ព័ត៌មានអន្ដរជាតិ
មហាក្សត្រិយានី Elizabeth ទី២ សោយទិវង្គត ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា (មានវីដេអូ)
មហាក្សត្រិយានី Elizabeth ទី២ ដែលជាព្រះមហាក្សត្រគ្រងរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស បានសោយទិវង្គតនៅព្រះរាជដំណាក់ Balmoral ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សាបន្ទាប់ពីសោយរាជ្យអស់រយៈពេល ៧០ ឆ្នាំ។

ព្រះនាងបានសោយទិវង្គត កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី០៨ខែកញ្ញា (ពេលវេលានៅអង់គ្លេស)។
ព្រះអង្គម្ចាស់ Charles ព្រះជន្ម៧៣ព្រះវស្សា គឺជាអ្នកឡើងស្នងរាជ្យ ហើយបានក្លាយជាព្រះមហាក្សត្រ Charles ទី៣។

មហាក្សត្រិយានី Elizabeth ទី២ ទ្រង់ប្រសូតនៅថ្ងៃទី២១ខែមេសាឆ្នាំ១៩២៦ ក្នុងទីក្រុង ឡុងដ៍។ ព្រះនាងបានឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ ហើយបានធ្វើការផ្លាស់ប្តូរសង្គមដ៏ធំសម្បើម។

ព្រះអង្គម្ចាស់ Charles ទី៣ ដែលជាបុត្រាច្បងរបស់ព្រះនាងមានបន្ទូលថា ការសោយទិវង្គតរបស់ព្រះមាតាជាទីស្រឡាញ់របស់ទ្រង់គឺជា ទុក្ខសោកដ៏ធំធេង សម្រាប់ទ្រង់ និងរាជវង្ស ហើយថា នេះគឺការបាត់បង់មិនអាចកាត់ថ្លៃបាន នៅជុំវិញពិភពលោក។
ទង់សហភាព នឹងត្រូវបង្ហូតពាក់កណ្តាលដងនៅលើព្រះរាជដំណាក់ អគាររាជរដ្ឋាភិបាល ទូទាំងបន្ទាយកងកម្លាំងប្រដាប់អាវុធ និងនៅលើប៉ុស្តិ៍ចក្រភពអង់គ្លេសនៅក្រៅប្រទេស។

នឹងមានការគោះជួងព្រះវិហារ និងការបាញ់កាំភ្លើង ខណៈអង្គការក្នុងស្រុក និងថ្នាក់ជាតិ ព្រមទាំងអង្គការសប្បុរសធម៌នានា ត្រូវរៀបចំវិធីគោរពវិញ្ញាណក្ខន្ធ។
គួរបញ្ជាក់ថា ពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់ព្រះមហាក្សត្រិយានី នឹងធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ម្ចាស់ក្សត្រី Elizabeth ស្ដេចស្រីបំបែកកំណត់ត្រាពិភពលោក Guinness ច្រើនបំផុត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


