Connect with us

KPT+

ប្រពៃណីចងជើងឲ្យតូច របស់ស្ត្រីជនជាតិ ចិន គឺជាទារុណកម្មចារក្នុងប្រវត្តិសាស្ត្រ

បានផុស

នៅ

ការ​ចង​ចង្កេះ​រិបៗ​ឲ្យតូចស្លីម ការដក​រោម​ភ្នែក ឬកប់ចាននៅក្នុងមាត់របស់ស្ត្រីនៃកុលសម្ព័ន្ធ Surma ។ ទាំងអស់នេះគ្រាន់តែជានិយមន័យនៃភាពស្រស់ស្អាត​ ដែលបាន​កំណត់​ស្តង់ដារ​ក្នុង​សម័យ​នោះ​ ដើម្បី​ធ្វើឲ្យ​​មនុស្ស​ស្រី​អាច​ទទួល​យក​បាន​នៅ​ក្នុង​សង្គម។ ទោះជាយ៉ាងណាក៏ដោយ នៅ​ពីក្រោយ​តម្លៃ​ទាំងនេះ​ មាន​ទារុណកម្ម​មួយ​ចំនួន​ ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ ការ​ចង​ជើង​គឺជា​ប្រពៃណី​មួយ​ទៀតរបស់ចិន​ ដោយ​ចាប់ផ្ដើម​នៅ​ដើមសតវត្សទី ១០ ក្នុង​រាជវង្ស​ថាង។ យោង​តាម​ប្រវត្តិសាស្ត្រ​ ​បាន​បញ្ជាក់​ថា​​ កាលណោះ​មាន​អ្នក​បម្រើ​ម្នាក់​ដោយចង់​ផ្គាប់ចិត្ត​ព្រះចៅអធិរាជ ក៏បាន​យក​ក្រណាត់​ដែល​ធ្វើ​ពី​សូត្រ​មាន​ភាព​ស្រស់​ស្អាត មក​ចង​ជាប់​ជើង​រហូត​ដល់​វា​តូច ស្រដៀង​នឹង​រូប​ព្រះចន្ទ ហើយ​នោះ​បាន​ធ្វើ​ឲ្យ​ព្រះចៅ​អធិរាជ​ពេញ​ចិត្ត​ជា​ខ្លាំង ​រហូត​​បាន​ក្លាយ​ជា​ការ​ពេញ​និយម​យ៉ាង​ខ្លាំង ​ពី​ស្ត្រី​ចិន​បុរាណ។ វា​បាន​ចាប់ផ្ដើម​ពី​សង្គម​អភិជន​ ដល់​ប្រជាជន​ចិន​ធម្មតា។ រឿង​ទាំង​នោះ​ នាំ​​​ឲ្យ​ជនជាតិ​ចិន​បុរាណ​ជឿ​ថា​ ជើង​ស្ត្រី​តូច​ដូច​ផ្កាឈូក​បញ្ជាក់​ថា ​នាង​មក​ពី​គ្រួសារ​អភិជន ហើយ​បើ​មិន​ស្រស់​ស្អាត ​អាច​ប៉ះពាល់​ដល់​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ផង​។

ការ​ចាប់ផ្តើមចង​ជើង ​គឺពេញនិយមសម្រាប់កុមារចាប់ពីអាយុ ៤-៧ឆ្នាំ ព្រោះ​ឆ្អឹង​នៅ​ខ្ចី​ និង​មាន​ការ​លូតលាស់​រហូត។ដំណើរការ​នៃ​ទំនៀមទម្លាប់​នេះ ​ចាប់ផ្ដើម​ដោយ​ជ្រើសរើស​ថ្ងៃ​ល្អ​នៅ​ក្នុង​ប្រតិទិន​របស់​​ចិន​។ ពួកគេ​ភាគច្រើន​នឹង​ជ្រើសរើស​ចង​ជើង​​ជាមួយគ្នា​ នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ ឬត្រជាក់ ​ដើម្បី​ឲ្យ​ជើង​​​ស្ពឹក​ ដែល​អាច​សម្រាល​ការ​ឈឺ​ចាប់​នេះ​បាន។

