ជីវិតកម្សាន្ដ
Kim Tae Hee ចែករំលែកគន្លឹះនៃសម្រស់សាមញ្ញបំផុត សឹងតែគ្មានអ្នកដឹង
Kim Tae Hee ជាប់តំណែងជារាជនីនៃសម្រស់លើទឹកដីគីមឈី មិនធ្លាប់រង្គោះរង្គើសូម្បីតែម្ដងណាទេ បើទោះជានាងជានាងធ្លាប់បង្ហោះរូបភាពមុខទទេគ្មានការតុបតែងក្នុងវ័យ៤៣ឆ្នាំ រហូតធ្វើឲ្យគ្រប់គ្នាច្រណែននឹងសម្រស់ក្ដី។

យ៉ាងណាមិញមានមនុស្សជាច្រើន ជាពិសេសស្រីៗប្រាដកជាចង់ដឹងពីអាថ៏កំបាំងដែលភរិយា Rain តែងធ្វើជាប្រចាំថ្ងៃដើម្បីឲ្យស្បែកស្អាតរលោងគ្មានស្នាម។ ស្បែករបស់ Kim Tae Hee ធ្វើឲ្យទស្សនិកជនជាច្រើនជឿថា នាងត្រូវប្រើគ្រឿងសម្អាងថ្លៃៗជាច្រើន និងថែរក្សាស្បែករបស់នាងជាប្រចាំនៅឯស្ប៉ា។ ទោះជាយ៉ាងណាក៏ដោយ តាមការកត់សម្គាល់របស់ Koreabooo តារាស្រីរូបនេះបានបង្ហើបថា នាងប្រើប្រាស់តែផលិតផលថែរក្សាសម្រស់ជាមូលដ្ឋានប៉ុណ្ណោះ។ នៅពេលជ្រើសរើសគ្រឿងសម្អាង នាងគ្រាន់តែពិចារណាគ្រឿងផ្សំទាំងអស់ដោយប្រុងប្រយ័ត្ន ហើយចៀសវាងផលិតផលដែលមានក្លិនក្រអូប។
ចិញ្ចឹមស្បែករបស់អ្នកពីខាងក្នុង Kim Tae Hee ផ្តោតលើការចិញ្ចឹមស្បែកដែលមានសុខភាពល្អពីខាងក្នុងដោយការបន្ថែមវីតាមីន និងសារធាតុចិញ្ចឹមពីរបបអាហារ។ ជារៀងរាល់ថ្ងៃ នាងផ្ទុកទឹកសារធាតុរ៉ែ និងតែបៃតងយ៉ាងច្រើន ដើម្បីជំរុញការរំលាយអាហាររបស់រាងកាយ។ លើសពីនេះ តារាស្រីរូបនេះ តែងតែផឹកទឹកការ៉ុតជាប្រចាំ។ ការ៉ុតមានកំហាប់ខ្ពស់នៃប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ហើយជាប្រភពដ៏ល្អបំផុតនៃ beta-caratene, carotenoids សម្រាប់រាងកាយក្នុងការស្រូប និងបំប្លែងទៅជាវីតាមីន A និង E ដើម្បីធ្វើឲ្យស្បែកស និងភ្លឺថ្លា។ នេះក៏ជាវិធីជួយស្បែកប្រឆាំងអុកស៊ីតកម្ម កម្ចាត់សារធាតុពណ៌ស្បែកមិនល្អផងដែរ។
ប្រឹងប្រែងធ្វើការ សម្រស់ក៏សំខាន់ខ្លាំងចំពោះទម្ងន់របស់នាងដែរ បើទោះជាម៉ោងធ្វើការក៏នាងនៅតែឆ្លៀតពេលហាត់ប្រាណដែរ។ Kim Tae Hee តែងតែរៀបចំខ្លួនទៅហាត់នៅផ្ទះ និងក្នុងសួនកម្សាន្ត ដែលហាក់ដូចជាបានក្លាយទៅជាទម្លាប់រស់នៅប្រកបដោយសុខភាពរបស់នាង។ ពេលហាត់ប្រាណ រាងកាយនឹងមានការរំលាយអាហារកាន់តែប្រសើរឡើង ដោយហេតុនេះរក្សារាង និងភាពក្មេងជាងវ័យរបស់ស្បែក។
រក្សាស្មារតីរបស់អ្នកឲ្យស្រស់ស្រាយ ដូចដែលបានពន្យល់ដោយតារាវ័យ៤៣ ឆ្នាំ អាថ៌កំបាំងលេខមួយចំពោះរូបរាងក្មេងជាងវ័យ និងរស់រវើករបស់នាងគឺការរក្សាស្មារតីរបស់នាង។ សម្រាប់នាង នេះគឺជាគន្លឹះដ៏សំខាន់មួយក្នុងការរក្សាភាពក្មេងជាងវ័យ ព្រោះ Kim Tae Hee ជឿជាក់ថា មនុស្សម្នាក់មើលទៅប្រសើរជាងមុននៅពេលដែលមានអារម្មណ៍សប្បាយចិត្ត ដោយបន្ថែមថា “ខ្ញុំជឿថាមុខរបស់អ្នកកាន់តែភ្លឺថ្លានៅពេលមានអារម្មណ៍ល្អ”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្រាប់នារីៗ អាហារ ៥ ក្រុមនេះ អាចកម្ចាត់ជាតិពុល ជួយឲ្យស្បែកស្អាត និងក្មេងជាងវ័យ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស