហមដែលមាននាទីដឹកអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗ) និងបង្កើនរំហូរឈាម។ ការមានអុកស៊ីសែន និងជាតិដែកគ្រប់គ្រាន់នៅក្នុងខួរក្បាលអាចបង្កើនសមត្ថភាពចងចាំ និងអាចកាត់បន្ថយការភ្លេចភ្លាំង និងវង្វេង។

៧. ជំនួយប្រព័ន្ធរំលាយអាហារ
មើមសាគូសម្បូរទៅដោយជាតិសរសៃដែលមាននាទីជួយគ្រប់គ្រងចលនាពោះវៀន និងការរំលាយអាហារ។
៨. ជួយបញ្ចុះទម្ងន់
មើមសាគូមានកាឡូរីទាប តែមានជាតិសរសៃ និងសារធាតុរ៉ែច្រើនដែលធ្វើឱ្យយើងឆ្អែតបានយូរ និងមានកម្លាំង។ មើមសាគូផ្ទុកកាឡូរីទាប និងមានសារធាតុចិញ្ចឹមល្អៗជាច្រើនដែលស័ក្តិសមឱ្យយើងយកធ្វើជាអាហារសម្រន់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