នៅ​សម័យ​នោះ​ ការ​ចង​ជើង​ត្រូវ​ចាប់ផ្ដើម​ដោយត្រាំជើង​ស្រីៗ​ក្នុងថ្នាំរុក្ខជាតិ និងឈាមសត្វ ដើម្បីធ្វើ​ឲ្យ​ជើង​​​ទន់ ហើយ ក្រចក​ជើង​ត្រូវ​បាន​សម្អាត ឬ​មនុស្ស​មួយ​ចំនួន​ជ្រើសរើស​ដក​ម្រាម​ជើង​ចេញ​ ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ។ បន្ទាប់មក​រុញ​មេជើង​ឡើងលើ ហើយ​បត់​ម្រាមជើង​៤​ផ្សេងទៀត​ចុះក្រោម រហូតដល់​ម្រាមជើង​ខូច​ដល់​បាតជើង​។ គម្រប​ជើង​ត្រូវ​បាន​ចង​ជាប់​នឹង​ជើង ហើយ​ក្រណាត់​ខាងក្រៅ​ត្រូវ​បាន​ដេរ​ម្ដង​ទៀត​ ដើម្បី​ការពារ​វា​ពី​ការ​ផ្លាស់ទី។ អ្នក​ដែល​អាច​ចង​ជើង​បាន​ត្រូវ​តែ​ជា​មនុស្ស​ចាស់​ក្នុង​ក្រុម​គ្រួសារ ឬ​អ្នក​ដែល​មាន​ជំនាញ​ខាងខ្សែ​ជើង​តែ​ប៉ុណ្ណោះ។ ការ​ចង​ជើង​នឹង​មាន​រយៈពេល ៣ ឆ្នាំ​ ប៉ុន្តែ​ជួនកាល​ក្រណាត់​នឹង​ត្រូវ​ដក​ចេញ​ ដើម្បី​សម្អាត​ឬ​កាត់​ក្រចក​ជើង​ចេញ។

យ៉ាងណាមិញ ​គោលបំណង​នៃ​ប្រពៃណី​នេះ គឺ​រឹត​ជើង​ឲ្យ​រួញ​មក​ត្រឹម​៣-៥​អ៊ីញ ដោយ​ដាក់​ឈ្មោះ​ខុសៗ​គ្នា ​តាម​ទំហំ​ជើង​នីមួយៗ។ ឈូក​មាស​ម្រាម​បី ជា​ឈ្មោះ​ជើង​មួយ​ដែល​មាន​ទំហំ​មិន​លើស​ពី​៣​អ៊ីញ ជើង​ធំ​ជាង​៣​អ៊ីញ ប៉ុន្តែ​មិន​លើស​៤​អ៊ីញ​នោះ​គេ​ហៅ​ថា ផ្កាឈូក​មាស។ ជើងផ្កាឈូកប្រាក់ និង ជើងផ្កាឈូកដែក គឺជាឈ្មោះជើងដែលមានទំហំលើសពី ៤ អ៊ីង វាត្រូវបានគេនិយាយថា ជើងដែលមាន ៤អ៊ីង គឺជាទំហំត្រឹមត្រូវ មានមន្តស្នេហ៍ មានគេស្រលាញ់ ហើយនឹងក្លាយជាចំណុចទាក់ទាញសម្រាប់បុរស​វ័យក្មេងក្នុងសម័យនោះ។ ជាការពិត គ្រួសារជនជាតិចិននៅសម័យនោះ មានជំនឿថា ជាមធ្យោបាយបង្កើនឱកាសកូនស្រីក្នុងការរៀបការ និងមានប្តីល្អ ព្រោះក្នុងសម័យនោះ ការរស់នៅរបស់មនុស្សស្រីមានការលំបាកច្រើន និងអាស្រ័យ​ទៅលើស្វាមី​ជាអ្នកកំណត់ប៉ុណ្ណោះ។

