ម​កស្គាល់អ្នកដែល​និយមយក​ល្បែង​ មកបង្កើត​ទ្រព្យសម្បត្តិ​ក្នុង​អាជីព​ជំនួញ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ម​កស្គាល់អ្នកដែល​និយមយក​ល្បែង​ មកបង្កើត​ទ្រព្យសម្បត្តិ​ក្នុង​អាជីព​ជំនួញ

Published

on

ល្បែង​តែងតែ​មាន​ឈ្នះ​មាន​ចាញ់​ជា​រឿង​ធម្មតា​នៅ​ក្នុង​ពិភព​អ្នក​និយម​លេង​ល្បែង ​មិន​ថា​ការ​ភ្នាល់​ឬ​ជា​អ្វី​ឡើយ។

នៅ​ទី​នេះ​ យើង​នឹង​ណែនាំ​មិត្ត​អ្នក​អាន​ឲ្យ​បាន​ដឹង​និង​ស្គាល់​កំពូល​មហា​សេដ្ឋី​ល្បីៗ ដែល​និយម​លេង​ល្បែង​ បង្កើត​ទ្រព្យ​នៅ​ជុំវិញ​ពិភពលោក៖

១. Akio Kashiwagi

ជាមួយ​នឹង​ប្រាក់ចំណូល​ដែល​បាន​រាយការណ៍​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ និង​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ AkioKashiwagi គឺ​ជា​អ្នក​វិនិយោគ​អចលនៈ​ទ្រព្យ​ជនជាតិ​ជប៉ុន ​ដែល​បាន​បង្កើត​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​ទាំង​នៅ​ក្នុង​ទីផ្សារ​អចលនៈ​ទ្រព្យ​សកល ​និង​ជាមួយ​នឹង​ការ​ភ្នាល់​តារាសាស្ត្រ​នៅ​ទីក្រុង Atlantic និង Las Vegas។

Akio Kashiwagi គឺ​ជា​អ្នក​លេង​ល្បែង​ដ៏​ធំ​បំផុត​​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ ហើយ​ល្បែង​ដែល​គាត់​ចូលចិត្ត​ជាង​គេ​គឺ Baccarat ពេល​ខ្លះ​ភ្នាល់​ច្រើន​ជាង ១០ ម៉ឺន​ដុល្លារ​ថែមទៀត។

២. Terrance Watanabe

Terrance Watanabe ជា​ពាណិជ្ជករ​ជនជាតិ​អាមេរិក​ដែល​បាន​ទិញ​ក្រុមហ៊ុន​ឪពុក​របស់​លោក គឺ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​បូព៌ា​នៅ​ឆ្នាំ ១៩៧៧ ។ នៅ​ឆ្នាំ ២០០០ Watanabe បាន​លក់​ភាគហ៊ុន​ទាំងអស់​របស់​​លោកទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ ​ហើយ​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​និង​នាយក​ប្រតិបត្តិ។ ប៉ុន្តែ​​លោក​ត្រូវ​បាន​ស្គាល់​ថា​​ ជា​អ្នក​រស់នៅ​របៀប​ខ្ជិល​ច្រអូស​និង​ជា​អ្នក​ពូកែ​លេង​ល្បែង​ភ្នាល់​រាប់​លាន​នៅ​កាស៊ីណូ។

នៅ​ក្នុង​ដំណើរ​កម្សាន្ត​នៃ​ការ​ល្បែង​ដ៏​ល្បីល្បាញ​របស់​លោក Watanabe ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ខាតបង់ ១២៧ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៩  ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​កំណត់ត្រា​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រនៅ Las Vegas។ បច្ចុប្បន្ន​លោក​រក​លុយ​បាន​រាប់​លាន​នៅ​ក្នុង​ជំនួញ​គ្រួសារ​ និង​​​ដាក់​ក្នុង​ពិភព​ល្បែងនូវ​​ទឹក​ប្រាក់​ជាង ១៤ លាន​ដុល្លារ។

៣. Fouad al-Zayat

Fouad al-Zayat គឺ​ជា​អ្នក​ជំនួញ​ជនជាតិ​ស៊ីរី​ដ៏​អាថ៌កំបាំង​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ជា​ច្រើន​រួម​ទាំង​ក្រុមហ៊ុន Mortimer Off-Shore Services Ltd ទ្រព្យសម្បត្តិ​របស់​លោក​បាន​មក​ពី​ឧស្សាហកម្ម​ប្រេង​នៅ​មជ្ឈឹមបូព៌ា​។

លោក Fouad al-Zayat  ជា​អ្នក​លេងល្បែង​ម្នាក់​នៅ​ក្នុង​ក្លឹប Mayfair ទីក្រុង​ឡុង​ដ៍​ដែល​មាន​ឈ្មោះ​ថា Aspinall’s ដោយ​រក​ប្រាក់​បាន ៩១,៥ លាន​ផោន​និង​ខាតបង់ ២៣,២ លាន​ផោន (៣៧.៥ លាន​ដុល្លារ) ក្នុង​រយៈពេល ១២ ឆ្នាំ។ លោកក៏​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​បង់​ប្រាក់​ចំនួន ២ លាន​អឺរ៉ូ​ដល់​កាស៊ីណូ ​ប៉ុន្តែ​លោកបាន​ឈ្នះ​ការ​ប្ដឹង​ឧទ្ធរណ៍​ ហើយ​បាន​រួច​ផុត​ពី​ការ​កាត់ទោស។

៤. Kerry Packer

Packer គឺ​ជា​មហា​សេដ្ឋី​សារព័ត៌មាន​អូស្ត្រាលី ​ដែល​ត្រូវ​បាន​មនុស្ស​ជាច្រើន​ចាត់​ទុក​ថា​ជា​អ្នក​ផ្គត់ផ្គង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​អូស្ត្រាលី​នៅ​សត​វត្សរ៍​ចុងក្រោយ​នេះ។

លោក​បាន​បង្កើត​កីឡា​គ្រីឃីត​នៅ​ជុំវិញ​ពិភពលោក​ មុន​ពេល​លោក​ទទួល​​មរណភាព​ក្នុង​ឆ្នាំ ២០០៥ លោក​មាន​ទ្រព្យ​សរុប​ប្រហែល ៦,៥ ពាន់​លាន​ដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖dumblittleman

ចុចអាន៖មហា​សេដ្ឋី​បច្ចេកវិទ្យា​ទាំងនេះបានផ្លាស់ប្ដូរ​អនាគត​របស់​មនុស្ស​ជាតិ

ចុចអាន៖ដោយសារគ្មានអ្នកនៅថ្ងៃនោះ ទើបខ្ញុំមានខ្លួនឯងនៅថ្ងៃនេះ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ51 mins ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ1 hour ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ2 hours ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ2 hours ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services