KPT+
កំហុស ៥ យ៉ាង ដែលអ្នកតែងធ្វើពេលកំពុងលាងចាន
មនុស្សជាច្រើននឹងនិយាយថា ការលាងចានគឺងាយស្រួល។ គ្រាន់តែច្របាច់សាប៊ូលាងចានចូលទៅក្នុងអេប៉ុង មុននឹងលាងសម្អាត ដោយទឹកស្អាត ប៉ុន្តែតើអ្នកដឹងទេថា រាល់ពេលដែលអ្លាងចាន អ្នកអាចធ្វើរឿងទាំងនេះដោយចៃដន្យ? ដូច្នេះ សូមចៀសវាងការលាងចានរបៀបនេះ ប្រសិនបើអ្នកចង់រក្សាចានឲ្យស្អាត និងគ្មានមេរោគ។
១ ទុកចានគរលើគ្នា
ការទុកចាននៅក្នុងឡាបូឬចានកាធុន មិនមែនមានន័យថា មិនមានមេរោគនោះទេ ប៉ុន្តែវាក៏អាចមានឥទ្ធិពលអវិជ្ជមានផងដែរ។ ដោយសារតែបាក់តេរីអាចរស់បានរហូតដល់ ៤ថ្ងៃនៅក្នុងចាន ដែលអ្នកបានប្រើរួច ហើយរាលដាលពេញផ្ទះបាយ។ ប្រសិនបើអ្នកមិនចង់សម្អាតពេលអ្នកចេញពីផ្ទះ។ យ៉ាងហោចណាស់ ត្រូវលាងសម្អាត និងដាក់ក្នុងម៉ាស៊ីនលាងចានជាមុនសិន។

២ ការប្រើប្រាស់សាប៊ូលលាងចានច្រើនពេក
ខណៈអ្នកមើលចានឃើញកខ្វក់ខ្លាំងដូច្នេះត្រូវប្រើទឹកនិងសាប៊ូច្រើន។ ការជម្រះស្នាមប្រឡាក់ ក៏ដូចជាការលាងចាន គឺត្រូវប្រើសាប៊ូលាងចាន ១-២ស្លាបព្រាបាយ ប្រសិនបើអ្នកលាងចានដោយដៃ។
៣ សម្ងួតចានដោយក្រណាត់កខ្វក់
ក្រណាត់ដែលព្យួរនៅជាប់នឹងជញ្ចាំង ត្រូវបានប្រើសម្រាប់ជូតចាន ឬដៃតែប៉ុណ្ណោះ ប៉ុន្តែវាអាចក្លាយជាអ្វីដែលអ្នកនាំមកប៉ះជាមួយ។ មានន័យថា ក្រណាត់ពោរពេញដោយភាពកខ្វក់។ វិធីសាស្ត្រដែលបានណែនាំសម្រាប់សម្ងួតចាន គឺត្រូវទុកចានឲ្យស្ងួត ឬផ្លាស់ប្ដូរកន្សែងចានឲ្យបានញឹកញាប់។

៤ លាងក្នុងទឹកត្រជាក់
សីតុណ្ហភាពល្អបំផុតសម្រាប់ការលាងចានគឺប្រហែល ៤៨.៨-៦០ អង្សាសេ ដែលជាស្តង់ដារសម្រាប់ម៉ាស៊ីនលាងចានភាគច្រើន។ ប៉ុន្តែដៃរបស់អ្នក ប្រហែលជាមិនអាចទប់ទល់នឹងសីតុណ្ហភាពក្តៅបែបនេះបានទេ។ ការប្រើទឹកត្រជាក់ នឹងមិនសម្លាប់បាក់តេរីទេ ហើយអាចទុកស្នាមប្រឡាក់នៅលើចានថែមទៀត។
៥ ជូតជាមួយអេប៉ុង
អេប៉ុងផ្ទះបាយមានបាក់តេរី និងមេរោគជាច្រើន ហើយវាថែមទាំងជារឿងកខ្វក់បំផុតនៅក្នុងផ្ទះបាយទៀតផង។ ដូច្នេះជំនួសអេប៉ុងលាងចាន ដោយប្រើជក់លាងចាន ដែលអាចសម្អាត និងស្ងួតបានកាន់តែងាយស្រួល។ ប៉ុន្តែប្រសិនបើអ្នកប្រើអេប៉ុង ត្រូវប្រាកដថាផ្លាស់ប្តូរវារៀងរាល់សប្តាហ៍៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
សន្តិសុខសង្គម២២ ម៉ោង ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា