KPT+
សិក្សាពីរាជវង្សហាន ដែលជនជាតិចិនចាត់ទុកថាជាយុគសម័យមាស
រាជវង្សហានគឺជាអធិរាជទី ២ របស់ប្រទេសចិន (២០៦ មុនគ.ស និង២២០ គ.ស ) ដែលបន្តមុនដោយរាជវង្សឈិន (២២១-២០៦ មុនគ.ស ) និងទទួលបានជោគជ័យនៅសម័យនគរទាំងបី (២២០–២៨០ គ. ស ) ។
រយៈពេលជាង ៤ សតវត្សរ៍ ហានត្រូវបានគេចាត់ទុកថាជាយុគសម័យមាសនៅក្នុងប្រវត្តិសាស្ត្រចិន រហូតមកដល់ពេលនេះ មនុស្សជាច្រើនមកពីក្រុមជនជាតិចិន បានចាត់ទុកខ្លួនឯងថាជា “ មនុស្សរបស់ជនជាតិហាន” ។
នេះជាហេតុការណ៍គួរឲ្យចាប់អារម្មណ៍មួយចំនួន អំពីរាជវង្សហាន ៖
១. បែកបាក់រាជវង្ស

រាជវង្សហានបានបែកបាក់ដោយ Wang Mang និងបានបង្កើតរាជវង្សស៊ីនឡើងមក (៩ – ២៣ មុនគ.ស) ។ ការបំបែករាជវង្សហានចែកចេញជាពីរសម័យ៖ ហានខាងលិចឬអតីតហាន (២០៦ មុន គ.ស -៩ គ គ.ស ) និងហានភាគខាងកើតឬហានបន្ទាប់ (២៥ – ២២០ គ.ស ) ។
២. វិបុលភាពសេដ្ឋកិច្ចរុងរឿង

រាជវង្សហានគឺជាសម័យកាលនៃវិបុលភាពសេដ្ឋកិច្ច ហើយក៏ជាកំឡុងដែលប្រាក់បានចេញដោយរដ្ឋាភិបាលកណ្ដាលក្នុងឆ្នាំ ១១៩ មុនគ.ស។ កាក់ស្តង់ដាររបស់ចិននៅតែមានរហូតដល់រាជវង្សថាំង (៦១៨-៩០៧ មុនគ.ស)។
៣ . រាជវង្សហានផ្ដើមចេញពីកសិករ

កសិករម្នាក់ឈ្មោះ Liu Bang បានចាប់ផ្ដើមបង្កើតរាជវង្សហាន បន្ទាប់ពីរាជវង្សឈីនដួលរលំ។
៤. មានអធិរាជច្រើនជាងមួយ
អធិរាជមានទំនួលខុសត្រូវជាច្រើន រួមទាំងធ្វើពិធីសាសនារាប់មិនអស់ ហើយនៅយប់វែងបំផុតនៃឆ្នាំ (រដូវរងា) គាត់នឹងពាក់អាវពណ៌ខៀវហើយដើរយ៉ាងលឿនបង្ហាញពីឥទ្ធិពលរបស់អធិរាជ។
៥. បង្កើតផ្លូវ Silk សម្រាប់ធ្វើពាណិជ្ជកម្ម
ផ្លូវ Silk ដែលជាបណ្ដាញផ្លូវពាណិជ្ជកម្មបុរាណ ជាចំណុចសំខាន់នៃអន្តរកម្មវប្បធម៌តភ្ជាប់ខាងលិចនិងខាងកើត ពីចិនទៅសមុទ្រមេឌីទែរ៉ាណេ ដែលត្រូវបានបង្កើតឡើងនៅសម័យហានកំពុងប្រើប្រាស់មកដល់សព្វថ្ងៃនេះដដែល។
៦. បង្កើតមុខងារស៊ីវិល
រឿងដំបូងដែលអធិរាជ Gaozu បានធ្វើ គឺបង្កើតមុខងារស៊ីវិលដោយប្រមូលបុរសដែលមានចំណេះដឹងជាច្រើន ដើម្បីជួយគាត់គ្រប់គ្រងចក្រភព។ ក្រោយមកទៀតអធិរាជហានបានបង្កើតការប្រឡងនិងសាលារៀន ដើម្បីធ្វើឲ្យប្រាកដថាមានតែបុរសឆ្លាតបំផុតប៉ុណ្ណោះ ដែលគ្រប់គ្រងរដ្ឋាភិបាលបាន។
៧. Wu ជានរណា?
ព្រះចៅអធិរាជ Wu គឺជាអធិរាជយូរបំផុតនៃរាជវង្សហាន។ រជ្ជកាលរបស់ព្រះអង្គមានរយៈពេល ៥៤ ឆ្នាំ ដែលជាកំណត់ត្រារហូតដល់រជ្ជកាល ៦១ ឆ្នាំនៃអធិរាជ Kangxi ជាង ១.៨០០ ឆ្នាំក្រោយ។ Wuបានលាតសន្ធឹងពី Kyrgyzstan នៅភាគខាងលិចប្រទេសកូរ៉េ ភាគខាងកើតនិងភាគខាងជើងប្រទេសវៀតណាម រួមទាំងនៅភាគខាងត្បូង។
៨. ព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនាបានចូលមកក្នុងប្រទេសចិនក្នុងសម័យហាន។
៩. លទ្ធិខុងជឺ

រាជវង្សឈិនបានគ្រប់គ្រងដោយទស្សនវិជ្ជានៃនីត្យានុកូលកម្ម និងទស្សនវិជ្ជាមិនស្របច្បាប់ផ្សេងទៀត រួមទាំងខុងជឺដែរ។ ក្រោមអធិរាជ Wu បានផ្ដល់ការឧបត្ថម្ភខុងជឺផ្ដាច់មុខ ដើម្បីធ្វើឲ្យខុងជឺនិយមមនោគមវិជ្ជារដ្ឋផ្លូវការរបស់ហាន។
បច្ចុប្បន្ននេះខុងជឺនៅតែស្ថិតក្នុងចំណោមទស្សនវិជ្ជាលេចធ្លោបំផុតនៅក្នុងប្រទេសចិន រហូតដល់សម័យទំនើប នេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ohfact
ចុចអាន៖មកស្គាល់កំពូលមនុស្សឆ្លាតទី១០ នៅលើពិភពលោកដែលមានកម្រិត IQ 190
ចុចអាន៖មកស្គាល់អ្នកដែលនិយមយកល្បែង មកបង្កើតទ្រព្យសម្បត្តិក្នុងអាជីពជំនួញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