និន្នាការ​ចង​ជើង​បានបន្តអស់រយៈពេល ១,០០០០ ឆ្នាំ ​រហូតដល់ការដួលរលំនៃ​រាជវង្ស Qing ។ វប្បធម៌​លោក​ខាងលិច​បាន​ចូល​មក​ក្នុង​វិស័យ​ជាច្រើន​ក្នុង​ប្រទេស​ចិន ហើយ​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​ជា​ខ្លាំង​ចំពោះ​ប្រពៃណី​នេះ ។ អ្នកផ្សព្វផ្សាយសាសនាដែលបង្រៀនក្មេងស្រីវ័យក្មេង បានបញ្ជាក់​យ៉ាងច្បាស់​ថា វាជាប្រពៃណីដែលហួសសម័យ និងព្រៃផ្សៃសម្រាប់មនុស្សជាតិ។ ទោះយ៉ាងណា​ក៏ដោយ ដំបូង​ឡើយ មនុស្សជាច្រើនគិតថា វាជារឿងដែលត្រូវធ្វើ ព្រោះវាជាប្រពៃណី។ ប៉ុន្តែ​ក្រោយ​មក​ ក៏​មាន​សំឡេង​មិន​ពេញ​ចិត្ត​ពី​សំណាក់​ជនជាតិ​ចិន​ថ្មី ហើយ​ចាប់​ផ្ដើម​ចេញ​មក​ប្រឆាំង​នឹង​ប្រពៃណី​នៃ​ការ​ចង​ជើង​នេះ។ រហូតដល់ចុងបញ្ចប់នៃសតវត្សទី ១៩ ដែល​សមាគម​គាំទ្រ​ជា​ផ្លូវការ​នូវ​ជើង​ធម្មជាតិ​ត្រូវ​បាន​បង្កើត​ឡើង។ ការ​ចង​ជើង​បន្តិច​ម្តងៗ ​បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ នៅ​ទសវត្សរ៍​ទី ២០ រហូត​ដល់​ត្រូវ​បាន​ហាមឃាត់ ហើយ​ក្រោយ​មក​គឺ​ខុស​ច្បាប់។

សម្រស់​ជើង​ដែល​ត្រូវ​បាន​ចង​នឹង​ទំហំ​តូច​ស្រដៀង​នឹង​ផ្កាឈូក វា​ដូចជា​ក្របខ័ណ្ឌ​មួយ​ដែលត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​អនុញ្ញាត​ឲ្យ​ស្ត្រី​ជនជាតិ​ចិន​បុរាណ ​ធ្វើ​តាម​អ្វី​ដែល​សង្គម​អយ្យកោ​កំណត់។ ប៉ុន្តែ​បច្ចុប្បន្ន​ ការ​ចង​ខ្សែ​មិន​មែន​ជា​ម៉ូដ​ដែល​ទាក់​ទាញ​អ្នក​តាម​នោះ​ទេ។ វា​ក៏​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​រងទុក្ខ​ និង​ការឈឺចាប់​សម្រាប់​ស្ត្រី​ជនជាតិ​ចិន​គ្រប់គ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ច្បាស់ៗ ពីសមាសធាតុពិត​ មេទ័ពខ្លាទាំង ៥ របស់ លាវ ប៉ី ក្នុងប្រវត្តិសាស្ត្រ​​ សាមកុក

ចុចអាន៖រឿងព្រឺព្រួច ទាំង ១០ យ៉ាង ពី « អ៊ូ ម៉ីនាង » អធិរាជស្ដេចស្រីតែមួយ ក្នុងប្រវត្តិសាស្ត្រ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៣៥ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម