ព័ត៌មានអន្ដរជាតិ
បុរសចម្លែកនៅ អាមេរិក អាចផលិតជាតិអាល់កុលពីក្នុងខ្លួនដោយស្វ័យប្រវត្តិ
លោក Mark Mongiardo វ័យ ៤០ ឆ្នាំ ជនជាតិអាមេរិករស់នៅរដ្ឋផ្លរីដាជាបុរសចម្លែកដែលមានរាងកាយអាចផលិតជាតិអាល់កុលដោយឯកឯង ។ មុនដឹងខ្លួនថាមានជំងឺមិនប្រក្រតី គាត់តែងជួបប្រទះបញ្ហាក្នុងជីវិតជាច្រើនទាំងបាត់បង់ការងារ និងត្រូវប្រឈមមុខជាមួយច្បាប់ចរាចរណ៍ទៀត ។

រាល់ពេលជួបបញ្ហាម្ដងៗគាត់ពិតជាចម្លែកចិត្តជាខ្លាំងព្រោះគាត់មិនដែរប៉ះពាល់គ្រឿងស្រវឹងនៅគ្រាបញ្ហាកើតឡើងឡើយ សូម្បីភរិយាក៏សង្ស័យថាលោកលួចសេពគ្រឿងស្រវឹងជាសម្ងាត់ដែរ ។
រាងកាយរបស់ Mark តែងតែធុំក្លិនភាយដូចអ្នកផឹកគ្រឿងស្រវឹង ហើយថែមទាំងមានអាការៈអស់កម្លាំង បាត់បង់លំនឹងដូចអ្នកស្រវឹង ១០០ ភាគរយ ។ បញ្ហាសុខភាពដ៏ចម្លែកធ្វើឲ្យ Mark ត្រូវប៉ូលិសផាកជាច្រើនដងរហូតពិបាករកការងារធ្វើណាស់ ។

ក្រោយមក Mark បានស្គាល់ពេទ្យជំនាញខាងរោគនេះនៅកោះ Staten ទើបដឹងច្បាស់ថាខ្លួនមានជំងឺ Auto-Brewery ។ ជំងឺ Auto-Brewery គឺជាជំងឺកម្របណ្ដាលមកពីបាក់តេរីមួយចំនួនបំប្លែងអាហារដែលយើងញ៉ាំទៅជាអេតាណុល (ជាតិអាល់កុល) ហើយបន្ទាប់មកវាចូលមកក្នុងឈាមប្រៀបដូចស្រវឹងតែម្ដង ។
បច្ចុប្បន្នលោក Mark ធ្វើការនៅហាងលក់ទំនិញ Target ប៉ុន្តែគាត់ត្រូវកាត់បន្ថយការទទួលទានជាតិស្ករដើម្បីទប់ស្កាត់ការផលិតជាតិអាល់កុលអំឡុងពេលធ្វើសកម្មភាពប្រចាំថ្ងៃ ។

ជាចុងក្រោយ Mark សង្ឃឹមថាការចែករំលែករបស់គាត់អាចជួយដល់អ្នកមានជំងឺដូចគ្នាឲ្យយល់ដឹងនិងឆាប់មានដំណោះស្រាយក្នុងជីវិតលឿនជាងនេះផងដែរ ៕
ចុចអាន ៖ ជំងឺហ្សែនកម្រម្យ៉ាង ធ្វើឲ្យកុមារមានរូបរាងស្រដៀងមនុស្សភពផ្កាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


